កំពត ៖ បន្ទាប់ពីមន្ទីរជំនាញខេត្តកំពត បានធ្វើការជួសជុលផ្លូវជាតិលេខ៣៣(កំពត-កែប)ដែលមានប្រវែងប្រមាណជិត១០គីឡូម៉ែត្ររួចមក បែរជាមានមហាជនរិះគន់កាន់តែខ្លាំងក្លាជាងមុនទៅទៀត គឺការបង្ហុយធូលីបង្កឧបសគ្គដល់អ្នកដំណើរនិងប្រជាជពលរដ្ឋដែលមានលំនៅឋានជាប់នឹងដងផ្លូវជាតិលេខ៣៣នេះ។អ្នកដំណើរនាំគ្នារិះគន់ថា កាលពីផ្លូវមិនទាន់ជួសជុលបើទោះជាពិបាកធ្វើដំណើរបន្តិចក៏ដោយ ប៉ុន្តែមិនដល់ថ្នាក់ហុយទ្រលោមបែបនេះឡើយ។គេបានលើកឡើងថា បន្ទាប់ពីជំនាញបានជួសជុលផ្លូវប្រែជាផ្តល់ហានិភ័យដល់ពួកគាត់គ្រប់ជំពូក ដូចជាពេលភ្លៀងធ្លាក់ដងផ្លូវនេះប្រែទៅជាបែកភក់ធ្វើដំណើរស្ទើមិនកើត លុះពេលរាំងស្ងួតប្រែក្លាយជាទីតាំងបង្ហុយធូលីទាំងយប់ទាំងថ្ងៃ មើលទៅដូចមានព្រិលធ្លាក់អីចឹង ថែមទាំងបង្កប៉ះពាល់ដល់សុខភាព ហើយការជួសជុលដូចក្មេងលេងបាយឡុកបាយឡ គឺផ្លូវធ្វើជាប់រហូត។ជាមួយនឹងការរិះគន់នេះដែរ ប្រជាពលរដ្ឋដែលមានមុខរបរលក់ដូរនំចំណីនៅតាមចិញចើមផ្លូវ ក៏ត្រូវបង្ខំចិត្តផ្អាកធ្វើអាជីវកម្មមួយរយៈសិន ព្រោះគាត់មិនដឹងលក់ឲ្យអ្នកណា បើចំណុចផ្លូវជាតិលេខ៣៣នេះមានដីហុយដូចព្រិលធ្លាក់ទៅហើយ។ម្យ៉ាងទៀត អ្នកដែលមានលំនៅដ្ឋាននៅចំណុចខាងលើត្រូវបិទទ្វារ បិទបង្អួចឲ្យជិត បើមិនដូច្នោះទេពិតជាប្រឡាក់សំលៀកបំពាក់មើលមិនយល់ឥឡូវហ្នឹង.!។ជុំវិញបញ្ហាដូចខាងលើប្រជាពលរដ្ឋ ព្រមទាំងអ្នកដំណើរ សំណូមពរដល់ក្រុមជំនាញខេត្តកំពត មេត្តាជួសជុលផ្លូវទៅតាមបទដ្ឋានបច្ចេកទេស និងតាមស្តង់ដារកំណត់ផង កុំចេះតែឈូសឆាយឲ្យរួចតែពីដៃអីចឹងនោះ សូមអាណិតដល់អ្នកដំណើរផង ពិសេសក្មេងៗនិងសិស្សសាលាដែលធ្វើដំណើរទៅរៀនរាល់ថ្ងៃតាមដងផ្លូវមួយនេះជាប្រចាំ ស្រួលមិនស្រួលអាចបណ្តាលឲ្យជួបគ្រោះថ្នាក់ដោយប្រការផ្សេងៗជាយថាហេតុផងដែរ។ជាមួយគ្នានេះដែរ មជ្ឈដ្ឋានមួយចំនួនបានលើកឡើងថា តាមពិតអី្វៗកើតឡើងសុទ្ធតែកត្តាធម្មជាតិ ពេលផ្លូវខូចមិនធ្វើក៏ខុស តែបើធ្វើហើយក៏ខុសដែរ គឺមិនអាចតម្រូវចិត្តមនុស្សបានឡើយ ព្រោះធម្មតាការអភិវឌ្ឍន៍រមែងមានការប៉ះពាល់ បើមិនតិចក៏ច្រើនដែរ។ជាក់ស្តែងដូចជាការជួសជុលផ្លូវជាតិលេខ៣៣ បើទោះជាខាងជំនាញខិតខំធ្វើនិងជួសជុលយ៉ាងណាក៏មិនប្រាកដថា បានល្អប្រសើរ១០០%នោះដែរ ព្រោះអ្នកធ្វើវាមិនស្រួលដូចអ្នកថានោះទេ។ទាក់ទិននឹងការិះគន់ដូចខាងលើ នៅរសៀលថ្ងៃទី០១ខែសីហា ឆ្នាំ២០១៨នេះ សារព័ត៌មានយើង មិនអាចសុំការពន្យល់ពី លោកជីង គួង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពតបានទេ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ