(កែប)៖ នៅថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០១៨នេះ ចាប់ពីម៉ោង៧.០០នាទីព្រឹកគឺជាការចាប់ផ្តើមដំណើរការបោះឆ្នោត ដែលនឹងត្រូវបន្តរហូតដល់ម៉ោង៣និង០០នាទី រសៀលទើបបញ្ចប់ការបោះឆ្នោត។ជាមួយនឹងថ្ងៃដ៏ប្រវតិ្តសាស្ត្រនេះពលរដ្ឋក្នុងខេត្តកែបទាំងមូលបានត្រៀមខ្លួនជាស្រេច ដោយពួកគាត់បាននាំក្រុមគ្រួសារ សាច់ញាតិ និងមិត្តភក្តិទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦យ៉ាងភ្លូកទឹកភ្លូកដី។គេសង្កេតឃើញថា ក្នុងថ្ងៃបោះឆ្នោតនេះ បើទោះជាមេឃភ្លៀងរលឹមស្រិចៗបែបណា ក៏ប្រជាពលរដ្ឋទាំងប្រុស ទាំងស្រីបបួលគ្នីគ្នាទៅបោះឆ្នោតយ៉ាងច្រើនកុះករ ដែលបានបញ្ជាក់ពីគោលជំហរស្រលាញ់ប្រទេសជាតិ និងការចង់បានលទ្ធិប្រជាធិបតេយ្យមួយពិតប្រាកដ ពិសេសពួកគាត់បានបំពេញកាតព្វកិច្ចជាពលរដ្ឋខ្មែរ ដើម្បីជ្រើសរើសអ្នកដឹកនាំដែលខ្លួនស្រលាញ់ពេញចិត្ត តាមមាគា៌លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។បើតាមតួលេខរបស់ គ ជ ប បានបញ្ជាក់ថា ពលរដ្ឋក្នុងបញ្ជីឈ្មោះបោះឆ្នោតនៅទូទាំងខេត្តកែបមានសរុបចំនួន២៤.៣៧៧នាក់ និងមាន៦៧ការិយាល័យបោះឆ្នោត។ម្យ៉ាងទៀតនៅក្នុងថ្ងៃដ៏វិសេសវិសាលនេះដែរ ក្នុងចំណោមប្រជាពលរដ្ឋយ៉ាងច្រើនកុះករ គេឃើញវត្តមានថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកែប បានចូលរួមបោះឆ្នោតរួចរាល់ផងដែរ។សូមបញ្ជាក់ថា៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨នៅខេត្តកែប ពិតជាមានលក្ខណៈល្អប្រសើរ គឺគ្មានសកម្មភាពណាមួយបង្កឲ្យមានការរំខានដល់ការបោះឆ្នោតឡើយ ដោយនៅគ្រប់ការិយាល័យបោះឆ្នោតទាំង៦៧ការិយាល័យនៅទូទាំងខេត្តកែប ដំណើរការបានល្អប្រសើរ មានរបៀបរៀបរយ រក្សាបាននូវសុខសុវត្ថិភាព ប្រជាពលរដ្ឋមានការរីករាយ អញ្ជើញចូលរួមបោះឆ្នោតជ្រើសរើសអ្នកដឹកនាំដែលខ្លួនស្រលាញ់ពេញចិត្ត តាមមាគ៌ាលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ