(កែប)៖ កាលពីថ្ងៃទី៣០ខែកក្កដា ឆ្បា២០១៨ លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អមដំណើរដោយសការីជាច្រើនរូប បានចុះពិនិត្យមើលស្ថានភាពផ្លូវជាច្រើនខ្សែស្ថិតក្នុងភូមិសាស្ត្រខេត្តកែប ដូចជាផ្លូវជាតិលេខ៣៣ត្រង់ចំណុចទីប្រជុំជននានានិងពិនិត្យគម្រោងស្ថាបនារង្វង់មូលត្រង់ចំណុចទីប្រជុំជនផ្សារដំណាក់ចង្អើរផងដែរ។ក្នុងឱកាសចុះពិនិត្យស្ថានភាពផ្លូវនេះដែរ ក៏មានវត្តមាន លោក កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប លោក ម៉ម ទូច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប ព្រមទាំងក្រុមការងារផ្នែកជំនាញជាច្រើនរូប។បើតាមការបញ្ជាក់ពីលោកម៉ម ទូច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែបបានឲ្យដឹងផងដែរថា ការចុះពិនិត្យមើលទីតាំងនានាស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣៣នេះ បន្ទាប់ពីមានសំណូមពរពីប្រជាពលរដ្ឋក្នុងខេត្តកែបទាំងមូល សុំឲ្យអាជ្ញាធរនិងជំនាញស្ថាបនារង្វង់មូលជាថ្មីនិងឲ្យបានធំជាងមុនត្រង់ចំណុចរង្វង់មូលអ្នកគ្រូដឹកដៃសិស្ស នៃទីប្រជុំជនផ្សារដំណាក់ចង្អើរ ក្នុងសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។លោកបានបញ្ជាក់ទៀតថា កន្លងមករង្វង់មូលនេះមានទំហំតូច ថែមទាំងមិនទាន់បំពាក់ឧបករណ៍ឬស្ទិកឃ័រនិងអំពូលភ្លើងបំភ្លឺពេលយប់នៅឡើយទេ ទើបអំឡុងពេលថ្មីៗនេះ មហាជននិងប្រជាពលរដ្ឋបានស្នើសុំឲ្យអាជ្ញាធរនិងជំនាញសាងសង់ជារង្វង់មូលនៅត្រង់ចំណុចទីប្រជុំជនផ្សារដំណាក់ចង្អើរនេះឲ្យមានទ្រង់ទ្រាយធំជាងមុន ថែមទាំងមានសុវត្ថិភាពជាងមុនផងដែរ ហើយនៅព្រឹកថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០១៨នេះ ក្រុមមន្ត្រីជំនាញបាននិងកំពុងចុះពិនិត្យដើម្បីរៀបចំសាងសង់តាមការស្នើសុំរបស់ប្រជាពលរដ្ឋហើយ។ដូច្នេះរង្វង់មូលអ្នកគ្រូដឹកដៃសិស្សដែលជាផ្លូវបំបែកឆ្ពោះទៅកាន់រមណីយដ្ឋានឆ្នេរកែប ស្ថិតទល់មុខសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន ដំណាក់ចង្អើរ នឹងត្រូវស្ថាបនាជាថ្មីឡើងវិញនៅពេលខាងមុខនេះ ដើម្បីងាយស្រូលដល់អ្នកដំណើរធ្វើចរាចរ និងបញ្ជៀសគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ