ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹក​ជ​ញ្ជូន​បង្ហាញ​គម្រោង​អភិវឌ្ឍ​នៅ​ស្រុក​កោះធំ ដោយ​មិន​រង់ចាំ​លទ្ធផល​បោះឆ្នោត​ផ្លូវការ​នោះឡើយ
Mon,13 August 2018 (Time 01:57 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 541នាក់)


(​កណ្តាល​)៖ ក្នុង​ជំនួប​ជាមួយ​សមាជិក សមាជិក គណៈ​ពង្រឹង​ការងារ​នៅ​ថ្ងៃ​សៅរ៍ ទី​១២ ខែ​សីហា ឆ្នាំ​២០១៨​កន្លងទៅនេះ ឯកឧត្តម ស៊ុន ចាន់ថុល បាន​លើក​បង្ហាញ​អំពី​គម្រោង​សាងសង់​ផ្លូវ​បេតុង​ជាច្រើន​ខ្សែ​បំពាក់​ដោយ​អំពូល​ភ្លើង​សូ​ឡា​បំភ្លឺ​ពេលយប់ ដើម្បី​សម្រួល​ដល់​ការលំបាក​របស់​ប្រជាពលរដ្ឋ​។​

​បើទោះបី​លទ្ធផល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ផ្លូវការ​មិន​ទាន់​ចេញ​យ៉ាងណាក្តី តែ​គម្រោង​អភិវឌ្ឍន៍​ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​កោះ​ធំ​មិន​បាន​រង់ចាំ​តាម​លទ្ធផល​នោះ​ឡើយ ពោល​ត្រូវបាន ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែល​ប្រធាន​គណៈ​ពង្រឹង​ការងារ​ថ្នាក់​ជាតិ​នៅក្នុង​អាណត្តិ​ចាស់​នោះ បន្ត​ដាក់ចេញ និង​ចង្អុលបង្ហាញ​ជា​ហូរហែ​។​

​ក្រៅពី​សាងសង់​ផ្លូវ​បេតុង និង​បំពាក់​អំពូល​ភ្លើង ឯកឧត្តម ស៊ុន ចាន់ថុល ក៏​បាន​បង្ហាញ​ពី​គម្រោង​សាងសង់​អាង​ហែល​ទឹក​ដើម្បី​ហ្វឹកហាត់​កីឡាករ​ត្រៀម​ចូលរួម​ការប្រកួត​កីឡា​អាស៊ាន​ឆ្នាំ​២០២៣​ខាងមុខ​និង​គម្រោង​នាំ​អ្នក​កោះធំ​ជិះ​រថភ្លើង​ស្វែងយល់​ពី​ការរីកចម្រើន​របស់​ប្រទេស​ជាតិ​ផង​ដែរ​។​

​ក្នុងឱកាស​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ជំរុញ​ឲ្យ​សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ​បំពេញ​ការងារ​បម្រើ​ប្រជាពលរដ្ឋ​ឲ្យបាន​កាន់តែ​ប្រសើរ​។ លោក​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​រូប​នេះ​ក៏​បាន​សំណូមពរ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​លើកយក​បញ្ហា​ជា​កង្វល់​របស់​ប្រជាពលរដ្ឋ​មក​ពិនិត្យ និង​ដោះស្រាយ​ក្នុងនាម​ជា​អ្នកបម្រើ​រាស្ត្រ ដើម្បីឲ្យ​ពួកគាត់​សប្បាយចិត្ត នឹង​ផ្តល់​ទំនុកចិត្ត​បន្ថែមទៀត​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ក្រើនរំលឹក​ដល់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ដូច​ជា​មន្ត្រី​រាជរដ្ឋាភិបាល​ក្នុង​អាណត្តិ ត្រូវ​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ទ្វេ​ដង ក្នុង​ការបម្រើ​ប្រជាពលរដ្ឋ និង​ដើម្បី​អភិវឌ្ឍន៍​ជាតិ ពោល​ធ្វើយ៉ាងណា​ឲ្យ​ជីវភាព​របស់​ប្រជា​ពលរដ្ឋ​កាន់តែ​ល្អប្រសើរ​។ សម្តេចនាយក​រដ្ឋមន្ត្រី បាន​អះអាង​ថា មិន​ត្រូវ​នាំគ្នា​ជិះសេះ​លែងដៃ ដែល​នាំឲ្យ​ប្រជាពលរដ្ឋ​ខកចិត្ត​ចំពោះ​ការគាំទ្រ​របស់​ពួកគេ​មក​លើ​គណបក្ស​ប្រជាជន​នោះឡើយ ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ