ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​ថ្នាក់​ដឹក​បក្ស​ប្រជាជន​ខេត្ត​ប៉ៃលិន ចុះ​ណែនាំ​បន្ថែម​ពី​គោលនយោបាយ​របស់​គណ​បក្ស និង​ពង្រឹង​ការងារ​បក្ស​នៅ​មូលដ្ឋាន​
Sat,07 July 2018 (Time 05:11 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 566នាក់)


(​ប៉ៃលិន​)៖ នៅ​ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០១៨​នេះ លោក​អ៉ី ឈាន ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្ត​ប៉ៃលិន និង​លោកស្រី បាន ស្រីមុំ អនុប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្ត និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន ព្រមទាំង​ថ្នាក់ដឹកនាំ​គណបក្ស​ខេត្ត និង​ក្រុមការងារ​ចុះជួយ​ឃុំ​សាលា​ក្រៅ បាន​អញ្ជើញ​ជួប​សំណេះសំណាល សាកសួរ​សុខទុក្ខ សមាជិក សមាជិកា​បក្ស​ចំនួន ១៣៣៧​នាក់​។​

​សមាជិក​គណបក្ស​មកពី​ភូមិ​ចំនួន​០៧ គឺ​ភូមិ​វាល ភូមិ​ទួល ភូមិ​ភ្នំ​ស្ពង់ ភូមិ​សំបូរ ភូមិ​ភ្នំ​កុយ ភូមិ​ស្រែ​អន្ទាក់ និង​កោះ​កែវ ក្នុង​ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដើម្បី​ផ្សព្វផ្សាយ​បន្ថែម​ពី​គោលនយោបាយ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា សម្រាប់​ការដឹកនាំ​ប្រទេស​ជាតិ​នៅ​អណត្តិ​ទី​៦ បន្តទៀត និង​ពង្រឹង​ការងារ​បក្ស​នៅ​មូលដ្ឋាន ឆ្ពោះទៅកាន់ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​។​

​លោកស្រី បាន ស្រីមុំ បាន​លើកឡើង​ថា បន្ទាប់​ពី​បញ្ចប់សង្គ្រាម​ផ្ទៃក្នុង​ដ៏​រ៉ាំរ៉ៃ ក្រោម​នយោបាយ​ឈ្នះៗ របស់​សម្តេច​តេជោ ហ៊ុន សែន គណបក្ស​ប្រជាជន​កម្ពុជា បាន​ខិតខំ​ថែរក្សា និង​ការពារ​សុខសន្តិភាព ដែល​រក​បាន​មក​យ៉ាង​លំបាក ហើយ​បាន​បន្ត​ជំរុញ​ការអភិវឌ្ឍ​ប្រទេសជាតិ ឱ្យមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ​។ ជាក់ស្តែង​នៅ​ខេត្ត​ប៉ៃលិន ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ បាន​ខិតខំ​អភិវឌ្ឍន៍​តាម​មូលដ្ឋាន ឃុំ​/​សង្កាត់ ដែល​ពីមុន​ពុំ​ធ្លាប់​មាន​សោះ ឥឡូវ​មាន ផ្លូវ ស្ពាន សាលារៀន មណ្ឌល​សុខភាព ប្រព័ន្ធ ទឹក ភ្លើង និង​សមិទ្ធិផល​នានា​ជាច្រើន​ទៀត ដែល​បម្រើឱ្យ ផលប្រយោជន៍ ក្នុង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។​

​លោក​អ៊ី ឈាន បាន​លើកឡើង​ថា បើ​ប្រទេសជាតិ​បើ​គ្មាន​សុខ​សន្តិភាព​ទេ កុំថាឡើយ​ការអភិវឌ្ឍ សូម្បី​តែ​សិទ្ធិសេរីភាព​ផ្សេងៗ​ក៏​គ្មាន​ដែរ ដូច្នេះ​ត្រូវ​ខិតខំ​រួម​សាមគ្គី​គ្នា​ថែរក្សា​សមិទ្ធិផល ដែល​មាន​សព្វថ្ងៃ ជាពិសេស​ខិតខំ​ថែរក្សា​នូវ​សុខសន្តិភាព​ដូច​សព្វថ្ងៃ​នេះ​ឱ្យបាន ស្របតាម​គោលនយោបាយ​កំណែទម្រង់​ស៊ីជម្រៅ របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្ដេច​តេជោ សែន ជា​ប្រមុខ គឺ​បាន​ពង្រឹង និង​ធានាបាន​នាំមក​នូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ​ផ្ទៃក្នុង​បាន​ល្អប្រសើរ រួម​និង​ការ​កសាងបាន​នូវ​សមិទ្ធិផល​ធំៗ​ជាច្រើន​ទៀត​ជូន​ជាតិ និង​ប្រជាជន​។​

​ជា​ចុងក្រោយ​លោក អ៊ី ឈាន ក៍​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់ ត្រូវ​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ឲ្យបាន​ទាន់​ពេលវេលា ប្រកប​ដោយ​មាន​តម្លាភាព យុត្តិធម៌ ត្រឹមត្រូវ មិន​លំអៀង ធ្វើយ៉ាងណា​កុំ​ឲ្យ​ប៉ះពាល់​ដល់ ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ និង​ត្រូវ​ទៅ​ចូលរួម​បោះឆ្នោត​ទាំងអស់​គ្នា​នាពេល​ខាងមុខ​នេះ​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ