ខេត្តស្ទឹងត្រែង៖ គ្រឿងញៀនកំពុងបំពុលសង្គម ដោយបង្ករបញ្ហាអសន្តិសុខសង្គម អំពើចោរកម្ម អំពើហិង្សា ជាពិសេស បំផ្លាញអនាគតយុវវ័យ ដែលជាទំពាំងស្នងឫស្សី ប្រទេសជាតិ។ជាក់ស្តែង ត្រឹមតែមួយថ្ងៃ គឺថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ សម្រាប់យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេសកម្ពុជា កម្លាំងសមត្ថកិច្ចបង្ក្រាបបាន២៨ករណី និផងឃាត់ខ្លួន៥៦នាក់។ ចុះបើច្រើនយ៉ាងនេះរកពន្ធនាគារឯណាដាក់បានទៅ?ដោយឡែកខេត្តស្ទឹងត្រែង ដែលភាគច្រើនមានការចរាចរណ៍គ្រឿងញៀនឆ្លងដែនមកពីប្រទេសឡាវ សមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំៗជាបន្តបន្ទាប់ ដូចជា៖ -ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ បុរសជនជាតិឡាវម្នាក់ ឈ្មោះ ថង លូនប៉ាសឺត ត្រូវបានឃាត់ខ្លួន ជាមួយគ្រឿងញៀនប្រមាណ៣គីឡូក្រាម ជាប្រភេទម៉ាទឹកកក នៅចំណុចស្ពានទី២ ស្ថិតក្នុងភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ -ថ្ងៃទី២៦ មិថុនា ២០១៨ កម្លាំងនគរបាលអន្តោប្រវេសន៍ ច្រកទ្វារព្រំដែន កម្ពុជា-ឡាវ ត្រពាំងគ្រៀល នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយ លោកវរសេនីយ៍ ញ៉ែម បូរឹម បានបង្ក្រាបករណីជួញដូរថ្នាំញៀនទ្រង់ទ្រាយធំ ដឹកតាមរថយន្តក្រុងក្រុមហ៊ុនភ្នំពេញសូរិយា ដោយរឹបអូស គ្រឿងញៀនប្រមាណជា១២០គីឡូក្រាម ជាប្រភេទម៉ាទឹកកក ខណៈក្រុមឈ្មួញកំពុងដឹកចេញពីប្រទេសឡាវចូលមកកម្ពុជា តាមច្រកអន្តរជាតិត្រពាំងគ្រៀលព្រំដែនកម្ពុជា-ឡាវ បម្រុងដឹកមករាជធានីភ្នំពេញចែកចាយបំពុលសង្គមខ្មែរ ៕ ដោយសម្លេងផខ្មែរពិត
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ