បើកលឿនពេក! បែកកង់មុខ រថយន្តបុកបង្គោលភ្លើង ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម
ភ្នំពេញ៖ សង្ស័យស្រវឹង ហើយ បើកលឿនពេក បុរសម្នាក់បើករថយន្តមួយគ្រឿង ម៉ាករ៉េ៤ ពាក់ស្លាកលេខ ភ្នំពេញ៖2AC-៥៧៩១ បុកបង្គោលភ្លើង បណ្តាលឲ្យគាបជាប់ក្នុងរថយន្ត ស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័ម ហើយរថយន្តស្ទើរខ្ទេចរទាំងស្រុង។
ហេតុការដ៏រន្ធត់នេះ បានកើតកាលពីម៉ោង២អាធ្រាត្រ ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវហានណូយ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពអ្នកឃេីញហេតុការណ៍បានអោយដឹងថា គេឃេីញរថយន្តមួយគ្រឿងម៉ាករ៉េ៤បើកក្នុងល្បឿនលឿនធ្វេីដំណេីរពីរជេីងទៅត្បូង ស្រាប់តែមកដល់ចំណុចកេីតហេតុ រថយន្តខាងលេីក៏បានរ៉េចង្កូតទៅបុកនិងបង្គោលភ្លេីងបណ្តាលអោយរថយន្តក្រឡាប់ ហើយបុរសជាតៃកុងរថយន្តស្លាប់យ៉ាងអាណោចអាធ័ម ហេីយរថយន្តរងការខូចខាតស្ទេីទាំងស្រុង៕