ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
អភិបាល​ខណ្ឌ​ឫស្សីកែវ ទទួល​ទេយ្យទាន​ជាច្រើន ពី​ព្រះ​តេជគុណ​គង់នៅ​វត្ត «​ទួល​អស់លោក​» ដើម្បី​បន្ត​ចែក​ជូន​ជន​ងាយ​រងគ្រោះ​ក្នុង​មូលដ្ឋាន​
Tue,14 August 2018 (Time 09:16 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 643នាក់)


(​ភ្នំពេញ​)៖ លោក ជា ពិសី ប្រធាន​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ និង​ជា​អភិបាលខណ្ឌ នៅ​សាលាខណ្ឌ​ឫស្សីកែវ នា​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១៨​នេះ បាន​ដឹកនាំ​លោក​-​លោកស្រី អភិបាលរងខណ្ឌ និង​សហការី ចូលរួម​ក្នុង​ពិធី​ទទួល​ទេយ្យទាន មាន​ជា​គ្រឿងឧបភោគ​បរិភោគ សម្ភារ​មួយចំនួនធំ ពី​ព្រះ​តេជ​គុណ ច័ន្ទ សុភាព គង់នៅ​វត្ត​ទួល​សន្តិ​វ័ន (​ហៅ​វត្ត​ទួល​អស់លោក​) ដើម្បី​យក​មក​រក្សា​ត្រៀម​ទុក បង្កា​បន្ត​ចែក​ជូន​ជួយសង្គ្រោះ តាម​គ្រួសារ​ក្រីក្រ​ងាយ​រងគ្រោះ ក្នុង​ការលើកកម្ពស់​ជី​វ​ភាព​រស់នៅ របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​

​លោក ជា ពិសី បាន​ថ្លែងថា «​ខ្ញុំ​ព្រះករុណា ខ្ញុំ​ជួសមុខ​ឲ្យ​កាកបាទក្រហមកម្ពុជា ដែលមាន​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជា​ប្រធាន ខ្ញុំ​ពិតជា​មាន​មោទនភាព​យ៉ាង​ក្រៃលែង និង​សូម​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​ចំពោះ ព្រះ​តេជគុណ ច័ន្ទ សុភាព គង់នៅ​វត្ត​ទួល​សន្តិ​វ័ន ដោយ​បាន​ផ្ដល់ជូន​នូវ​វប្បធម៌​ចែករំលែក មក​ដល់​អនុសាខា​កាកបាទក្រហមកម្ពុជា ក្នុង​បំណង​ចូលរួម​គាំទ្រ​ជួយសង្គ្រោះ ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ក្នុង​មូលដ្ឋាន​ខណ្ឌ​ឫស្សីកែវ​»​។​

​លោក ជា ពិសី បាន​ថ្លែង​ទៀតថា លោក​នឹង​សន្យា​បន្ត​ពាំនាំ​យក​នូវ​ទេយ្យទាន ជា​គ្រឿងឧបភោគ​បរិភោគ និង​សម្ភារ​ដែល​ព្រះ​តេជគុណ ច័ន្ទ សុភាព បាន​ឧបត្ថម្ភ​ជួយ​មក​អនុសាខា កាកបាទក្រហមកម្ពុជា​ខណ្ឌ ដើម្បី​បន្ត​ចែក ជូន​ជួយសង្គ្រោះ​ទៅដល់​ប្រជាពលរដ្ឋ ដោយ​មិន​ប្រកាន់​ពូជសាសន៍ ពណ៌​សម្បុរ ឫ​និន្នាការ​នយោបាយ​ឡើយ ឲ្យតែ​ជា​ពលរដ្ឋ​ងាយ​រងគ្រោះ រស់​នៅលើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការចូលរួម​លើកកម្ពស់​ជីវភាព រស់នៅ​របស់​ប្រជាពលរដ្ឋ ដើម្បី​ឲ្យស្រប​តាម​ការដឹកនាំ​ដ៏​ត្រឹមត្រូ​វ​ឈ្លាសវៃ​ប្រកប​ដោយ​កិត្តិ​បណ្ឌិត​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ ក្រហម​កម្ពុជា​។​

​ជាមួយគ្នា​នោះ ព្រះ​តេជគុណ ច័ន្ទ សុភាព បាន​មាន​សង្សដីកា​ថា សម្រាប់​ទេយ្យទាន មាន​ជា​គ្រឿងឧបភោគ​បរិភោគ និង​សម្ភារ ដែល​នាំយកមក​ប្រគេន​ដល់​អនុសាខា​កាកបាទក្រហមកម្ពុជា និង​ត្រូវបាន​ជួយ​ផ្ដល់​ជា​បន្តបន្ទាប់ ទៀត ដែល​បានមកពី​ការចូលរួម​ឧបត្ថម្ភ​គាំទ្រ​ពី​ពុទ្ធបរិស័ទ ជិត​ឆ្ងាយ​ជាច្រើន ដើម្បី​សហការ​បរិច្ចាគ​នូវ​វប្បធម៌​ចែករំលែក ក្នុង​បំណង​លើកតម្កើង និង​អភិវឌ្ឍន៍​ផ្នែក​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ​យើង ឲ្យ​កាន់តែ មាន​ភាព​រីកចម្រើន លូតលាស់​ទាំង​វិស្ស័យ​ពុទ្ធចក្រ និង​អាណាចក្រ ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​តេជោ ហ៊ុន សែន បាន​ធ្វើឲ្យ​ប្រទេស​ជាតិ ទទួលបាន​នូវ​សុខសន្តិភាព មាន​ការអភិវឌ្ឍន៍​ឥត​ឈប់​ឈរ​លើ​គ្រប់​វិស័យ​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ