ភ្នំពេញ ៖ លោក ជា រតនាអនុប្រធានគណៈពង្រឹងស្រុកស្អាង និងជាប្រធានគណៈពង្រឹងឃុំតាលន់ ស្រុកស្អាង ខេត្ដកណ្ដាល បានពាំនាំយកថវិកាចំនួន ២០លានរៀល របស់ ឯកឧត្តមទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន ប្រធានគណពង្រឹងស្រុកស្អាង ខេត្តកណ្តាល ព្រមទាំងបានឧបត្ថម្ភបន្ថែមទឹកប្រាក់ ២០លានរៀលទៀត ដើម្បីយកទៅជួសជុលហេដ្ឋារចនាសម្ព័ន្ធ រួមទាំងថវិកាចំនួន ៤៥០០ដុល្លារទៀត សម្រាប់ជួយតបណ្ដាញអគ្គិសនីទាំង៩ភូមិ ក្នុងឃុំតាលន់ទាំងមូល ។ក្នុងជំនួបជាមួយសមាជិក សមាជិកា គណៈពង្រឹងមូលដ្ឋាន និងពិសាអាហារសាមគ្គី នៅសណ្ឋាគារសាន់&មូន នៅថ្ងៃសៅរ៍ ទី១១ ខែសីហា ឆ្នាំ២០១៨ម្សិលមិញនេះ លោក ជា រតនា ក៏បានបង្ហាញគម្រោងនានាឆ្លើយតបតម្រូវការអភិវឌ្ឍនៅឃុំតាលន់ និងឧបត្ថម្ភដល់សមាជិកបក្សដែលបានអញ្ជើញចូលរួមម្នាក់ៗ ចំនួន៤ម៉ឺនរៀល និង១លានរៀល ជូនដល់សមាជិកបក្សដែលមានជំងឺមិនបានចូលរួមផងដែរ ។លោក ជា រតនា បានថ្លែងថា«ក្នុងនាមលោក ទេសរដ្ឋមន្ដ្រី និងខ្លួនខ្ញុំផ្ទាល់ សូមថ្លែងអំណរគុណដល់សមាជិកបក្សទាំងអស់ និងដោយឡែក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់បងប្អូនប្រជាពលរដ្ឋទាំង៩ភូមិក្នុងឃុំ តាលន់ ស្រុកស្អាង ខេត្ដកណ្ដាល ដែលបានបោះឆ្នោតយ៉ាងច្រើនលើសលុបគាំទ្រគណបក្សប្រជាជនកម្ពុជា សម្រាប់អណត្ដិទី៦ ឆ្នាំ២០១៨នេះ» ។សូមជម្រាបថា បើទោះបីលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រផ្លូវការមិនទាន់ចេញយ៉ាងណាក្តី តែគម្រោងអភិវឌ្ឍន៍ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ នៅក្នុងឃុំតាលន់ មិនបានរង់ចាំតាមលទ្ធផលនោះឡើយ ពោលត្រូវបានលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន និងក្រុមការងារគណៈពង្រឹងមូលដ្ឋាន ក៏នៅតែដាក់ចេញនូវទិសដៅការងារ អភិវឌ្ឍភូមិឃុំ ឲ្យកាន់តែប្រសើរជូនប្រជាពលរដ្ឋ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ