កម្លាំងកងរាជអាវុធហត្ថខេត្តកំពត បង្ក្រាបបទល្មើសគ្រឿងញៀន ឃាត់ខ្លួនមនុស្ស៩នាក់និងសម្ភារៈមួយចំនួន
កំពត ៖ អ្នកពាក់ព័ន្ធគ្រឿងញៀនចំនួន៩នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពតចុះទៅបង្ក្រាបបានទាំងសម្បុក ខណៈពួកគេបានជួញដូរនិងប្រើប្រាស់គ្រឿងញៀននៅក្នុងភូមិសាស្ត្រឃុំឫស្សីស្រុកខាងលិច។ជាមួយនឹងការឃាត់ខ្លួន សមត្ថកិច្ចប៉េអឹមក៏បានដកហូតវត្ថុតាងមួយចំនួនដូចជាគ្រឿងញៀន ទម្ងន់០,៤០ក្រាម ទូរស័ព្ទមួយគ្រឿង ម៉ូតូមួយគ្រឿង និងឧបករណ៍ជក់មួយសម្រាប់ផងដែរ។
ប្រតិបតិ្តការបង្ក្រាបបទល្មើសគ្រឿងញៀនខាងលើបានប្រព្រឹត្តឡើងកាលពីវេលាម៉ោង១០និង៤៥នាទីព្រឹកថ្ងៃទី១៣ខែសីហា ឆ្នាំ២០១៨ ស្ថិតចំណុចភូមិត្រពាំងនៀល ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។
លោកវរសេនីយ៍ទោ ហែម ចាន់ដារ៉ា មេបញ្ជាការរង នៃមន្ទីរយុត្តធម៌កងរាជអាវុធហត្ថខេត្តកំពត បានឲ្យដឹងថា ការបង្ក្រាបបទល្មើសគ្រឿងញៀនខាងលើនេះ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពត ទើបករណីបង្ក្រាបនេះទទួលបានជោគជ័យ។
លោកមេបញ្ជាការរងបានបញ្ជាក់ទៀតថា ប្រតិបតិ្តការខាងលើ កម្លាំងអាវុធហត្ថបានដកហូតគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន ០,៤០ក្រាម និងឃាត់ខ្លួនមនុស្សចំនួន៩នាក់ រួមមាន៖ ទី១/-ឈ្មោះ រី វណ្ណៈ ភេទប្រុស អាយុ២០ឆ្នាំ ជាព្រូឡាន រស់នៅភូមិប្របឹង ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ទី២/-ឈ្មោះ សាយ ចក់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករ រស់នៅភូមិលក ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។ទី៣/-ឈ្មោះទន់ រតនា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិកោះឈ្វាំង ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។ទី៤/-ឈ្មោះ ឯម គឹមរេង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបើកបររថយន្ត រស់នៅភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។ទី៥/-ឈ្មោះ អឹុង ចាន់ដារ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិថ្លូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច។ទី៦/-ឈ្មោះ សៀង ភក្តី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបើកបររថយន្ត រស់នៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ទី៧/-ឈ្មោះ ង៉ែត តូង ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិត្រពាំងនៀល ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច។ទី៨/-ឈ្មោះឡឹង មីត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរព្រូឡាន រស់នៅភូមិប្របឹង ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។និងទី៩/-ឈ្មោះ ដាវ សីុណាត ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបើកបររថយន្ត រស់នៅភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត កំពុងកសាងសំណុំរឿងអនុវត្តតាមនីតិវិធី៕