កំពត ៖ ទន្ទឹមនឹងមានការឃោសនាបំផុសបំផុលញុះញង់នូវឧបាយកលដ៏ខ្មៅកខ្វក់ពិសពុលមិនអស់មិនហើយក្នុងបំណងបំផ្លិចបំផ្លាញការរីកចម្រើនរបស់ប្រទេសជាតិនិងការរស់នៅសុខសាន្តរបស់ប្រជាជនពីសំណាក់មេដឹកនាំនិងបរិវាអតីតបក្សប្រឆាំងយ៉ាងងងើលជាបន្តបន្ទាប់ក្នុងគោលដៅទាំងនៅមុននិងពេលក្រោយការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រនីតិកាលទី៦មក ដល់ពេលខាងមុខនេះ យុវជនត្រូវរួមគ្នាការពារសុខសន្តិភាពឲ្យបានជាដាច់ខាត ដើម្បីការរស់នៅសុខសាន្តរបស់ពលរដ្ឋ។ជាមួយនេះ លោក ហ៊ុន ម៉ាណែត សមាជិកគណៈកម្មាធិការកណ្ដាលគណបក្ស ប្រជាជនកម្ពុជានិងជាអនុប្រធាន ក្រុមការងាយុវជនគណបក្សថ្នាក់កណ្ដាល បានអំពាវនាវ ដល់យុវជនគណបក្សក៏ដូចជាប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នាថែរក្សានូវសមិទ្ធផលទាំងឡាយក្នុងសង្គមជាតិយើងដែលមានសព្វថ្ងៃពិសេសបន្តពង្រឹងការថែរក្សាសុខសន្តិភាពអោយបានគង់វង្សយូរអង្វែរ ដែលយើងទាំងអស់គ្នារកបានមកដោយការលំបាកនិងបានមកដោយការលះបង់់រហូតដល់អាយុជីវិតមនុស្សជាច្រើនទម្រាំបានដូចសព្វថ្ងៃនេះ។លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍អំពាវនាវដូច្នេះ ក្នុងឱកាសនៃពិធីសំណេះសំណាល និងធ្វើការបូកសរុបវាយតម្លៃលទ្ធផលសកម្មភាពការងារយុវជនគណបក្សឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨របស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត កាលពីព្រឹកថ្ងៃទី០៣ ខែកក្កដាឆ្នាំ ២០១៨ នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តកំពត ដែលពិធីនេះ ក៏មានវត្តមានចូលរួមពីសំណាក់ លោក ជាវ តាយ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្ស ប្រជាជននិងជាប្រធានគណបក្ស ប្រជាជនខេត្តកំពតផងដែរ។លោក ហ៊ុន ម៉ាណែត បានបន្តលើកឡើងថា៖ មិនថានៅមុនពេលការបោះឆ្នោតឬក្រោយពេលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦មកដល់ខាងមុខនេះទេ គឺពួកមេដឹកនាំនិងបរិវាអតីតបក្សប្រឆាំងឋពួកគេនៅតែចិញ្ចឹមចិត្ត មានមហិច្ឆតាចង់បានអំណាច តាមរយៈ ការដុតកម្ដៅមិនចេះឈប់ឈរដោយយកប្រជាពលរដ្ឋធ្វើជាឧបករណ៍ឈ្នាន់ដើម្បី បំផ្លាញជាតិនិងប្រជាជន ដោយមិនកោតញញើតកើតឡើងនូវវិនាសកម្មឬគ្រោះថ្នាក់ដល់ប្រទេសជាតិនិងអាយុជីវិតប្រជាជនយើងឡើយ។ដូចសព្វថ្ងៃនេះពួកមេដឹកនាំគណបក្សប្រឆាំងក្រៅច្បាប់ទាំងអស់នោះ ពួកគេតែងតែបានបំផុសគំនិតតាមរយៈបំបិទសិទ្ធសេរីភាពប្រជាពលរដ្ឋ កុំឲ្យទៅបោះឆ្នោត ការអំពាវនាវអន្តរជាតិ ដាក់គំនាបសេដ្ឋកិច្ច និងកាត់ជំនួយដល់កម្ពុជា ការដកអាសនៈកម្ពុជាពីកៅអីអង្គការសហប្រជាជាតិ ពិសេសការអំពាវនាវមិនឲ្យអន្តរជាតិទិញទំនិញផលិតផលពីកម្ពុជា ដែលក្នុងនោះកូនចៅប្រជាពលរដ្ឋរាប់សែននាក់ដោយផ្ទាល់និងប្រជាពលរដ្ឋរាប់លាននាក់ដោយប្រយោលកំពុងតែទទួលផលប្រយោជន៍ពីការរីកចម្រើនលើវិស័យកាត់ដេរនៅកម្ពុជានាបច្ចុប្បន្ននេះជាដើម។ ហើយបើអន្តរជាតិធ្វើតាម នូវឧបាយកល់ខ្មៅកខ្វក់របស់ពួកគេ ប្រទេសជាតិនឹងវិលទៅរកភាពក្រីក្រដែលជាបំណងចង់បានរបស់ពួកគេ ដើម្បីធ្វើឲ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ចំពោះរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្ស ប្រជាជន ។ ហើយជាបន្តទៀតពួកបក្សប្រឆាំងក្រៅច្បាប់នេះគេនឹងបំផុសញុះញុងប្រជាពលរដ្ឋបង្កើតជាចលាចលក្នុងសង្គមរហូតបង្កើតជាសង្គ្រាមតាមរយៈយកអាយុជីវិតប្រជាជនធ្វើជាឈ្នាន់ដើម្បីបានអំណាចដល់ដៃពួកគេ។ដោយមើលឃើញពីនយោបាយក្នុងគោលដៅប្រកបដោយគ្រោះថ្នាក់ដល់ប្រទេសជាតិ និងអាយុជីវិតប្រជាពលរដ្ឋនេះហើយ។ លោក ហ៊ុន ម៉ាណែត ក៏បានបន្តសង្កត់ធ្ងន់រំឭកដល់យុវជន ពិសេសយុវជនគណបក្សប្រជាជនទាំង៦០០នាក់នាឱកាសនោះ ដែលជាកម្លាំងស្នូលនៃអនាគតប្រទេសជាតិ យើងត្រូវរួមគ្នាទប់ស្កាត់រាល់ឧបាយកលពិសពុលរបស់អតីតបក្សប្រឆាំងព្រមទាំងពង្រឹងថែរក្សាការពារសុខសន្តិភាពឲ្យបាន ដាច់ខាត។ ហើយត្រូវនាំគ្នាបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតត្រូវទៅបោះឆ្នោតនៅថ្ងៃទី ២៩ កក្កដា ខាងមុខនេះដែលជាការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំដែលខ្នួនស្រឡាញ់និងយល់ថាបានបន្តដឹកនាំប្រទេសជាតិឲ្យបានកាន់តែរីកចម្រើន និងថែរក្សាសុខសន្តិភាពបានយូរអង្វែងបន្តទៀត។លោក ហ៊ុន ម៉ាណែត ក៏បានកោតសរសើរវាយតម្លៃខ្ពស់ ចំពោះលទ្ធផលថ្នាក់ដឹកនាំនិងសមាជិកក្រុមការងារយុវជនគណបក្សគ្រប់លំដាប់ថ្នាក់ខេត្តកំពតទាំងអស់ ដែលបានរួមចំណែកក្នុងសកម្មភាពកិច្ចការជួយសង្គម និងប្រជាពលរដ្ឋបានលទ្ធផលល្អប្រសើរនិងសូមឲ្យថ្នាក់ដឹកនាំនិងក្រុមការងារយុវជនទាំងអស់បន្តយកចិត្តទុកដាក់ការងារជួយសង្គមក៏ដូចជាជួយគណបក្សឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀតផងដែរ ។ក្នុងឱកាសនោះលោក ហ៊ុន ម៉ាណែត ក៏បានចែកព្រឹត្តបត្រសិក្សាជូនដល់គណៈប្រតិភូយុវជនបក្សនិងប្រគល់ប័ណ្ណសរសើរជូនដល់ក្រុមការងារយុវជនបក្សសរុបប្រមាណ២០០នាក់ និងបានឧបត្ថម្ភថវិកាមួយចំនួនដល់អង្គពិធីនេះផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ