(ប៉ៃលិន)៖ លោក ផាន់ ចាន់ធុល អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨នេះ បានជួបសំណេះសំណាលជាមួយក្រុមការងារចុះជួយឃុំ/សង្កាត់ និងភ្នាក់ងារសង្កេតការណ៍បោះឆ្នោតរបស់បក្សដើម្បីជំរុញ និងលើកទឹកចិត្តដល់ពួកគាត់ត្រៀមឯកសារឱ្យបានរួចរាល់ និងត្រូវទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា។ក្នុងឱកាសនោះ លោក ផាន់ ចាន់ធុល បានលើកឡើងថា ការទៅបោះឆ្នោតឱ្យគណបក្សប្រជាជន គឺជាការរួមចំណែកដ៏សំខាន់ក្នុងការចូលរួមថែរក្សាសុខសន្តិភាព និងលើកទឹកចិត្តដល់ក្រុមការងារ គណបក្សប្រជាជនកម្ពុជាក្នុងការបន្តកសាង និងអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែរីកចម្រើនថែមទៀត។លោកបានបន្តថា គម្រោងផែនការអភិវឌ្ឍជាច្រើនទៀត នឹងត្រូវបានផ្តល់ជូនបន្ថែមលើសមិទ្ធផល ដែលកើតចេញពីការរួមចំណែករបស់ក្រុមការងារដែលបានគិតគូរ និងដោះស្រាយនូវរាល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្តទាំងមូល។មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជារូបនេះ ក៏បានណែនាំដល់ក្រុមការងារ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត នៅក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត រហូតដល់ថ្ងៃបោះឆ្នោត និងក្រោយការបោះឆ្នោត គឺត្រូវគោរពច្បាប់ស្តីពីការបោះឆ្នោត អោយបានហ្មត់ចត់ដើម្បីធានាឱ្យបាននូវការបោះឆ្នោតមួយ ដែលនឹងប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ជាពិសេសអ្នកសង្កេតការណ៍បោះឆ្នោត ដែលតំណាងឱ្យគណបក្សប្រជាជនកម្ពុជាទាំងអស់នៅតាមការិយាល័យបោះឆ្នោតនីមួយៗ ត្រូវគោរពច្បាប់ នីតិវិធី និងការណែនាំឱ្យបានត្រឹមត្រូវ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ