ខេត្តបាត់ដំបង ៖ ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែសីហាឆ្នាំ២០១៨នេះ នៅសាលប្រជាសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាខេត្ត អភិបាលក្រុងស្រុក ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង មន្ទីរស្ថាប័នរដ្ឋនានានៅជុំវិញខេត្ត មន្ត្រីមន្ទីរឧស្សាហកម្មនិងសិប្បកម្មជាច្រើនរូបទៀត។លោក តូច ឈួនសៅរិទ្ធ ត្រូវបានប្រកាសឲ្យចូលកាន់មុខតំណែងជាប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តបាត់ដំបងថ្មី ជំនួសលោក សំបូរ ផូ ដែលត្រូវបានដាក់ឲ្យចូលនិវត្តន៍ ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និង ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង។លោក តូច ឈួនសៅរិទ្ធ ដែលទើបទទួលការតែងតាំងថ្មី បានឡើងមានចំណាប់អារម្មណ៍ និងប្តេជ្ញាចិត្តដឹកនាំស្ថានប័ននេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ មានសាមគ្គីភាពផ្ទៃក្នុងល្អ សហការជាមួយជំនាញនានា និងអាជ្ញាធរខេត្ត ដើម្បីចូលរួមបម្រើសេវាឱ្យបានលឿន រហ័សជូនប្រជាពលរដ្ឋផងដែរ។ក្នុងឱកាសនោះដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រីកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ និង ឯកឧត្តម ងួន រតនៈ បានសង្កត់ធ្ងន់ថា ក្នុងនាមក្រសួងជំនាញ ត្រូវបានពង្រឹងការងារនានា ក្នុងវិស័យឧស្សាហកម្ម និងសិប្បកម្មលើវិស័យឯកជន នៅតាមបណ្តាសិប្បកម្ម សហគ្រាសខ្នាតតូច និងមធ្យមក្នុងខេត្តបាត់ដំបង ដែលបានផលិតទំនិញគ្រប់ប្រភេទ សូមឱ្យមានការវេចខ្ចប់មានអនាម័យខ្ពស់តាមស្តង់ដា ដែលអាចទទួលយកបានធានាគុណភាព មិនធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ឡើយ។ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបន្តថា ដោយឡែកបណ្តាញទឹកស្អាតវិញ បាននិងកំពុងអនុវត្តជាបន្តបន្ទាប់ ធ្វើឱ្យបានដល់ផ្ទះប្រជាពលរដ្ឋ នៅតាមជនបទនាពេលខាងមុខនេះ។ នៅក្នុងអាណត្តិទី៦នេះ រាជរដ្ឋាភិបាលថ្មីបានដាក់ទិសដៅកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ដើម្បីគាំពារ និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋយើង នៅគ្រប់ទិសទីទាំងនៅទីក្រុង និងជនបទដើម្បីកាត់បន្ថយការលំបាកចាកចេញពីភាពក្រីក្រ របស់ប្រជាពលរដ្ឋមានជីវភាពកាន់តែប្រសើឡើងតទៅ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ