ថ្ងៃអង្គារ៍ ទី១១ ខែមីនា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សម្ដេច​តេជោ ហ៊ុន សែន​៖ កម្ពុជា​ធានា​សុវត្ថិភាព និង​ស្វាគមន៍​ទេសចរ ពាណិជ្ជករ ដែល​ចង់​មក​កម្សាន្ដ និង​វិនិយោគ​
Sun,05 August 2018 (Time 12:08 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 731នាក់)


(​ភ្នំពេញ​)៖ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​០៤ ខែ​សីហា ឆ្នាំ​២០១៨​នេះ បាន​លើកឡើង​ថា ប្រទេស​កម្ពុជា​ធានា​សុវត្ថិភាព និង​ស្វាគមន៍​ទេសចរ ពាណិជ្ជករ​ដែល​មក​កម្សាន្ដ និង​វិនិយោគ​នៅ​កម្ពុជា​មិន​ឲ្យ​ខក​បំណង​ឡើយ​។​

​តាមរយៈ​ទំព័រ Facebook ផ្លូវការ សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​សូម​បងប្អូន​ប្រាប់​មិត្ត​ភ័ក្ត្រ​បរទេស និង​សហគមន៍​អន្តរជាតិ​នានា​ផងដែរ​ថា កម្ពុជា​ធានា​សុវត្ថិភាព និង​ស្វាគមន៍​ទេសចរ និង​ពាណិជ្ជករ​ដែល​ចង់​មក​កំសាន្ត និង​វិនិយោគ​នៅ​កម្ពុជា​មិន​ឲ្យ​ខក​បំណង​ឡើយ​»​។​

​ជាមួយគ្នានេះ សម្ដេច​តេជោ​នាយករដ្ឋមន្ដ្រី ក៏​បាន​ជូនពរ​ជនរួមជាតិ ឲ្យ​ជួប​តែ​ភាពសប្បាយ​រីករាយ​ជួបជុំ​ក្រុមគ្រួសារ​នៅ​ថ្ងៃ​សៅរ៌ ឈប់សម្រាក​ចុង​សប្តាហ៍​នេះ និង​សូម​មាន​សុខ​សុវត្ថិភាព​ក្នុងការ​ធ្វើ​ដំណើរ​ជិត​ឆ្ងាយ​ទាំង​ក្នុង និង​ក្រៅប្រទេស​។​

​បន្ថែម​ពី​នេះ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឋានៈ​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​អរគុណ​បងប្អូន​ជនរួមជាតិ និង​កូនក្មួយ​ទាំងអស់ ដែល​បាន​បោះឆ្នោត​គាំទ្រ គណបក្ស​ប្រជាជន​លេខ​២០ ដើម្បី​ឲ្យ​សម្ដេច​មានឱ​កាសបន្ត​ដឹកនាំ​អភិវឌ្ឍន៍​កម្ពុជា ឲ្យ​កាន់តែ​រីកចម្រើន​លឿន​ទៅមុខ​។​

​ខាងក្រោម​នេះ ជា​ខ្លឹមសារ​ទាំងស្រុង​របស់​ស​ម្ដេច​តេជោ ហ៊ុន សែន​៖

«​សុខ​សប្បាយ​ជា​ទេ​បងប្អូន​ទាំងអស់គ្នា​? សូម​ជូនពរ​បងប្អូន​ជនរួមជាតិ និង​កូនក្មួយ​បាន​សប្បាយ​រីករាយ​ជួបជុំ​ក្រុមគ្រួសារ នៅ​ថ្ងៃ​សៅរ៌​ឈប់សម្រាក ចុង​សប្តាហ៍​នេះ​។ សូម​មាន​សុខ​សុវត្ថិភាព​ក្នុងការ​ធ្វើ​ដំណើរ​ជិត​ឆ្ងាយ​ទាំង​ក្នុង និង​ក្រៅប្រទេស ហើយ​សូម​បងប្អូន​ប្រាប់​មិត្ត​ភ័ក្ត្រ​បរទេស និង​សហគម​អន្តរជាតិ​នានា​ផងដែរ​ថា កម្ពុជា​ធានា​សុវត្ថិភាព និង​ស្វាគមន៍​ទេសចរ និង​ពាណិជ្ជករ​ដែល​ចង់​មក​កំសាន្ត និង​វិនិយោគ​នៅ​កម្ពុជា មិន​ឲ្យ​ខក​បំណង​ឡើយ​។ អរគុណ​បងប្អូន​ជនរួមជាតិ និង​កូនក្មួយ​ទាំងអស់​ដែល​បាន​បោះឆ្នោត​គាំទ្រ គណបក្ស​ប្រជាជន​លេខ​២០ ដើម្បី​ខ្ញុំ​មាន​ឱកាស​បន្ត​ដឹកនាំ​អភិវឌ្ឍន៍​កម្ពុជា ឲ្យ​កាន់តែ​រីកចម្រើន​លឿន​ទៅមុខ​»៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ