នៅក្នុងពិធីសំណេះសំណាល នារសៀលថ្ងៃពុធ ៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម បានមានប្រសាសន៏ថា វិស័យព័ត៌មាន ជាកញ្ចក់ និងជាអ្នកនាំសារដ៏សំខាន់សំរាប់ទំនាក់ទំនងរវាងប្រជាជននិងអ្នកដឹកនាំ និងបាន ឆ្លុះបញ្ចាំងដោយតម្លាភាព ប្រកបដោយភាពអាចជឿទុកចិត្តបាន។ឯកឧត្តម យន្ត មីន បានបញ្ជាក់អោយដឹងផងដែរជុំវិញបញ្ហាប្រឈមមួយចំនួនដែលបាននឹងកំពុងកើតមានក្នុងខេត្ត ដូចជាបញ្ហាសំរាម និងបញ្ហា ផ្លូវខូច រដ្ឋបាលខេត្ត កំពុងគិតគូរដោះជាបន្តបន្ទាប់និងស្នើសុំពលរដ្ឋមានការយោគយល់។ក្នុងនោះដែរ ឯកឧត្តម យន្ត មីន បានថ្លែងអរគុណដល់ប្រជាពលរដ្ឋនិង ប្តេជ្ញាបម្រើប្រជាពលរដ្ឋអោយបានកាន់តែល្អប្រសើរជាងមុនដើម្បីជាការឆ្លើយតបចំពោះការគាំទ្ររបស់ប្រជាជន។ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលអាណត្តិទី ៦នេះ ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍរីកចម្រើននៃប្រទេសជាតិ បានកំណត់យកវិស័យអាទិភាពចំនួន៤ រួមមាន៖១- ការបណ្តុះបណ្តាលផ្នែកធនធានមនុស្ស,២-ទឹក , ៣-ភ្លើង ,៤-ផ្លូវ ។ ចំពោះបញ្ហាផ្លូវខូចខាត និងបរិស្ថានក៍ជាកង្វល់របស់រដ្ឋបាលខេត្ត ព្រោះខេត្តព្រះសីហនុកំពុងអភិវឌ្ឍយ៉ាងលឿនគំហុក។ឯកឧត្តម យល់ឃើញថា មូលហេតុដែលបណ្តាលអោយផ្លូវខូចអាចមកពី៖១/ ផ្លូវរបស់យើងចាស់ៗ២/ កត្តាធម្មជាតិ ( ភ្លៀងធ្លាក់ជោគជាំ )៣/ ការដឹកជញ្ជូនច្រើនសម្រាប់វិស័យសំណង់ ។ តាមរបាយការណ៏ លោក ឱ សារឿន ប្រធានមន្ទីរព័ត៏មានខេត្តព្រះសីហនុ ថាខេត្តព្រះសីហនុ មានប្រពន្ធ័ផ្សព្វផ្សាយ ធ្វើសកម្មភាពរាល់ថ្ងៃមាន៖ ស្ថានីយវិទ្យុ ១៨ ផ្សាយផ្ទាល់ ០៤ស្ថានីយ៍ ,ទូរទស្សន៍១៣ ខ្សែកាបចំនួន ០៥ នៅក្រុងព្រះសីហនុ ០២ ស្រុកព្រៃនប់ ០២ និងស្រុកស្ទឹងហាវ ០១ ។ ភ្នាក់ងារសារពត៍មាន ១១ អង្គភាព គេហទំពរ័ ៤។ ដោយឡែកប្រពន្ធ័ផ្សព្វផ្សាយគ្រប់គ្រងដោយមន្ទីរព័ត៌មាន មាន០៤ ក្នុងនោះមានទូរទស្សន៍ជាតិ ស្ថានីយ៍វិទ្យុជាតិ ស្ថានីយ៍វិទ្យុជាតិខេត្ត និងព្រឹត្តិប័ត្រ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ