ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​ជាង​១​ម៉ឺន​នាក់​នៅ​ខណ្ឌ​សែន​សុខ​
Thu,16 August 2018 (Time 11:53 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 583នាក់)


​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ៤​កើត ខែ​ស្រាពណ៍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បន្ត​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​ចំនួន​ចំនួន ១៥,៣៦៨​នាក់ នៅ​រោងចក្រ​តំបន់​ភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ កម្មករ កម្មការិនី ដែល​បាន​ចូលរួម​ជួប​សំណេះសំណាល​ជាមួយ សម្តេច​តេជោ ហ៊ុន សែន នៅ​ព្រឹក​នេះ គឺ​មកពី​រោងចក្រ សហគ្រាស ចំនួន​១៧ មក​ពី​ខណ្ឌ​ឫស្សីកែវ​ចំនួន​៩ ខណ្ឌ​ជ្រោយចង្វា​ចំនួន​៣ ខណ្ឌ​ព្រែក​ព្នៅ​ចំនួន​៤ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចំនួន​១​។ រោងចក្រ សហគ្រាស​ទាំង​១៧​នេះ គឺ វិនិយោគ​ដោយ ជនជាតិ​ចិន​ចំនួន​១២, កូរ៉េ​ចំនួន​១, ម៉ាឡេស៊ី​ចំនួន​២ និង​ជនជាតិខ្មែរ​ចំនួន​២​ហើយ​ផលិតផល ទាំងអស់​ត្រូវបាន​នាំចេញ​ទៅ​កាន់​ទីផ្សា​របរ​ទេស និង​ផ្គត់ផ្គង់​ក្នុងស្រុក​។​

​ថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បាយ​រីករាយ​យ៉ាងខ្លាំង​ដែល​បាន​អញ្ជើញ​ជួប សំណេះសំណាល​ជាមួយ​កូនក្មួយ​កម្មករ​បន្ត​ទៀត​នៅ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ សម្តេច​តេជោ នាយករដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កូន​ក្មួយ​ទាំង​អស់ ដែល​បាន​ផ្តល់​នូវ​ក្តី ស្រលាញ់​ចំពោះ​សម្តេច​តេជោ​រហូតមក​។ ទន្ទឹមនឹងនេះ​ដែរ សម្តេច​តេជោ ក៏​បាន​អរគុណ​ម្ចាស់​រោង ចក្រ​ទាំងអស់ ដែល​បាន​អនុញ្ញាត​ឲ្យ​កូន​ក្មួ​យក​ម្មករ​បាន​ឈប់សំរាក នៅ​ល្ងាច​ថ្ងៃ​នេះ​ដោយ​មាន​ប្រាក់ ឈ្នួល​ពេញ​។ នេះ​គឺ​បង្ហាញ​ពី​ក្តីស្រឡាញ់​និង​យកចិត្តទុកដាក់​ព្រមទាំង​សាមគ្គីភាព​ល្អ​រវាង​កម្ម​ករ​និង ម្ចាស់​រោងចក្រ​។​

​ជាថ្មី​ម្តងទៀត សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​កូនក្មួយ​កម្មករ និង​ប្រជា​ពល រដ្ឋ​កម្ពុជា​ទាំងអស់​ដែល​បាន​អញ្ជើញ​ទៅ​បោះឆ្នោត​កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ កន្លងទៅ និង​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជា​ជន​កម្ពុជា​។ ការបោះ​ឆ្នោត​ឲ្យ គណបក្ស​ប្រជាជន​កម្ពុជា គឺ​ដើម្បី​រក្សា សន្តិភាព និង​ការអភិវឌ្ឍ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​រំលឹក​សារ​ជា​ថ្មី​ថា ដើម្បី​សម្រួល​ដល់​កម្មក​រកម្ម​ការ​នី​នៅ​ទីក្រុង​ភ្នំពេញ ឲ្យ​កាន់តែ​ងាយស្រួល​ក្នុងការ​ធ្វើ​ដំណើរ សម្តេច​តេជោ បាន​ជំរុញ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​បន្ត​ពង្រីក សេវា​ឡានក្រុង​សាធារណៈ​បន្ថែម​ទៀត​ទៅ​តាម​តំបន់​ជាយក្រុង​។​ជាង​នេះ​ទៅ​ទៀត​សូមឲ្យ​ក្រសួង​សាធារណៈ​ការ និង​ដឹកជញ្ជូន និង​សាលា​រាជធានី​ភ្នំពេញ​ត្រូវ​ជជែក​ពិភាក្សា​គ្នា ជាមួយ​ក្រុមហ៊ុន Royal Raiway របស់​លោក​ឧ​កញ្ញ៉ា គិត ម៉េង ក្នុង​ការដាក់​រថភ្លើង​ឲ្យ​កម្មករ​កម្មការនី​បាន​ធ្វើដំណើរ​ដោយ​មិន គិតថ្លៃ ក្នុង​កំឡុង​ពេល​បុណ្យ​ភ្ជុំ​បិណ្ឌ និង​បុណ្យចូលឆ្នាំ​ខ្មែរ នាពេលខាងមុខ​។​

​ដើម្បី​ជំរុញ​ការអនុវត្ត​ការងារ​អោយមាន​ប្រសិទ្ធភាព សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ ចេញ​នូវ​អនុសាសន៍​សំខាន់ៗ​១០​ចំណុច​ដូចខាងក្រោមៈ​

១)​ត្រូវ​អនុវត្ត​ប្រាក់ខែ​អប្ប​បរិ​មា ១៧០ ដុល្លារ ចាប់ពី​ថ្ងៃ​១ ខែ​មករា ឆ្នាំ​២០១៨ តទៅ បើ​ក្រុមហ៊ុន​បើក​ជូន​កម្មករ​លើស​នេះ​គឺ​រិត​តែ​ល្អប្រសើរ​។​

២)​ត្រូវអនុវត្ត​ការចុះពិនិត្យ​នៅតាម​មន្ទី​ពេទ្យ​រដ្ឋ​ចំពោះ​ការពិនិត្យ​សុខភាព និង​ការព្យាបាល កម្មក​រកម្ម ការិនី រោងចក្រ រួម​ទាំង​កីឡាករ កីឡា​ការិនី ក្រុមប្រឹក្សា​ភូមិ ឃុំ ក៏​ត្រូវបាន​អនុវត្ត​ដូចគ្នា​ជា ពិសេស​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល និង​ក្រសួង​ការងារ​ត្រូវធ្វើ​អោយបាន​ម៉ត់ចត់​។​

៣)​ត្រូវ​អនុវត្ត​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​សំរាលកូន​គឺ​នឹង​ទទួលបាន​ពេលវេលា​ឈប់សម្រាក ពី​ការងារ​រយៈ ពេល​៣​ខែ ហើយ​ទទួលបាន​ប្រាក់ខែ ១២០% (៥០% ដោយ​ក្រុមហ៊ុន និង ៧០%​ដោយ​បេឡា​ជាតិ​) ក្រសួង​ពាក់ព័ន្ធ​ត្រូវ​តាមដាន​ការងារ​ឲ្យបាន​ដិតដល់​ចំពោះ​ការអនុវត្ត​សកម្ម​ភាព​នេះ​។​

៤.​ត្រូវ​អនុវត្ត​ចំពោះ​កម្មការិនី​សម្រាល​បាន​កូន​(១)​គឺ​ទទួល​ថវិកា​៤០​ម៉ឺន​រៀល​និង​ពិនិត្យ​ផ្ទៃពោះ​ដោយ​ឥតគិតថ្លៃ​។ បើ​សម្រាល​បាន​កូនភ្លោះ (២) គឺ​ទទួលបាន​ថវិកា​៨០​ម៉ឺន​រៀល​។ បើ​សម្រាល​បាន កូន​(៣)​គឺ​ទទួលបាន​ថវិកា​១​លាន​២​សែន​រៀល​ហើយ​បូក​ប្រាក់ឧបត្ថម្ភ​ចំនួន​៥​លាន​រៀល​ទៀត​ពី​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ឋ​បណ្ឌិត​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ជម្រាប​ផងដែរ​ថា នៅ​ពេល​ដ៏​ខ្លី ខាងមុខនេះ ចំពោះ​កូន​ក្មួយ​កម្មការិនី​ក្រីក្រ​បំផុត​នោះ​គឺ​នឹង​ទទួលបាន​នូវ​ប្រាក់​ឧបត្ថម្ភ​ប្រមាណ ៧៦០,០០០៛ (១៩០​ដុល្លារ​)​។​

៥)​ត្រូវអនុវត្ត​ចំពោះ​របប​សន្តិសុខ​សង្គម ដោយ​ចាប់ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៨ តទៅ កម្មករ​កម្មករ​នី មិនចាំបាច់​បង់​ទៀត​ទេ គឺ​ម្ចាស់​ក្រុមហ៊ុន​ជា​អ្នក​បង់​ជំនួស ១០០%​។​

៦)​អនុវត្ត​តាមដាន​មើល​បញ្ហា ទឹក ភ្លើង គឺ​ត្រូវ​ខិតខំ​បន្ត ត​ទឹក​ត​ភ្លើង​ដល់​ផ្ទះ​របស់​កម្មករ​យើង ដែល​នៅ ឆ្ងាយ​ដែល​មិនទាន់​ទៅ​ដល់​ឲ្យបាន​គ្រប់គ្រាន់ និង​តំលៃ​ផ្ទះជួល​ដល់​កម្មក​រកម្ម​ការិនី​កុំ អោយ​មាន​ការ ឡើងថ្លៃ​ក្នុង​ឆ្នាំ​២០១៨ ពីព្រោះ​កន្លងមក​យើង​មាន​កំណត់​រួចរាល់​ហើយ​។​

៧)​អនុវត្ត​ប្រាក់​សោធន​និវត្តន៍ ចាប់ពី​ឆ្នាំ ២០១៩ ទៅ​ក្មួយ​កម្មករ និង​ទទួលបាន​ប្រាក់ ចូលនិវត្តន៍​(​ប្រាក់​រឺត្រែត​)​ដូច​ច្នេះ​ក្នុង​រយៈពេល​១​ឆ្នាំ​(២០១៨)​ត្រូវ​ត្រៀម​រៀបចំ​អោយ​ហើយ​ដើម្បីឲ្យ​ដំណើរការ​បាន​ល្អ​នៅក្នុ​ង​ឆ្នាំ​២០១៩​នូវ​របប​សោធន​និវត្តន៍​នេះ​។​

៨)​អនុវត្ត​ចូលរួម​បន្ត​យកចិត្តទុកដាក់​និង​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ដែល​បងប្អូន​ពលករ​ទៅ​ក្រៅ​ប្រទេស​ជួយ​សម្រួល​នូវ​បែបបទ​លិខិត​បទដ្ឋាន​ផ្លូច្បាប់​នានា និង​ដើម្បី​ទទួលបាន​នូវ​ល័ក្ខខ័ណ្ឌ​ការងារ​ល្អ ប្រសើរ​។​

៩)​ក្រសួង​ការងារ​ត្រូវ​ចុះ​អនុវត្ត​តាមដាន​ភ្លាមៗ​ឲ្យបាន​ដិតដល់ និង​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម នានា​ចំពោះ​កម្មករ​នៅ​ពេល​ដែល​ម្ចាស់​រោងចក្រ​រត់ចោល​។ ក្នុងនោះ​គឺ​ត្រូវ​ដោះស្រាយ​ផ្តល់​ប្រាក់​ឈ្នួល ជាបន្ទាន់​ដល់​កម្មករ​ដែល​បានធ្វើការ​ក្នុងពេល​ដែល​ថៅកែ​រោងចក្រ​បាន​រត់ចោល ហើយ​ត្រូវ​បន្ត​ដោះ ស្រាយ​បញ្ហា​នានា​ជាមួយ​ម្ចាស់​រោងចក្រ​ដោយផ្ទាល់​។ ទន្ទឹមនឹងនោះ​ដែរ គឺ​ត្រូវ​ជួយ​រក​ការងារ​ធ្វើ​ដល់ក ម្មករ កម្មការិនី​អោយបាន​ឆាប់​បំផុត​។ ក្នុង​ឱកាស​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខ​សុវត្ថិភាព​កម្មក​ក្នុង​ពេល​ធ្វើដំណើរ​តាម​រថយន្ត​ម៉ៅការ​ដឹក​កម្មករ​។ រថយន្ត​ស៊ីឈ្នួល ដឹក​កម្មករ ទាំងអស់​ត្រូវតែ​មាន​កា​រ​ប្រុង ប្រយ័ត្ន​ខ្ពស់​ក្នុង​ការធានា​ដល់ សុវត្ថិភាព កម្មករ​រួម​ដំណើរ​ក្នុង​ពេល​បើកបរ​។​

១០)​ត្រូវ​បន្ត​ដោះស្រាយ​ជួយ​ពលករ​ដែល​កំពុង​ធ្វើកា​រ​នៅ​ក្រៅប្រទេស​ធ្វើយ៉ាងណា​អោយ​កម្មករ​ធ្វើការ​បាន​ស្រប​ច្បាប់​។ សូម​បងប្អូន​កុំ​យល់ច្រឡំ​ឬ​គិត​ថា​ខុស ក្នុងពេល​ដែល​បងប្អូន​កូន​ក្មួយ​ទៅ ធ្វើការ​នៅ​ប្រទេស​គេ​។ សូម្បី​ប្រទេស​ថៃ​ក៏​គេ​បញ្ជូន​កម្មករ​ទៅ​ធ​ធ្វើការ​នៅ​បរទេស​ដូចជា​នៅ​ប្រទេស​កូរ៉េ ជប៉ុន រីឯ​ប្រទេស​ហ្វីលីពីន​ក៏​បាន​បញ្ជូន​ពលរដ្ឋ​អោយទៅ​ធ្វើការ​នៅ​បរទេស​ដូចជា​នៅ​កម្ពុជា និង​នៅ សហរដ្ឋអាមេរិក​ជាដើម​។ ពលរដ្ឋ​គេ​បាន​នាំ​មក​វិញ​នូវ​ប្រាក់ចំណូល​ជាច្រើន​សម្រាប់​ប្រទេស​គេ​គឺ​មិន មែន​ជា​ការ​ខ្មាសអៀន​ឬ​អាក្រក់​អ្វី​ទេ​។​

​បច្ចុប្បនេះ​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​បាន​ខិតខំ​ស្វែ​ករក​ទីផ្សា​ការងារ​ក្រៅ​ប្រទេស​ផងដែរ​ដូចជា​កូរ៉េ ជប៉ុន និង​ប្រទេស​មជ្ឍឹម​បូ​ពា ដូចជា​ប្រទេស​អារ៉ាប់​ជាដើម ដើម្បី​ផ្តល់​ការងារ​ដល់​បងប្អូន​ខ្មែរ​ឥស្លាម បាន​ទៅ​ធ្វើការ​នៅ​ទីនោះ​។​កន្លង​រាជរដ្ឋាភិបាល​ក៏​បាន​ជួយ​ដោះស្រាយ​នឹង​នាំយក​កាន់​ប្រទេស​វិញ​ចំពោះ​បងប្អូន​កម្មករ​មួយ​វ​ចំនួន​ដែល​ចាញ់បោក​មេខ្យល់​បោក​យក​ទៅ​ធ្វើ​ការងារ​ដោយ​ខុសច្បាប់​។​

​មុន​នឹង​បញ្ចប់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ជូនពរ​បងប្អូន​កូនក្មួយ​កម្មករ កម្មការិនី និយោជក​ទាំងអស់ ជួបតែ​សេចក្តីសុខ​ចម្រើន​គ្រប់ៗ​គ្នា​។ ទន្ទឹមនឹងនោះ​ដែរ សម្តេច​តេជោ ហ៊ុន សែន បាន​ឧបត្ថម្ភ​នូវ​ប្រាក់​លើកទឹកចិត្ត​មួយ​ចំនួន​ដល់​កូនក្មួយ​កម្មការិនី​មាន​ផ្ទៃពោះ​ចំនួន (៧០២) នាក់​ផង ដើម្បី​ទុក​ដោះស្រាយ​ក្នុង​ពេល​សម្រាលកូន​ខាង​មុខ​នេះ​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ