ក្រចេះ៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ចំពោះសុខទុក្ខការរស់នៅ និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ សម្ដេចតេជោ បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្នុងនោះមាន គោលនយោបាយផ្តល់ដីសម្បទានសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ច ជំហ៊ានទី១ និងទី២ (LASED I & LASED II) ដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា។ដោយឡែកសម្រាប់ខេត្តក្រចេះ នៅព្រឹកថ្ងៃទី០២ ខែកក្តដា ឆ្នាំ២០១៨ ប្រជាពលរដ្ឋទទួលដីសម្បទានសង្គមកិច្ចចំនួន ៨៨៥គ្រួសារ ដែលស្មើនឹង ១.២០០ប័ណ្ណ នៅឃុំសំបុក និងឃុំចង្រ្កង់ ស្រុកចិត្របុរី ទទួលបានប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីស្របច្បាប់ ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងវត្តមានចូលរួមពីឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ។អភិបាលខេត្តក្រចេះឯកឧត្តម វ៉ា ថន បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធ និងធនាគារពិភពលោក ដែលបានកំណត់យកខេត្តក្រចេះជាខេត្តគោលដៅក្នុងការអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច ការអភិវឌ្ឍសេដ្ឋកិច្ច ទាំងជំហានសាកល្បង (LASED I) ចាប់តាំងពីឆ្នាំ២០០៨ និងជំហាន២ (LASED II) ចាប់ពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្ន។ រដ្ឋបាលខេត្តក្រចេះសម្រេចជ្រើសរើសយកស្រុកគោលដៅចំនួនពីរ គឺស្រុកចិត្របុរី ដែលមានឃុំគោលដៅចំនួន ៤ឃុំ គឺឃុំសំបុក ឃុំចង្រ្កង់ ឃុំដារ និងឃុំថ្មី និងស្រុកព្រែកប្រសព្វ មានឃុំគោលដៅចំនួន១ គឺ ឃុំចំបក់។ដោយឡែកឃុំសំបុក និងចង្រ្កង់ ដែលក្រុមការងារអនុវត្តបានផ្ទៃដីដែលមានសម្រាប់ចែកជូនប្រជាពលរដ្ឋមានផ្ទៃដីលំនៅឋានចំនួន ១១៨,៧៣ ហត ផ្ទៃដីកសិកម្មចំនួន ២.៩៩៥,៩៧ ហត ដើម្បីផ្តល់ដីចំនួន ៨៨៥ គ្រួសារ ។ ក្នុងនោះ អង្គការ GIZ បានរៀបចំហេដ្ឋារចនាសម្ព័ន្ធដើម្បីបម្រើដល់សេចក្តីត្រូវការជាចាំបាច់របស់សម្បទានិក មានដូចជា ផ្លូវថ្នល់ សាលារៀន ប៉ុស្តិ៍សុខភាព អណ្តូងទឹក ។ល។ និង។ល។ ព្រមទាំងផ្តល់ឧបករណ៍ និងសម្ភារៈមួយចំនួនផ្សេងទៀតដូចជា កញ្ចប់សម្ភារៈកសិកម្ម កញ្ចប់សម្ភារៈប្រើប្រាស់ក្នុងផ្ទះ អង្ករ ពូជដំណាំ ផ្ទាំងសូឡា និងបានជួយឈូសឆាយសម្អាតដីលំនៅឋាន និងដីកសិកម្ម ព្រមទាំងជួយបណ្តុះបណ្តាលពង្រឹងសមត្ថភាពផ្សេងៗបន្ថែមទៀតផង។បន្ទាប់ពីមតិចាប់អារម្មណ៍របស់តំណាងសម្បទានិក និងមតិចាប់អារម្មណ៍របស់តំណាងធនាគារពិភពលោក រួចមក ឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា បានមានប្រសាសន៍ថា ក្នុងនាមយើងជាប្រជាពលរដ្ឋ ត្រូវតែទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ កក្កដាខាងមុខនេះកុំបីខាន ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អនិងទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត។ក្នុងឱកាសនោះដែរ ឯកឧត្ដមទេសរដ្ឋមន្រ្តី មានប្រសាសន៍ថា នៅពេលនេះបងប្អូន អាចទទួលយកប័ណ្ណកម្មសិទ្ធិទៅប្រើប្រាស់ ដោយស្របច្បាប់ អាស្រ័យផលលើដីរបស់បងប្អូន ហើយប័ណ្ណកម្មសិទ្ធិបងប្អូន អាចយកទៅប្រើប្រាស់ក្នុងន័យបង្កើនជីវភាពរស់នៅប្រចាំថ្ងៃ ។ឯកឧត្តម ជា សុផារ៉ា បានផ្តាំផ្ញើដល់សម្បទានិកដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅពេលនេះថា មិនត្រូវបញ្ចាំ ឬលក់ដូរដីនេះឡើយ ព្រោះវាជាអាយុជីវិតរបស់បងប្អូន ហើយឯកឧត្តមបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋព្យាយាមស្វែងរកប្រភពចំណូល និងបង្កបង្កើនផលបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហានានាប្រសើរជាងយកដីទៅបញ្ចាំ ឬលក់។ ក្នុងន័យនេះ ឯកឧត្តម ជា សុផារ៉ា ក៏បានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធថា “ខ្ញុំមិនចង់ឱ្យមេភូមិបញ្ជាក់ទេ…គាត់នឹងខឹងយើងតែមួយភ្លែត តែគាត់នឹងដឹងគុណយើងវិញថា កុំតែបានការផ្តល់យោបល់ប្រឹក្សា នោះគាត់នឹងបាត់ដី”។ បងប្អូនត្រូវតែថែរក្សានូវសុខសន្តិភាពសាធារណៈ ដើម្បីការអភិវឌ្ឍ គឺយើងមិនចង់បានសង្គមយើងក្លាយជាសង្គមអនាធិបតេយ្យ សង្គមមួយដែលមានតែការតវ៉ា ការបំផ្លាញ ការធ្វើសកម្មភាពនៅតាមដងផ្លូវ យ៉ាងអនាធិបតេយ្យ គឺយើងចង់ឲ្យប្រជាពលរដ្ឋរស់នៅក្នុងសង្គមមួយប្រកបដោយសុខសន្តិភាព ប្រកបរបររកស៊ីចិញ្ចឹមជីវិត នៅតាមមុខរបររៀងៗខ្លួន ។
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ