ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សម្តេច​ព្រះ​មហា​សង្ឃរាជា​ធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស អំពាវនាវ​ឲ្យមាន​សាមគ្គីធម៌ ដើម្បី​សន្តិភាព​នៅក្នុង​សង្គម​កម្ពុជា​
Tue,24 July 2018 (Time 08:00 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 554នាក់)


ភ្នំពេញ​៖ ព្រោះតែ​ការបែកបាក់​កាលពី​អតីតកាល បាន​ធ្វើឲ្យ​ខ្មែរ​ទទួលរង​នូវ​ទុក្ខវេទនា​ហួ​សការស្មាន តែ​ពេល​នេះ​សន្តិភាព​ខ្មែរ​រក​បាន​មក​ហើយ យើង​ត្រូវ​តែ​រក្សា​វា​ឲ្យមាន​មានជីវិត​រស់នៅ​ជា រៀង​រហូត​មាន​ន័យ​ថា ខ្មែរ​ត្រូវតែ​មាន​សាមគ្គីធម៌​ដើម្បី​សន្តិភាព ។ នេះ​ជា​បន្ទូល​សម្តេច​ព្រះ មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា លើកឡើង​ក្នុង​ពិធី​ស្រោចស្រព​សុគន្ធវារី​ប្រគេន​ភិក្ខុ ឡុច យ៉ាន រួម​និង​ការ ប្រកាស តែងតាំង​ភិក្ខុ​អង្គ​នេះ​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​ព្រះអង្គ កាលពី​រសៀល​ថ្ងៃ​អាទិត្យ ១០ ខែ​ទុតិយាសាឍ ឆ្នាំច​សំរឹទ្ធិស័ក​ព​.​ស​២៥៦២​ត្រូវ​និង​ថ្ងៃ​២២ កក្ដ​ដា ឆ្នាំ​២០១៨ នៅ​វត្ត​ព្រះ​នាគ ស្ថិតក្នុង​ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ។​

​សម្តេច​ព្រះ​មហា​សង្ឃរាជា​ធិបតី ទេព វង្ស មាន​ពុទ្ធដីកា​ថា​៖ ការប្រណិបត្តិ​ចំពោះ​ពុទ្ធ ឱវាទ គឺជា​ការ​គ្រប់គ្រាន់​ទៅ​ហើយ​សំរាប់ធ្វើ​ឲ្យមាន​សាមគ្គី​ភាព​។ ដូច្នេះ​ពុទ្ធបរិស័ទ​តោង​មាន ការសិក្សា​ស្វែងយល់​អំពី​ពុទ្ធឱវាទ ហើយ​អនុវត្ត​តាម​ឲ្យបាន​ត្រឹមត្រូវ​នោះ​យើង​នឹង​អាច​ធ្វើឲ្យ ចិត្ត​មាន​សេចក្តី​ស្ងប់ មាន​ធម៌​ខន្តី និង​មាន​សាមគ្គី​គ្នា​ល្អប្រសើរ​ណាស់​។ ជាមួយគ្នា​នេះ​សម្តេច បាន​សម្តែង​នូវ​ការ​កោត​ស​សើរ​ចំពោះ​ភិក្ខុ ឡុច យ៉ាន ចៅអធិការ​ស្តីទី​វត្ត​ព្រះ​នាគ ដែល​បាន​រួម ចំណែក​យ៉ាង​សកម្ម​ក្នុងការ​ការអប់រំ​ព្រះធម៌​ទៅដល់​ព្រះសង្ឃ​ក្រោម​ឱវាទ ជាពិសេស​ការ​ផ្សព្វ ផ្សាយ​ព្រះធម៌​ទៅដល់​ប្រជា​ពុទ្ធបរស័ទ ធ្វើឲ្យ​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​មាន​ការរួបរួម​គ្នា​លើក ស្ទួយ​តម្លៃ​ព្រះពុទ្ធសាសនា​។​

​សូមបញ្ជាក់​ថា​៖ វត្ត​ព្រះ​នាគ ស្ថិតក្នុង​ភូមិ​កណ្តាល ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្ត កណ្តាល ដែល​មាន​ចំងាយ​ជាង ២០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ជា​វត្ត​ដ៏​មាន​វ័យ​ចំណាស់ គឺ បានកកើតឡើង​តាំងពី​ក្នុង​រវាង ព​.​ស ២០៨០ ត្រូវ​នឹង គ​.​ស ១៥៣៧ ដែល​រហូត​មក​ទល់​នឹង ពេលនេះ​មាន​អាយុកាល ៤៧៩​ឆ្នាំ​ហើយ​។ បច្ចុប្បន្ននេះ​ក្រោម​ការដឹកនាំ​របស់​ភិក្ខុ ឡុច យ៉ាន ជា​ចៅអធិការ​ស្តីទី វត្ត​កំពុង​មាន​ការរីកចំរើន​តាមរយៈ​ការកសាង​នូវ​សមិទ្ធផល​នានា​ក្នុង​វត្ត រួម នឹង​គម្រោង​សាងសង់​សាលា​ពុទ្ធិក​បឋមសិក្សា​សំរាប់​ព្រះសង្ឃ​សិក្សា​រៀនសូត្រ​ផងដែរ​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ