ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សកម្មភាព​ក្បួន​ដង្ហែរ​បញ្ចប់​ឃោសនា​បោះឆ្នោត​របស់​គណ​បក្ស​ប្រជាជន​ខេត្ត​កំពត​ព្រឹក​នេះ​មាន​ភាព​អធិកអធម​
Fri,27 July 2018 (Time 10:33 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 585នាក់)


(​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨ នេះ គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត បាន​រៀបចំ​ពិធី​ដង្ហែ​ក្បួន​បញ្ចប់​ឃោសនា​បោះឆ្នោត​របស់​ខ្លួន ដែល​ជួបជុំ​សមាជិក សមាជិកា ប្រមាណ​១៣.០០០​នាក់​មក​ជួបជុំគ្នា​នៅ​រង្វង់​មូល​ទុរេន​ខេត្តកំពត​។​ក្នុង​កម្ម​វិធី​ដ៏​មហោឡារឹក​នា​ថ្ងៃ​ធ្វើ​ពិធី​ដង្ហែ​ក្បួន​បិទ​ការឃោសនាបោះឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត​នា​ព្រឹក​នេះ ក្រោម​វត្តមាន​ចូលរួម​ជា​អធិបតី លោក បណ្ឌិត​ប៉ែន ស៊ីម៉ន អនុប្រធាន​ក្រុម​ការងារ​ថ្នាក់ជាតិ​ចុះ​ពង្រឹង​ខេត្ត​កំពត លោក ជាវ តា​យ សមាជិក​កណ្តាល​គណៈកម្មាធិកា​រ​បក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​គណៈកម្មាធិការ​បក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត និង​មាន​ការអញ្ជើញ​ចូលរួម ពី​លោក លោកស្រី ជា​សមាជិក​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ខេត្ត​កំពត​ជា​ច្រើន​រូប​ទៀត​។

ជាមួយគ្នានេះដែរ​នៅ​ក្នុង​ពិធី​ដង្ហែ​ក្បួន​បញ្ចប់​ឃោសនា​បោះឆ្នោត​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត​នា​ថ្ងៃ​នេះ​ផង​ដែរ​ក៏​មាន​វត្តមាន​ចូលរួម​ពី​ថ្នាក់ដឹកនាំ​បក្ស​មូលដ្ឋាន​និង​សមាជិក​សមាជិការ​បក្ស​តាម​មូលដ្ឋាន​មក​ចូលរួម​ផងដែរ​។

​របៀប​វីរៈ​ក្នុង​កម្មវិធី​នា​ព្រឹក​បញ្ចប់​ការឃោសនា​បោះឆ្នោត បន្ទាប់ពី​សមាជិក​សមាជិកា​បក្ស​មកជួបជុំ​គ្នា​នៅក្នុ​ង​រង្វង់​មូល​ទុរេន​រួចមក អង្គពិធី​ទាំងមូល​បាន​ស្តាប់​សេចក្តីថ្លែងការណ៍​នៃ​ការបិទ​ឃោសនា​បោះឆ្នោត​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែង​អំពី​គោលនយោបាយ​របស់​គណ​បក្ស​ប្រជាជន នៅពេល​គណបក្ស​ប្រជាជន​ជាប់ឆ្នោត ហើយ​សម្តេច​និង​ត្រូវបានតែងតាំង​ជា​នាយករដ្ឋមន្ត្រី​អាណត្តិ​ទី​៦​នេះ ជូន​ជនរួមជាតិ​យ៉ាង​មាន​អត្ថន័យ​ដ៏​ជ្រាលជ្រៅ តាំង​ពី​ការ​តម្លើង​ប្រាក់បៀវត្ស​មន្ត្រីរាជការ កម្មករ​រោច​ក្រ គ្រូបង្រៀន ការគិតគូ​សេវា​ព្យាបាល​ដល់​ស្ត្រី​ដែល​បាន​សម្រាលកូន​នៅ​មូលដ្ឋាន និង​មាន​គោលនយោបាយ​ដែល​ត្រូវ​ដោះស្រាយ​
​ជូន​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់​អាវុធ​ជា​ច្រើន​ករណី​ថែម​ទៀត​នៅក្នុង​ការដឹកនាំ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦(២០១៨-២០២៣) នេះ​។

បន្ទាប់ពី​ស្តាប់​សេចក្តី​ថ្លែង​ការ​របស់​សម្តេច​ប្រធាន​គណបក្ស​ប្រជាជន​រួចមក លោក​បណ្ឌិត ប៉ែន ស៊ីម៉ន ប្រធាន​អង្គពិធី​បាន​ថ្លែង​សម្រែក​ជ័យ​ឃោស រួច​ហើយ​អង្គពិធី​ទាំងមូល​បាន​ចាប់ផ្តើម​រៀបចំ​ក្បួន​ដង្ហែរ ចេញ​ពី​រង្វង់​មូល​ទុរេន​ខេត្ត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣​ឆ្លងកាត់​ស្រុក​ឈូក និង​ស្រុក​ជុំ​គិរី ទើប​បន្ត​ឆ្ពោះទៅ​ផ្លូវបំបែ​កគុស រួច​ឆ្លងកាត់​តាម​ផ្លូវជាតិ​លេខ​៣១​ឆ្លងកាត់​ស្រុក​អង្គរជ័យ បន្ទាយមាស់ ស្រុក​កំពង់ត្រាច ស្រុក​ដងទង់ និង​ស្រុក​ទឹកឈូ ទើប​ក្បួន​ឆ្ពោះ​ទៅ​រង្វង់​មូល​ទុរេន ហើយ​ក្បួន​ដង្ហែ​ក៏​វិល​ទៅ​កាន់​ភូមិសាស្ត្រ​រៀងៗ​ខ្លួន​វិញ​ដើម្បី​បញ្ចប់​ការឃោសនា​នៅ​ថ្ងៃទី​២៧​ខែកក្កដា ឆ្នាំ​២០១៨​នេះ​៕
​សេង ណា​រិទ្ធ​


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ