កំពត៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតចម ប្រសិទ្ធទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្ម អមដំណើរដោយ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត រួមនិងប្រតិភូក្រសួង និងមន្ត្រីថ្នាក់ខេត្ត នៅរសៀលថ្ងៃទី០៥ខែកក្កដាឆ្នាំ២០១៨ បានអញ្ជើញចុះពិនិត្យស្វែងយល់នូវលទ្ធផលនៃការអនុវត្តគម្រោងសាងសង់ស្ថានីយ៍ថ្មីនៃសង្វាក់ផលិតកម្មទឹកស្អាតនៅក្នុងខេត្តកំពត។យោងតាមរបាយការណ៍របស់អង្គភាពរដ្ឋករទឹកនៃមន្ទីរឧស្សាហកម្មនិងសប្បកម្មខេត្តកំពតបញ្ជាក់ថា៖ដោយមានការកើនឡើងនូវចំនួនប្រជាជនជាបន្តបន្ទាប់ ហើយតម្រូវការនៃការប្រើប្រាស់ទឹកក៏មានការកើនឡើងឥតឈប់ឈរផងដែរនោះ ហើយក៏បានបង្កជាកង្វល់ជួបបញ្ហាប្រឈមខ្លះៗក្នុងការផ្គត់ផ្គង់សេវាទឹកស្អាតជូនប្រជាពលរដ្ឋក្នុងក្រុងកំពត។ដោយសារមូលហេតុខាងលើនេះអង្គភាពរដ្ឋករទឹកខេត្តកំពត បានខិតខំពង្រឹងសមត្ថភាពរបស់អង្គភាព ដើម្បីផលិតផ្គត់ផ្គង់ទឹកស្អាតបម្រើតម្រូវការជូនប្រជាពលរដ្ឋមានការកើនឡើងតាមដំណាក់កាលនៃការអភិវឌ្ឍបានលទ្ធផលល្អប្រសើរ។ជាក់ស្ដែងអង្គភាពរដ្ឋករទឹកខេត្តកំពតត្រូវបានចាប់ដំណើរការឡើងវិញនៅឆ្នាំ១៩៨០ មានសមត្ថភាពអាច ផ្គត់ ផ្គង់ទឹកស្អាតបានត្រឹម ៦០០ម៉ែត្រគូបក្នុងមួយថ្ងៃដែលមានប្រជាពលរដ្ឋប្រមាណពី ៥០០ ទៅ៦០០គ្រួសារ ទទួលបានសេវាទឹកស្អាត ជាមួយនឹងបណ្ដាញ ចែកចាយចាស់ទ្រុឌទ្រោម និងរហូតដល់ឆ្នាំ១៩៩៣ជាមួយនិងការខិតខំរបស់អង្គភាពមួយនេះក្រោមជំនួយពីរដ្ឋាភិបាលហូឡង់ក្នុងការកែលម្អប្រព័ន្ធផលិតកម្ម ដែលមានសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតមានការកើនឡើងរហូតដល់២.៨៨០ម៉ែត្រគូបក្នុងមួយថ្ងៃ។ រហូតដល់ឆ្នាំ ២០០២អង្គភាពរដ្ឋាករទឹកខេត្តកំពតនៅតែបន្តខិតខំបង្កើនសមត្ថភាពរបស់ខ្លួនក្រោមជំនួយកម្ចីពីធនាគារអវឌ្ឍន៍អាស៉ី(ADB)អាចផ្គត់ផ្គង់ទឹកបានដល់ចំនួន៥.៧៦០ម៉ែត្រគូបក្នុងមួយថ្ងៃដែលបណ្ដាញនេះប្រើប្រាស់ដល់សព្វថ្ងៃប៉ុន្តែក៏នៅតែមិនអាចឆ្លើយតបតម្រូវការនៃផ្គត់ផ្គង់គ្រប់គ្រាន់ដើម្បីប្រើប្រាស់របស់ប្រជាពលរដ្ឋដែរ។ ដោយមើលឃើញពីតម្រូវការនៃការប្រើប្រាស់ទឹកកាន់តែកើនឡើងឥតឈប់ឈររបស់ប្រជាពលរដ្ឋ ទើបក្រសួងឧស្សាហកម្មនិងសិប្បកម្មក៏ដូចរាជរដ្ឋាភិបាល បានទទួលជំនួយហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលជប៉ុនតាមរយៈកិច្ចទំនាក់ទំនងសហប្រតិបត្តិការជាមួយទីភ្នាក់ងារសហប្រតិបត្តិការជប៉ុន (JICA)ក្នុងការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតបន្ថែមទៀតដែលត្រូវបានចាប់ផ្ដើមកសាងឡើងនាឆ្នាំ២០១៧កន្លងទៅ។ ជាលទ្ធផលគម្រោងនេះអនុវត្តដោយអង្គភាពរដ្ឋាករទឹកនៃមន្ទីរឧស្សាហកម្មនិងសិប្បកម្មខេត្តកំពត។ បច្ចុប្បន្នបានសម្រេចប្រមាណ៩៨ភាពរយហើយ ក្នុងនោះមានការសាងសង់ស្ថានីយ៍បូមទឹកឆៅនៅប្រភពទឹកឈូទៅរោងចក្រផលិតទឹកស្អាតមានសមត្ថភាពផលិតទឹកបានចំនួន៨.២៥០ម៉ែត្រគូបក្នុងមួយថ្ងៃនិងមានបំពង់នាំទឹកឆៅពីទឹកឈូទៅរោងចក្រមានទីតាំងនៅភូមិអូរតូចសង្កាត់អណ្ដូងខ្មែរក្រុងកំពត មានប្រវែង៥,៣គីឡូម៉ែត្រ ។ រោងចក្រនេះអាចមានសមត្ថភាពផលិតទឹកស្អាតបានចំនួន៧.៥០០ម៉ែត្រគូបក្នុងមួយថ្ងៃជាមួយការពង្រីកបណ្ដាញចែកចាយទឹកបន្ថែមមានប្រវែង៨៨,៩គីឡូម៉ែត្រដែលអាចផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងកំពតទាំងមូលនិងមួយផ្នែកនៃស្រុកទឹកឈូមាន៦ឃុំបន្ថែមទៀត។បណ្ដាញនេះបច្ចុប្បន្នមានប្រជាពលរដ្ឋទទួលសេវាផ្គត់ផ្គង់ទឹកស្អាតចំនួន៦.៧៤៧គ្រួសារស្មើ៥៣ភាគរយហើយរំពឹងថានឹងកើនដល់៩២ភាគរយនៅឆ្នាំ២០២២និង១០០ភាគរយនៅឆ្នាំ២០៣០។ជាមួយគម្រោងសាង សង់ស្ថានីយ៍ថ្មីសម្រាប់ផលិតទឹកស្អាតនៅខេត្តកំពតនេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតចម ប្រសិទ្ធ បានរំពឹងថានឹងដាក់ឲ្យដំណើរការផលិតដើម្បីផ្គត់ផ្គង់ទឹកស្អាតចែកចាយឲ្យប្រជាពលរដ្ឋក្នុងក្រុងកំពត និងឃុំមួយចំនួនទៀតនៃស្រុកទឹកឈូបានប្រើប្រាស់កាន់តែមានលក្ខណៈល្អប្រសើរជាងមុនថែមទៀតនាពេលឆាប់ៗនៅក្នុងឆ្នាំ២០១៨នេះផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ