ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​លោក​ឃួង ស្រេង​៖ នាំយក​ទៀនវស្សា ទេយ្យវត្ថុ​និង​បច្ច័យ​ទៅ ប្រគេន​ដល់​ព្រះសង្ឃ​ចំនួន​១៨​នៅក្នុង​ខណ្ឌ​ព្រែក​ព្នៅ​
Tue,24 July 2018 (Time 08:02 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 666នាក់)


​ភ្នំពេញ​៖ នៅសល់​តែ​ង​០៥​ថ្ងៃ​ទៀត​ប៉ុណ្ណោះ បុណ្យ​ចូល​កាន់​ព្រះវស្សា​នឹង​ឈាន​ចូល​មក​ដល់ ស្រប​ជាមូយនឹង​ពិធីបុណ្យ​តាម​បែប​ព្រះពុទ្ធ​សាសនា​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី​,​លោក​ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​រួម​ជាមួយ​មន្ត្រី​ក្រោម​ឱវាទ​និង​អាជ្ញាធរ​ដែនដី នៅ​ព្រឹក​ថ្ងៃទី​២៣ កក្កដា ២០១៨​នេះ បាន​នាំ​យក​ទៀនវស្សា ប្រេងកាត បច្ច័យ​និង​ទេយ្យវត្ថុ​មួយចំនួន​ទៅ​ប្រគេន​ដល់​ព្រះសង្ឃ​គង់នៅ​ក្នុង​វត្ត​ចំនួន​១៨​នៅក្នុង​ខណ្ឌ​ព្រែក​ព្នៅ ។​

​ទៀន​វស្សា ប្រេងកាត​និង​ទេ​យ្យ​វត្ត​មួយ​ចំនួន ដែល​បាន​ប្រគេន​ដល់​ព្រះសង្ឃ​គង់នៅ​ក្នុង​វត្ត​ចំនួន​១៨​នេះ ក្នុង​មួយ​វត្តៗ ទទួលបាន​បច្ច័យ​១០​ម៉ឺន​រៀល ទៀន​វស្សា​១​គូ សា​ដក​១​កញ្ចប់ អង្ករ ចំនួន​១០០​គីឡូក្រាម ប្រេង​មួយ​កាន​ចំណុះ​៣០​លីត្រ ស្កស​១​បាវ​ទំងន់​២៥​គីឡួក្រាម ទឹកដោះគោ​ចំនួន​១​កេស ៤៨​កំប៉ុង ទឹកក្រូច​២​កេស ទឹកបរិសុទ្ធ​២​កេស មី​២​កេស​។​

​ពាក់ព័ន្ធ​នឹង​បុណ្យ​ចូល​កាន់​ព្រះវស្សា នឹង​ត្រូវ​ធ្វើឡើង ក្នុង​រយៈពេល​៣​ខែ ហើយ​ក្នុង​រយៈពេល​នេះ​ព្រះសង្ឃ​គ្រប់​អង្គ ត្រូវការ​ភ្លើង​បំភ្លឺ ដើម្បី​សិក្សា​រៀនសូត្រ​ខាង​ព្រះពុទ្ធសាសនា ហើយ​ត្រូវការ​ទេយ្យវត្ថុ​ផ្សេងៗ សម្រាប់​ផ្គត់ផ្គង់​តាម​វត្ត​នីមួយៗ ព្រោះ​រយៈពេល​ចូល​វស្សា គឺជា​រដូវភ្លៀង ព្រះសង្ឃ​ពិបាក​ក្នុង​និមន្ត​បិណ្ឌបាត​នៅ​តាម​ទី​ដ៏​ទៃ​។ ដូចនេះ ទៀន​ព្រះវស្សា និង​ទេយ្យវត្ថុ​ផ្សេងៗ ដែល​នឹង​ត្រូវ​វេរ​ប្រគេន​ព្រះសង្ឃ គឺជា​ការចាំបាច់​បំផុត ជា​ទាន​ដ៏​ប្រពៃ ទទួលបាន​នូវ​បុណ្យ​កុសល​ពេញ​ដោយ​បរិបូរណ៍​តាម​ជំនឿ​។ បច្ចុប្បន្ន​ទូ​ទាំង​រាជធានី​ភ្នំពេញ​មាន​វត្ត​ចំនួន​១៥០​វត្ត មាន​ព្រះសង្ឃ​ជាង​៥០០០​អង្គ​ទាំង​មហានិកាយ និង​ធម្មយុត្តិកនិកាយ​។​

​សូមបញ្ជាក់​ថា​៖ ពិធី​ចូលកាន់​ព្រះវស្សា មាន​រយៈ​៣​ខែ ដោយ​ចាប់ពី​ថ្ងៃ​១​រោច​ខែ​អាសាឍ ត្រូវ​នឹង​ថ្ងៃទី​២៨​ខែកក្កដា រហូត​ដល់​ថ្ងៃ​១៥​កើត​ខែអស្សុជ ត្រូវ​នឹង​ថ្ងៃទី​២៤​ខែតុលា​ឆ្នាំ​២០១៨៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ