ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​អភិបាលខេត្ត​ប៉ៃលិន ចុះ​រៀបចំ​ដំណើរការ​កែលម្អរ សួន​រង្វង់​មូល​ស្តេច​កន ក្នុង​ស្រុក​សាលា​ក្រៅ ដើម្បី​បង្កើន​សោភ័ណភាព​សាធារណៈ​
Tue,14 August 2018 (Time 05:28 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 557នាក់)


(​ប៉ៃលិន​)៖ លោក ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន បាន​ដឹកនាំ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ អង្គភាព​ជំនាញ​ជុំវិញ​ខេត្ត ព្រមទាំង​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ចុះ​រៀបចំ​តុបតែង​កែលម្អ ដាំ​ផ្កា និង​បំពាក់​ភ្លើង​បំភ្លឺ នៅ​សួន​រង្វង់​មូល​ស្តេច​កន នៅលើ​ដងផ្លូវ​ជាតិ​លេខ​៥៩ ក្នុង​ស្រុក​សាលា​ក្រៅ ដើម្បី​បង្កើន​សោភ័ណភាព និង​បម្រើ​ឱ្យ​ប្រយោជន៍​សាធារណៈ​ក្នុង​ខេត្ត​។​

​លោក ផាន់ ចាន់​ធុល បាន​មានប្រសាសន៍​នៅ​ល្ងាច​ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ​២០១៨​ថា បច្ចុប្បន្ន រដ្ឋបាល​ខេត្ត​ប៉ៃលិន បាន​ខិតខំ​កែលម្អរ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​នានា រួម​ទាំង​ការដាំ​ដើមឈើ ការដាំ​ផ្កា​លម្អរ​បន្ថែម និង​ការថែទាំ ព្រមទាំង​ការកែលម្អរ​ហេដ្ឋារចនាសម្ព័ន្ធ​សួនច្បារ ឱ្យបាន​កាន់តែ​ល្អ​ឡើង ដើម្បី​ឆ្លើយតប​ទៅនឹង​តំរូវការ​របស់​ប្រជាពលរដ្ឋ​លើ​ផ្នែក​បរិស្ថាន សុខភាព ក៍​ដូច​ជា​បន្ថែម​ក្រវាត់​ពណ៌​បៃតង​ក្នុង​ទីក្រុង ប្រកបដោយ​សោភ័ណភាព​ស្រស់បំព្រង ក្នុងការ​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ មក​កំសាន្ត​ក្នុង​ខេត្ត​ប៉ៃលិន​ឱ្យបាន​កាន់តែ​ច្រើនឡើង ដែល​ជា​កត្តា​មួយ​ចូលរួមចំណែក​ក្នុង​ការជំរុញ​កំណើនសេដ្ឋកិច្ច​ជីវភាព​របស់​ប្រជាពលរដ្ឋ​ឱ្យបាន​កាន់តែ​ប្រសើរ​ឡើង​។​

​លោក​អភិបាលខេត្ត បាន​មានប្រសាសន៍​បញ្ជាក់​ទៀត​ថា ជាក់ស្តែង​នៅ​ថ្ងៃនេះ លោក​បាន​ដឹកនាំ ថ្នាក់ដឹកនាំ មន្ត្រីរាជការ អង្គភាព​ជំនាញ​ជុំវិញ​ខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ចុះ​មក​រៀបចំ​តុបតែង​កែលម្អរ ដាក់​ភ្លើង​បំភ្លឺ និង​ដាំ​ផ្កា នៅ​សួន​រង្វង់​មូល ស្តេច​កន ស្រុក​សាលា​ក្រៅ ក្នុង​គោលបំណង​ទី​១៖ ចង់ឱ្យ​មន្ត្រីរាជការ​បង្ហាញ​ពី​ចូលរួមចំណែក​ក្នុង​ការងារ​សង្គម និង​ការស្រលាញ់​បរិស្ថាន ដែល​ជា​គម្រូ​ដ៏​ល្អ​សម្រាប់​ប្រជាពលរដ្ឋ និង​ទី​២៖ គឺ​ដើម្បី​បង្កើន​សាមគ្គីភាព ឯកភាព ប្រកប​ដោយ​ភាពស្និទ្ធស្នាល និង​ការទទួលខុសត្រូវ​ខ្ពស់​។​

​លោក ផាន់ ចាន់​ធុល ក៏​បាន​ជំរុញ​ដល់​អាជ្ញាធរ​មូលដ្ឋាន ជាពិសេស​រដ្ឋបាល​ស្រុក​សាលា​ក្រៅ ត្រូវមាន​ការទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ការថែទាំ ដើម្បី​រួមចំណែក​លើក​កំពស់​សោភ័ណភាព​សាធារណៈ​ក្នុង​ខេត្ត ក្នុងនាម​ជា​មន្ត្រីរាជការ​បម្រើ​ជាតិ និង​ប្រជាជន​។​

​សូមបញ្ជាក់​ថា នៅលើ​ដងផ្លូវ​ជាតិ​លេខ​៥៩ ក្នុង​ភូមិសាស្ត្រ​ខេត្ត​ប៉ៃលិន មាន​រង្វង់​មូល​ធំៗ ចំនួន​២ គឺ​រង្វង់​មូល​ព្រះ​គោ និង​រង្វង់​មូល​ស្តេច​កន ដែល​បច្ចុប្បន្ន​អាជ្ញា​ខេត្ត បាន​កំពុង​រៀបចំ​ធ្វើការ​កែ​កម្អរ ដើម្បី​បង្កើន​សោភ័ណភាព ក្នុង​ការទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​មក​កំសាន្ត​នៅ​ខេត្ត​ឱ្យបាន​កាន់តែ​ច្រើនឡើង ជាពិសេស​ចូលរួម​ការប្រឡងប្រណាំង​ទីក្រុង​ស្អាត​ផង​ដែរ​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ