កំពត ៖ នៅព្រឹកថ្ងៃទី៥ខែកក្កដាឆ្នាំ ២០១៨នេះ រដ្ឋបាលខេត្តកំពត បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល២ខែ និងលើកទិសដៅអនុវត្តបន្តរបស់ក្រុមការងារថ្នាក់ជាតិ ខេត្ត ចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៣ របស់ រាជរដ្ឋាភិបាលកម្ពុជាក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្មនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពត។នៅក្នុងរបាយការណ៍ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានឲ្យដឹងអំពីលទ្ធផល ស្ដីពីការរៀបចំវេទិការសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុង ស្រុកប្រចាំខែមេសានិងខែឧសភាឆ្នាំ២០១៨នេះ។ក្រុមការងារ បានចុះសំណេះសំណាលស្វែងរកតម្រូវការ បញ្ហាប្រឈមនិងសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងឃុំ សង្កាត់តាមបណ្ដាក្រុង ស្រុកទាំង៨ក្នុងខេត្តកំពតរយៈពេល០២ខែកន្លងមកបានសរុបចំនួន១០០លើកស្មើនឹង៨៣ឃុំ សង្កាត់ មានការចូលរួមពីក្រុមការងារចំនួន១០២៦នាក់និងប្រជាពលរដ្ឋចំនួន៦៧៨៩នាក់ ដោយប្រមូលបានបញ្ហាសំណូមពរចំនួន៣៥៥ករណី ក្នុងនោះរឿងថ្មី៣០០ករណីនិងរឿងចាស់៥៥ករណី។ ចំនួននេះបានដោះស្រាយ១៩៥ករណី មាន(រឿងថ្មីបានចំនួន១៨០ករណីនិងរឿងចាស់១៥ករណី) និងកំពុងដោះស្រាយបានចំនួន១២១ករណី(រឿងថ្មី៩៤ករណីរឿងចាស់២៧ករណី)និងមិនទាន់ដោះស្រាយមានចំនួន៣៩ករណី (រឿងថ្មី២៦ករណីរឿងចាស់១៣ករណី)។ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមកិតិ្តសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានលើកឡើងថា ក្នុងរយៈពេល២ខែនេះ ក្រុមការងារគ្រប់លំដាប់ថ្នាក់បានខិតខំអនុវត្តភារកិច្ចរបស់ខ្លួនយ៉ាងមមាញឹក បើទោះជាមានករណីប្រឈមមួយផ្នែកតូចនៅសេសសល់បែបណា ក៏ក្រុមការងារជំរុញអនុវត្តបន្តបន្ទាប់ទៀត ដើម្បីដោះស្រាយសំណូមពរ និងបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋតាមមូលដ្ឋាន។លោកបណ្ឌិតកិតិ្តសេដ្ឋា ចម ប្រសិទ្ធ ក៏បានចាត់ទុកកិច្ចប្រជុំនេះពិតជាមានសារសំខាន់បំផុត សម្រាប់យកបញ្ហាទាំងនោះ មករួមគ្នាគិត រួមគ្នាធ្វើ រួមញ្នាដោះស្រាយបន្តទៀត។ជាមួយនេះ លោកក៏សំណូមពរដល់ក្រុមការងារត្រូវជំរុញដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានា សូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០១៨ខាងមុខទាំងអស់គ្នា ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសបន្តទៀត។សូមជម្រាបថា៖ ក្នុងកិច្ចប្រជុំនេះក៏មានរបាយការណ៍លម្អិតពីសំណាក់ថ្នាក់ដឹកនាំក្រុមការងារថ្នាក់ជាតិដែលទទួលចុះតាមបណ្ដាក្រុង ស្រុកទាំង៨ក្នុងខេត្តកំពតដោយបានលើកឡើងពីលទ្ធផលសម្រេចបាននិងបញ្ហាតម្រូវការ សំណូមពរនិងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានសម្រាប់បន្តចុះអនុវត្តដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរថែមទៀត៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ