ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​បច្ចុប្បន្ន​ដោយសារ​វិស័យ​សំណង់​មាន​ការ​រី​ចម្រើន ក្រុមហ៊ុន អេស​ស៊ីជី (SCG)​បាន​បង្កើតឲ្យមាន​ការបណ្តុះ​បណ្តាល​ដល់​ជាង​សំណង់​ដើម្បី​បង្កើន​ប្រាក់ចំណូល​
Mon,23 July 2018 (Time 10:31 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 560នាក់)


លោក ពង់​ថា​ណា ដេ​វីតា​យ៉ាផន (Pongthana Dejvittayaporn)​នាយក​ផ្នែក​លក់ និង​ទីផ្សារ​របស់​ក្រុមហ៊ុន អេស​ស៊ីជី បានឲ្យដឹងថា​៖ កម្មវិធី​នេះ​គឺជា​ការឆ្លុះបញ្ចាំង​ឃើញ​ពី​សេចក្តី​តាំងចិត្ត​របស់ អេស​ស៊ីជី ដែល​មាន​បំណង​ជួយ​គាំទ្រ​ដល់​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ ក្នុង​ការទទួលបាន​ឱកាសល្អៗ​ក្នុង​អាជីព​របស់​ខ្លួន និង​មាន​ឱកាស​អភិវឌ្ឍ​គុណភាព​របស់​ខ្លួន​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​។​

​លោក​បាន​បញ្ជាក់ទៀតថា ការប្រកួត​សំណង់ គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​បណ្តុះបណ្តាល​ជាង​សំណង់ ដែល​យើង​មានបំណង​អភិវឌ្ឍ​ជំនាញ​របស់​ជាង​សំណង់ ថែម​ទាំង​ផ្តល់​ឱកាស​ដល់​ពួកគាត់ ដើម្បី​រក​ប្រាក់​ចំណូល​ឲ្យ​កាន់តែ​បាន​ច្រើន​ជាង​មុន ពិសេស​ពួកគាត់​មានឱកាស​បង្ហាញ​ពី​ជំនាញ និង​សមត្ថភាព​របស់​ខ្លួន​ឲ្យ​ម្ចាស់​លំនៅឋាន ឬ​ក្រុមហ៊ុន​អចលនទ្រព្យ​នានា​បានឃើញ​ពី​ថ្វីដៃ​ប្រកបដោយ​ការ​បិុនប្រសប់​ផងដែរ ហើយ​ជាងសំណង់​ទាំងនោះ​នឹង​មាន​ឈ្មោះ​បោះ​សំឡេង ដែល​ធ្វើឲ្យ​ពួក​គាត់​ទទួលបាន​ការងារ​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត​។​

​តាមរយៈ​ការសហការ​ជាមួយ​នឹង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ការប្រកួតប្រជែង និង​វគ្គ​បណ្តុះបណ្តាល ក្នុង​គោលបំណង​អភិវឌ្ឍ​ជំនាញ​របស់​ជាង​សំណង់ លើកកម្ពស់​គុណភាព​សំណង់ និង​អភិវឌ្ឍ​ឧស្សាហកម្ម​សំណង់​។​

​សូមបញ្ជាក់​ថា​៖ ជាងសំណង់​ចំនួន​១៦​នាក់ ដែល​បែងចែក​ជា​៨​ក្រុម​នោះ បន្ទាប់ពី​បាន​ប្រកួត​នៅក្នុង​ជុំទីមួយ លើ​ផ្នែក​បូកជញ្ជាំង​នោះ ត្រូវ​ជម្រើស​យក​តែ​មួយ​ក្រុម​ដែល​មាន​ចំនួន​ពីរ​នាក់ ហើយ​ក្រុម​ដែល​ទទួលបាន​រង្វាន់​ជ័យលាភី​សម្រាប់​ទៅ​បន្ត​ការប្រកួត​ថ្នាក់ជាតិ​នេះ គឺជា​ក្រុម​ទី​៧ មានឈ្មោះ សាយ វុទ្ធី និង​ឈ្មោះ ឃុំ ម៉ាញ រស់នៅ​ភូមិ​តា​ឌូ សង្កាត់រ​កា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ​៕ សេង ណា​រិទ្ធ​


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ