ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​ឯកឧត្តម កិត្តិ​សេដ្ឋា ចម ប្រសិទ្ធ​៖ គណបក្ស​ប្រជាជន​កម្ពុជា បាន​ផ្តល់​នូវ​សិទ្ធិ​សេរីភាព​គ្រប់​បែបយ៉ាង​ជូន​ប្រជាពលរដ្ឋ​
Mon,23 July 2018 (Time 10:28 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 597នាក់)


(​កំពត​)៖ មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​តែមួយគត់​ដែល​ដឹកនាំ​ប្រទេស​មាន​ភាព​រី​ចម្រើន មាន​សុខសន្តិភាព និង​ការអភិវឌ្ឍន៍ ពិសេស​បាន​ផ្តល់​សិទ្ធិ​សេរីភាព​គ្រប់​បែបយ៉ាង​ដល់​ប្រជាពលរដ្ឋ​យើង​។​ដូច្នេះ​សូម​លោកយាយ លោក​តា​និង​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​ការគាំទ្រ​និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​លេខ​រៀង​ទី​២០ ដើម្បី​បន្ត​រក្សា​សុខ​សន្តិភាព​ជូន​ជាតិ​មាតុភូមិ​បន្តទៀត​។​

​ការលើកឡើង​បែប​នេះ ជា​ប្រសាសន៍​របស់ ឯកឧត្តម កិតិ្ត​សេដ្ឋា បណ្ឌិត ចម ប្រសិទ្ធ សមាជិក គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្ត​កំពត​ថ្លែង​ក្នុងឱកាស​ចុះ​យុទ្ធនាកា​ឃោសនា​រក​សម្លេង​គាំទ្រ នា ព្រឹក​ថ្ងៃ​អាទិត្យ ១០​កើត ខែ​ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២២​ខែកក្កដា ឆ្នាំ​២០១៨ នៅ​វត្ត​អង្គ​សុរភី ស្ថិតក្នុង​ភូមិ​អង្គ​សុរ​ភី ឃុំ​អង្គ​សុរ​ភី ស្រុក​កំពង់ត្រាច ខេត្ត​កំពត ដែល​មាន​សមាជិក សមាជិកា និង​ប្រជាពលរដ្ឋ ចូលរួម​ប្រមាណ​២.៥០០​នាក់​។​

​ឯកឧត្តម កិតិ្ត​សេដ្ឋា ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​បញ្ជាក់ទៀតថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​ស្តារ​ប្រទេស​តាំងពី​បាតដៃ​ទទេ​រហូត​មាន​អ្វីៗ​គ្រប់បែបយ៉ាង ហើយ​សមិទ្ធផល​ជាច្រើន​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​សម្រេចបាន​នាពេលនេះ​គឺជា​ការលះបង់​ខ្ពស់​របស់ សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជានិច្ចកាល​តែង​ខិតខំ​យ៉ាង​ស្វិតស្វាញ​យក​ញើស​ឈាម​និង​ជីវិត​ទៅ​ប្តូរ ទើប​ប្រទេស​ជាតិ​មាន​សុខសន្តិភាព និង​មាន​ការអភិវឌ្ឍន៍​រហូត​ដល់​បច្ចុប្បន្ន​នេះ​។​

​ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បាន​លើកឡើង​ផង​ដែរ​ពី​ល្បិចកល​របស់​ក្រុម​បក្ស​នយោបាយ​មួយ​ចំនួន​ដែល​តែងតែ​ដើរ​កុហក បោកប្រាស់​ប្រជាពលរដ្ឋ​សម្រាប់​បំពេញ​មហិច្ឆិតា​របស់​ខ្លួន ដូច​ជា​បក្ស​នយោបាយ​ខ្លះ​បាន​ញុះញង់​លោកយាយ លោកតា និង​បងប្អូន​ប្រជាពលរដ្ឋ​កុំឲ្យ​ទៅ​បោះឆ្នោត​។​ទន្ទឹម​នឹង​ពាក្យភូតកុហក​នេះ សូម​បងប្អូន​កុំ​ជឿ​ពាក្យបោកប្រាស​របស់​ក្រុម​ខិលខូច​ទាំងនោះ​ឲ្យសោះ ហើយ​លោកតា លោកយាយ​និង​បងប្អូន​ប្រជាពលរដ្ឋ សូម​អញ្ជើញ​ចូលរួម​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​នៅ​ថ្ងៃ​ទី​២៩​ខែកក្កដា ឆ្នាំ​២០១៨​ទាំងអស់គ្នា គឺ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​លេខ​រៀង​ទី​២០​ដែល​មាន​រូប​ទេវតា បាចផ្កា​ជា​សម្គាល់ ដើម្បី​គាំទ្រ​បេក្ខភាព សម្តេច​តេជោ ហ៊ុន សែន ធ្វើជា​អ្នកដឹកនាំ​ប្រទេស​ក្នុង​អាណត្តិ​ទី​៦​និង​អាណត្តិ​បន្តបន្ទាប់ ដើម្បី​ដឹកនាំ​នាវា​កម្ពុជា ឆ្ពោះទៅរក​ភាព​សុខសាន្ត រក្សាបាន​នូវ​សុខសន្តិភាព ស្ថេរភាព និង​ការរីកចម្រើន​បន្ថែម​ទៀត​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ