ខេត្តប៉ៃលិន ៖ ក្រុមគយ និងរដ្ឋាករចល័ត សហការជាមួយការិយាល័យគយ និងរដ្ឋាករសា ខា ខេត្តប៉ៃលិន ចុះចាប់ឥដ្ឋការពារកំដៅថ្ងៃ ចំនួន៣២កេះធំៗ (១កេះ ទម្ងន់ជាង១តោន) ដែលគេនាំចូលមកពីក្នុងទឹកដីខេត្តប៉ៃលិន មិនទាន់មានការបង់ពន្ធត្រឹមត្រូវជូនរដ្ឋ ។ លុះបន្ទាប់ពីបែកធ្លាយសារព័ត៌មានមួយចំនួនចុះផ្សាយពាក់ព័ន្ធទៅនឹងរឿងនេះ ក៏ត្រូវគយ និងរដ្ឋាករ ចុះចាប់យកទៅរក្សាទុកនៅក្នុងផែស្ងួត រង់ចាំបង់ពន្ធតែម្តង ។ ហេតុការណ៍ គយចុះចាប់ឥដ្ឋការពារកំដៅថ្ងៃ អត់បង់ពន្ធនេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទីល្ងាច ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅការដ្ឋានកំពុងសាងសង់អគារមួយ ដែលមានម្ចាស់ ឈ្មោះ សេង ឈុនឡេង នៅទល់មុខកាស៊ីណូ (ដឹហ្កដអហ្វវិល) ចំងាយពីច្រកទ្វារប្រហែល៥០០ម៉ែត្រ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។ ចំពោះសកម្មភាពដកហូតឥដ្ឋ ដែលអត់បង់ពន្ធនេះ គេឃើញមានការអន្តរាគមន៍ពីលោកស្រី ស៊ុំ ហ៊ាង ប្រធានមន្ទីរពាណិជ្ជក ម្មខេត្តផងដែរ តែមិនអាចសម្របសម្រួលបាន ដោយខាងគយយកគ្រឿងចក្រទៅចូកដឹកតាមរថយន្តទាំងយប់ រហូតទាល់តែអស់ពីកន្លែងការដ្ឋានតែម្តង ។ ប្រភពព័ត៌មានពីមន្ត្រីគយ និងរដ្ឋាករចល័តមកពីភ្នំពេញ បានបង្ហើបឱ្យដឹងថា បន្ទាប់ពីបែកធ្លាយព័ត៌មានមួយនេះ ដោយលេចឮទៅដល់ថ្នាក់លើ ក៏បានបញ្ជាឱ្យពួកគាត់ ចុះទៅរឹបអូសយកឥដ្ឋការពារកំដៅថ្ងៃ ចំនួន៣២កេះធំៗ ដែលមានទម្ងន់ប្រហែល៣២តោន យកទៅរក្សាទុក នៅក្នុងផែស្ងួ តជាបណ្តោះ អាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយ គឺត្រូវឱ្យម្ចាស់បង់ពន្ធជូនរដ្ឋ តាមការកំណត់ផងដែរ ។ ចំណែក លោកឧកញ៉ា សេង ឈុនឡេង ជាម្ចាស់ឥដ្ឋការ៉ូខាងលើ បានឱ្យដឹងថា ការនាំឥដ្ឋចូលមកក្នុងខេត្តប៉ៃលិន ដើម្បីសាងសង់អគារផ្ទះរបស់ខ្លួនកាលពីរសៀលថ្ងៃទី២១ ខែកក្កដា ដោយប៉ះចំថ្ងៃសៅរ៍ ហើយខាងការិយាល័យគយ និងរដ្ឋាករ សាខាខេត្តប៉ៃលិន អត់ទាន់ចុះហត្ថលេខាលើក្រដាសស្នាមបង់ពន្ធនាំចូលនោះទេ ឱ្យរង់ចាំដល់ថ្ងៃធ្វើការសិន ។ ស្រាប់តែខាងគយ និងរដ្ឋាករចល័ត ចុះទៅរឹបអូសយកទាំងអស់តែម្តង ។ លោកបន្តទៀតថា ការនាំចូលឥដ្ឋទាំងនេះមិនមែន ខាងលោកគេចវេសមិនចង់បង់ពន្ធជូនរដ្ឋនោះទេ សំខាន់គឺខាងគយ គេមិនធ្វើការ ហើយខាងលោក ប្រញាប់ឱ្យកម្មករសាងសង់ផ្ទះ ព្រោះពួកគេម្នាក់ៗ ប្រញាប់នឹងចេញទៅស្រុកកំណើតធ្វើការបោះឆ្នោតនៅថ្ងៃខាងមុខឆាប់ៗនេះ ។ សូមបញ្ជាក់ផងដែរ មានការបង្ហើបឱ្យដឹងពីក្រុមមន្ត្រីស្ថាប័នពាក់ព័ន្ធប្រចាំច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន បានឱ្យដឹងថា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨នេះ លោក ទី ប៊ុនឡង់ នាយការិយាល័យគយ និង រដ្ឋាករ ប្រចាំច្រកទ្វារអន្តរជាតិព្រំ បានបើកដៃឱ្យឈ្មួញដឹកទំនិញចូលពីប្រ ទេសថៃ ដោយមិនមានការបង់ពន្ធជូនរដ្ឋ ។គេឃើញមានរថយន្តខ្នាតយក្សចំនួនពីរគ្រឿង បានដឹកឥដ្ឋការពារកំដៅថ្ងៃ ដែលមានតម្លៃខ្ពស់ ចូលមកពីប្រទេសថៃ ដោយមិនបានបង់ព័ន្ធជូនរដ្ឋ មិនប្រាប់ថ្នាក់លើ ហើយថែមទាំងប្រាប់អ្នកបើកបររថយន្តឲ្យគេចវេស ដោយមិនចាំបាច់ចូលសាងនៅផែស្ងួតថែមទៀតផង ព្រោះខ្លាចក្រែងបែករឿង ។ ប៉ុន្តែគួរឲ្យស្តាយ ផែនការស៊ីដាច់ម្នាក់ឯង របស់លោកប្រធានការិយាល័យគយ និងរដ្ឋាករ ទី ប៊ុនឡង់ ខាងលើ ត្រូវបានបរាជ័យ ហើយគេសង្ស័យថា លោក សំ ប៊ុនរិទ្ធ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តប៉ៃលិន ក៏បានដឹងរឿងនេះដែរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ