(កំពត)៖ រដ្ឋមន្ត្រីដែលពលរដ្ឋមើលឃើញថាសកម្មក្នុងការបម្រើជាតិ និងប្រជាជននៅតែបន្តសកម្មភាពសកម្មរបស់ខ្លួនដដែលបើទោះបីដឹងថាបក្សខ្លួនទទួលសំឡេងគាំទ្រយ៉ាងច្រើនលើសលុបក៏ដោយនោះ។ លោក ស៊ុន ចាន់ថុល សមាជិកជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន គ្រាន់តែបោះឆ្នោតហើយភ្លាម នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ បានដឹកនាំគណៈប្រតិភូក្រសួង និងក្រុមហ៊ុន ចុះពិនិត្យមើលដំណើរការជួសជុលកំណាត់ផ្លូវជាតិលេខ៤១ កំណាត់ផ្លូវជាតិលេខ៣ និងកំណាត់ផ្លូវជាតិលេខ៣៣ ក្នុងភូមិសាស្ត្រកែប និង ខេត្តកំពត ដែលបានទទួលរងនូវផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក។ក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានណែនាំឱ្យមន្ទីរជំនាញពាក់ព័ន្ធជួសជុលកាយសម្រួលបន្ទាន់កំណាត់ផ្លូវជាតិទាំងនេះមុនពេលបោះឆ្នោត ដើម្បីសម្រួលជាបណ្តោះអាសន្នដល់ការធ្វើដំណើររបស់ ប្រជាពលរដ្ឋធ្វើដំណើរទៅចូលរួមបោះឆ្នោត និងការធ្វើដំណើរ ព្រមទាំងដឹកជញ្ជូនផ្សេងៗ។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននាឱកាសនោះ លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ផ្លូវជាតិលេខ៤១ កំពុងសិក្សាលទ្ធភាព និងបច្ចេកទេស ដើម្បីលើកកម្ពស់គុណភាពពីផ្លូវប្រភេទ DBST ទៅជាផ្លូវបេតុងកៅស៊ូ AC ទាំងស្រុង សំដៅរក្សាបានភាពយូរអង្វែង អាចទ្រទម្ងន់បានប្រសើរជាងមុន និងចូលរួមចំណែកក្នុងការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ព្រមទាំងការដឹកជញ្ជូនកាន់តែប្រសើរមួយកម្រិតទៀត។ ដោយឡែកកំណាត់ផ្លូវជាតិលេខ៣ ពីភ្នំពេញមកបែកគុស ត្រូវបានបើកការដ្ឋានសាងសង់ពង្រីក ដោយក្រុមហ៊ុនចិន ពីពីរគន្លងទៅបួនគន្លង ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ