ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ក្រោយផឹកស្រវឹងក្នុងក្លិប! ជិះម៉ូតូឌុបសង្សារលឿនពេក ដល់ផ្លូវកោងមិនកោងតាមផ្លូវ ក៏ជ្រុលបុក​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ ស្លាប់ទាំង២នាក់ភ្លាមៗ
Wed,04 July 2018 (Time 02:30 PM)
ដោយ សម្លេងខ្មែរពិត 0884141152 (ចំនួនអ្នកអាន: 596នាក់)


ភ្នំពេញ៖ សប្បាយក្លាយជាទុក្ខ យុវជនម្នាក់និងស្រីស្នេហ៍​ ​បាន​ស្លាប់ ខណៈ​ពួកគេ​ជិះ​ម៉ូតូឌុប​គ្នាចេញ​ពី​ផឹកសុីរាំលេង​ក្នុង​ក្លឹប​ ដោយ​ជិះ​ក្នុង​ល្បឿន​លឿនក៍​ជ្រុល​បុក​ខឿនពុះ​ចែក​ទ្រូងផ្លូវ កាលពី​វេលា​ម៉ោង២អធ្រាត្រ​ឈានចូល​ថ្ងៃទី៣ខែកក្កដា​ឆ្នាំ២០១៨ នៅ​ចំណុ​ច​មុខ​ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ​រាជធានី តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង សង្កាត់​ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។

ជនរងគ្រោះដែលស្លាប់ទាំង២គឺ៖ ទី១
នារីជាសង្សារឈ្មោះ ហាន់ ណា ភេទ​ស្រី​អាយុ១៩ ឆ្នាំ ស្នាក់នៅ​ភូមិ​ទួល​ពង្រ​សង្កាត់​ចោមចៅ​ទី១ខណ្ឌ​ពោធិ៍​សែន​ជ័យ និងទី២ឈ្មោះ ហាន់ ហៃ ភេទ​ប្រុស​អាយុ២០ឆ្នាំ មុខរបរ​បុគ្គលិក​ចាក់​សាំង​នៅ​សង្កាត់​ចោមចៅ​ទី១ ខណ្ឌ​ពោធិ៍​សែន​ជ័យ។ មាន​ស្រុកកំណើត​នៅ​ខេត្តកោះកុង។ ជិះ​ម៉ូតូ​ម៉ាក​Last ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​1FO 7731 ។

មុនពេល​កើតហេតុ​ពួកគាត់​មាន​គ្នា៤នាក់(ស្រី២នាក់)ជិះ​ម៉ូតូ២គ្រឿង​បាននាំគ្នា​ទៅ​រាំលេង​ក្នុង​ក្លឹប​រី​វ​ឡាញ ខ​ណៈរាំលេង​ចប់​ក៏​ជិះ​ម៉ូតូឌុប​គ្នា​បំណង​ទៅផ្ទះ​វិញ​ដោយ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​មុន្នី​រ៉េត​ហើយ​បាន​បត់​មក​ផ្លូវ​វេ​ង​ស្រេង​ដោយ​ក្នុង​ល្បឿន​លឿន​ដោយសារ​ផ្លូវ​មាន​ស្ថានភាព​កោង​ហើយ​មិន​បន្ថយល្បឿន​ទើប​ជ្រុល​ទៅបុក​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាលអោយ​បោក​ក្បាល​ស្លាប់ភ្លាមៗនៅ​កន្លែងកើតហេតុ​យ៉ាង​អាណោច​អាធ​ម័។

ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មកដល់​ចំណុចកើតហេតុ​និង​យក​សព​ទៅ​តម្កល់ទុក​នៅ​វត្ត​ទឹកថ្លា​រងចាំ​បងប្អូន​មក​ទទួល​សព​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ចំណែក​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​ក្សា​ទុក​រងចាំ​សាច់​ញា​ត្តិ​យក​ឯកសារ មក​ទទួលយក​ទៅវិញ៕
—- — —
សូមផ្តល់ដំណឹងមក សម្លេងខ្មែរពិត តាមរយះ ៖0884141152  ( Tel  ;WhatsApp, Telegram)


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ