(កំពត)៖ នៅព្រឹកថ្ងៃចន្ទ ២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨នេះ នៅសាលប្រជុំសាលាខេត្តកំពត លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត។កិច្ចប្រជុំនេះ ក៏មានការចូលរួមពីសំណាក់លោក លោកស្រីជាអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជំនាញក្នុងខេត្ត ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍ និងបញ្ហាប្រឈមនានា ដើម្បីរកដំណោះស្រាយជាបន្ទាន់។របៀបវារៈក្នុងកិច្ចប្រជុំព្រឹកនេះរួមមាន៖១.ករណីប្រជាពលរដ្ឋ១៨៩គ្រួសារ ស្ថិតនៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ស្នើសុំចេញប័ណ្ណកម្មសិទ្ធិដីធ្លី២.ករណីស្នើសុំប័ណ្ណកម្មសិទ្ធិដីសម្បទានសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ៩០គ្រួសារ ស្ថិតនៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។សូមជម្រាបថា៖ កិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តនាព្រឹកនេះ មានការអញ្ជើញចូលរួមពីលោក អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ ទីចាត់ការ អង្គភាពចំណុះរដ្ឋបាលខេត្តសរុបចំនួន២៩នាក់៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ