កំពត ៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា យើងត្រូវរួមគ្នា ជំរុញការអភិវឌ្ឍទេសចរណ៍ តំបន់ឆ្នេរ ពិសេសខេត្តកំពត ឲ្យមាននិរន្តរភាពនិងការទទួលខុសត្រូវខ្ពស់ សម្រាប់បម្រើផ្នែកវិស័យទេសចរណ៍កាន់តែមានសក្តានុពល។ការលើកឡើងបែបនេះ ជាប្រសាសន៍របស់លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិនៅខេត្តកំពត នាព្រឹកថ្ងៃទី០៨ខែសីហា ឆ្នាំ២០១៨ នៅឯកំពង់ផែអន្តរជាតិ ស្ថិតក្នុងភូមិកំពង់ទ្រាក ឃុំជុំគ្រៀល ស្រុកទឹឈូ ខេត្តកំពត ដោយពីធីនេះក៏មានការចូលរួម ពីសំណាក់លោកជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពតផងដែរ។ជាមួយនេះលោកបណ្ឌិត ថោង ខុន ក៏បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានទទួលហិរញ្ញប្បទានសម្បទាន ពីធនាគារអភិវឌ្ឍន៍អាសីុ ដើម្បីវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ពាក់ព័ន្ធ ក្នុងតំបន់ឆ្នេរចំនួន០៣ គឺខេត្តកែប កំពត និងខេត្តកោះកុង ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវការតភ្ជាប់ការធ្វើដំណើរ និងទេសចរណ៍ តាមច្រករបៀងទេសចរណ៍ភាគខាងត្បូង ថៃ-កម្ពុជា-វៀតណាម ការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ការបង្កើត និងការពង្រីកហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សហគមន៍ទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្សផ្នែកទេសចរណ៍ ជាពិសេសលើកកម្ពស់ជំនាញវិជ្ជាជីវៈទេសចរណ៍ និងការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការជំរុញកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ឆ្នេរ និងការបើកច្រកទេសចរណ៍ផ្លូវសមុទ្រទៅកាន់តំបន់និងពិភពលោករបស់កម្ពុជាផងដែរ។សូមជម្រាបថា៖ បើតាមរបាយការណ៍របស់ លោកជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានឲ្យដឹងថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០១៨នេះ ខេត្តកំពតទទួលបានភ្ញៀវទេសចរណ៍សរុបចំនួន៨៥៧.៥២៩នាក់ ក្នុងនោះភ្ញៀវអន្តរជាតិចំនួន៩២.៧១៨នាក់។លោក បានបញ្ជាក់ថា ខេត្តកំពតមានរមណីយដ្ឋានទេសចរណ៍ចំនួន១៧កន្លែង សហគមន៍ទេសចរណ៍ចំនួន៤ គោលដៅទាក់ទងនឹងសេវាស្នាក់នៅចំនួន ២២០កន្លែង ស្មើនឹង ៣.១១២បន្ទប់ និងសេវាម្ហូបអាហារចំនួន ១២៧កន្លែង។ជាមួយគ្នានេះ ខេត្តកំពតគឺជាសមាជិកក្លឹបឆ្នេរសមុទ្រល្អបំផុតលើពិភពលោក ហើយក្រុងកំពតក៏ជាក្រុងដែលទទួលបាន ផ្ការំដួលបីទង ក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាតនាដើមឆ្នាំ២០១៨កន្លងមកនេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ