ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋបាននិយាយខ្សឹបខ្សៀវគ្នាថា ក្រុមហ៊ុនដឹកដីឯកជនមួយកំពុង តែ បំផ្លាញផ្លូវសាធារណ ជាច្រើនកន្លែង ខណ:ដឹកដីកូនភ្នំមួយកន្លែង ស្ថិតនៅភូមិបរតាំងស៊ូ សង្កាត់បរ យ៉ាខា ក្រុងប៉ៃលិន ។ មិនត្រឹមតែប៉ុណ្ណោះទេ ការដឹកជញ្ជូនដីលក់នេះ បណ្តាលឱ្យធ្លាក់នៅលើផ្លូវ រអិលដល់ពលរដ្ឋ ដែលជិះម៉ូតូតាមផ្លូវអាចបង្កជាគ្រោះថ្នាក់ចរាចរណ៍ និងបណ្តាលឱ្យហុយកំទេចដីប៉ះពាល់ដល់ផ្ទះរបស់ពួកគាត់ផងដែរ ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងជីកកកាយដីលក់ខាងលើ បានឱ្យដឹងថា គេ ឃើញក្រុមហ៊ុនរថយន្តដឹកដី ឯកជនមួយបានកំពុងធ្វើសកម្មភាពជីកកកាយដីកូនភ្នំដឹកលក់យ៉ាងគគ្រឹកគគ្រេងអស់រយ:ពេលជាច្រើនថ្ងៃមកហើយ ។ តែគេមិនទាន់ឃើញមានខាងមន្ទីរពាក់ព័ន្ធ ឬអាជ្ញាធរចុះទៅណែនាំឬហាមឃាត់នោះឡើយ ។ ប្រភពបន្តទៀតថា ការដឹកដីលក់របស់ក្រុមហ៊ុននេះ បានផលប្រយោជន៍តែខ្លួនឯង តែបានប៉ះពាល់ដល់គេឯងជាច្រើន ជាពិសេសធ្វើឱ្យខាតបង់ថវិ កាជាតិ ព្រោះធ្វើឱ្យផ្លូវក្រាលកៅស៊ូវជាច្រើនកន្លែង ទទួលរងការខូចខាតស្រុត និងដក់ទឹកពេលភ្លៀងធ្លាក់មក ក៏អាចនឹងធ្វើឱ្យខូចខាតកាន់តែច្រើនថែមទៀត បើសិនជាគ្មានអ្នកអើពើចុះទៅត្រួតពិនិត្យ មើល និងធ្វើការហាមឃាត់នោះទេ ។ លើសពីនេះ រថយន្តទាំងអស់ខាងលើ បានធ្វើឱ្យធូលីដីហុយចូលទៅក្នុងផ្ទះរបស់ពួកគាត់ លំបាកក្នុងការដកដង្ហើម និងធ្វើឱ្យកុមារតូចៗ ក្លាយទៅជាកើតជម្ងឺរលាកបំពង់ក និងរលាកផ្លូវដង្ហើម ផងដែរ ។ ពួកគាត់ក៏សំណូមពរឱ្យអាជ្ញាធរ រៀបចំជួសជុលផ្លូវដែលខូចខាតខាងលើជាប្រញាប់កុំទុក ឱ្យខូចខាតយូរ អាចនឹងបណ្តាលឱ្យខូចកាន់តែច្រើនទៅៗ នាំឱ្យខាតបង់ថវិការដ្ឋ ខណ:យកទៅជួស ជុលផ្លូវខាងលើនេះជាក់ជាមិនខាន ។ ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក គឹម សុខា ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន បានឱ្យដឹងថា ការជីកកកាយកូនភ្នំខាងលើ ម្ចាស់គេមានប្លង់កម្មសិទ្ធិស្របច្បាប់ ហើយភ្នំខាងលើមិនមែនជាភ្នំអភិរ ក្សនោះទេ អាចឱ្យឈ្មួញជីកកកាយដឹកយកទៅលក់ឱ្យប្រជាពលរដ្ឋប្រើប្រាស់បាន ។ បើតាមលោក សុខ សួន ប្រធានមន្ទីររ៉ែ និងថាមពលខេត្តប៉ៃលិន បានឱ្យដឹងថា ខាងលោក បានចុះទៅពិនិត្យ និងហាមមិនឱ្យបន្តជីកកកាយទៀតម្តងរួចទៅហើយ ប៉ុន្តែបើសិនជាឃើញក្រុមហ៊ុន ខាងលើនៅតែបន្តដំណើរការទៀត ខាងលោកនឹងឱ្យមន្ត្រីចុះទៅពិនិត្យម្តងទៀត ។ បើតាមលោក អ៊ាត សារ៉ាត់ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន បានឱ្យដឹ ងដែរថា ខាងលោកពិតជាលំបាកដោះស្រាយ ដោយកំពុងតែជួបពិភក្សាជាមួយអាជ្ញាធរខេត្ត ដើម្បីណែនាំកុំឱ្យក្រុមហ៊ុនដឹកដីខាងលើបើកបរដឹកដីពេលមេឃភ្លៀង និងកុំឱ្យដឹកហួសទម្ងន់ពេក ព្រោះផ្លូវខាងលើកំពុងតែទទួលរងការខូចខាតជាបណ្តើរៗហើយ បើជួសជុលក៏ត្រូវចំណាយថវិការដ្ឋអស់ជាច្រើនដែរ ។ លោកបន្តទៀតថា ដូច្នេះលោកនឹងដាក់កម្លាំងមន្ត្រីឱ្យចុះតាមដាន បើឃើញដឹកលើ សទម្ងន់ និងដឹកនៅពេលភ្លៀងទៀត នឹងធ្វើការឃាត់រថយន្តទុកសិនមិនឱ្យដំណើរការទៀតនោះទេ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ