(កំពត)៖ នៅសាលាខេត្តកំពតកាលពីរសៀលថ្ងៃអាទិត្យ ១០ កើត ខែទុតិយាសាឍ ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ រដ្ឋបាលខេត្តកំពតបានធ្វើពិធីប្រគេនទៀនព្រះវស្សាទេយ្យវត្ថុនិងសម្ភារៈសម្រាប់ព្រះសង្ឃគង់ចាំព្រះវស្សាដែលនិមន្តមកពីវត្តនានាទូទាំងខេត្តកំពតចំនួន២៦៣វត្តក្រោមព្រះវត្តមាននិមន្តជាអធិបតីពីព្រះមេគុណខេត្តនិងតំណាងទាំងពីរគណៈក្នុងខេត្ត។ពិធីនេះក៏មានវត្តមានអញ្ជើញចូលរួមពីសំណាក់ លោកបណ្ឌិត ប៉ែន ស៉ីម៉ន ទេសរដ្ឋមន្ត្រីនិងជាទីប្រឹក្សាផ្ទាល់ សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត លោក អ៉ឹង ម៉េងហួរប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំង លោក-លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរ អង្គភាពជុំវិញខេត្ត យាយជី តាជី ប្រជាពលរដ្ឋ សិស្សនិស្សិត ជាច្រើនរយនាក់ផងដែរ។មានប្រសាសន៍សំណេះសំណាល លោកបណ្ឌិតប៉ែន ស៉ីម៉នបានថ្លែងការកោតសរសើរចំពោះ រដ្ឋបាលខេត្តកំពត ពិសេស លោក ជាវ តាយអភិបាលនៃគណៈអភិបាលខេត្តព្រម ទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរអង្គភាពជុំវិញខេត្តរួមទាំងពុទ្ធបរិស័ទ សប្បុរសជន ដែលបានរួមគ្នាផ្ដើមធ្វើនូវកម្មពិធីនាពេលនេះឡើង ហើយលោកបានចាត់ទុកនេះគឺជាបុណ្យកុសលដែលពុទ្ធបរិស័ទខែ្មរយើងតែងមានជំនឿនិងធ្វើទៅតាមទំនៀមទម្លាប់ ប្រពៃណី នៃព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋដ៏រុងរឿងនៃយើងជារៀងរាល់ឆ្នាំពុំដែលអាក់ខាន ដើម្បីសំដៅជួយផ្គត់ផ្គង់សម្រាលការលំបាកដល់ជីវភាពរបស់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងរយៈ៣ខែតាមពុទ្ធបញ្ញត្តិ។លោកបណ្ឌិតប៉ែន ស៉ីម៉ន បានមានប្រសាសន៍បន្តទៀតថា បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាយើងក្រោមការដឹកនាំលើផ្លូវដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្ដេច តេជោ ហ៊ុនសែន វិស័យពុទ្ធចក្រមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ ហើយវិស័យពុទ្ធចក្រនេះរុងរឿងទៅបានដោយសារវិស័យអាណាចក្រ ហើយ អាណាចក្ររុងរឿងទៅបានដោយសារសន្តិភាព មានសន្តិភាពទើបមានការអភិវឌ្ឍ និងមានប្រជាធិបតេយ្យ។ដូច្នេះលោកក៏បានអំពាវនាវប្រាប់ប្រជាពលរដ្ឋត្រូវត្រៀមខ្លួននិងឯកសារឲ្យបានគ្រប់គ្រាន់ដើម្បីចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ហើយសូមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បី សន្តិភាព និងលិទ្ធិប្រជាធិបតេយ្យព្រមទាំងអភិវឌ្ឍឲ្យបានកាន់តែរីកចម្រើនថែមទៀត។សូមជម្រាបថា៖ទេយ្យវត្ថុនិងសម្ភារៈដែលបានប្រគេនសម្រាប់ព្រះសង្ឃ ទាំង២៦៣វត្តក្នុងមួយវត្តមានទៀនវស្សា១គូរ អង្ករ២៥គីឡូ ទឹកក្រូច១កេះ ទឹកសុទ្ធ១កេះនិង បច្ច័យ១០ម៉ឺនរៀល ជាមួយក្នុងឱកាសនោះដែរ លោកបណ្ឌិត ប៉ែន ស៉ីម៉នក៏បានចូលរួមជាបច្ច័យចំនួន១០លានរៀលផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ