ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សម្តេច សាយ ឈុំ ដឹកនាំ​សមាជិក​គណបក្ស​ប្រជាជន ៣៥,០០០​នាក់ បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ទ្រង់ទ្រាយ​ធំ​លើក​ទី​៣ នៅ​ទូទាំង​រាជធានី​ភ្នំពេញ​
Sun,22 July 2018 (Time 05:07 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 560នាក់)


(​ភ្នំពេញ​)៖ យុទ្ធនាការ​ឃោសនា​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ របស់​គណបក្ស​ប្រជាជន​កម្ពុជា ទ្រង់ទ្រាយ​ធំ​លេីក​ទី​៣​នៅ​រាជធានី​ភ្នំពេញ បាន​ជួបជុំគ្នា​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និសីទ​កោះ​ពេជ្រ នៅ​ព្រឹក​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៨​នេះ ក្រោម​វត្តមាន​សម្តេច​វិបុស​សេនា​ភក្តី សាយ ឈុំ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​មាន​ការចូលរួម​ពី សមាជិក​ចូលរួម​ប្រមាណ ៣៥,០០០​នាក់ មកពី​១២​ខណ្ឌ ក្នុង​រាជធានី​ភ្នំពេញ​។​

​កម្មវិធី​បើក​យុទ្ធនាការ​ឃោសនា ជា​លើក​ទី​៣ របស់​គណបក្ស​ប្រជាជន​កម្ពុជា​នេះ បាន​ចាប់ផ្តើម​ឡើង​នៅ​ម៉ោង​០៧៖៤០​ព្រឹក ជាមួយនឹង​ការ​ថ្លែង​សន្ទរកថា របស់​សម្តេច​វិបុស​សេនា​ភក្តី សាយ ឈុំ រួច​ទើប​ក្បួន​ឃោសនា​ធ្វើដំណើរ​បាន​ចេញពី​កោះ​ពេជ្រ ដោយ​បែងចែក​ជា​២​ខ្សែ​ដើម្បី​ដង្ហែ​ក្បួន​។​

​ក្នុងនោះ​ខ្សែ​ទី​១៖ ចាក​ចេញពី​កោះ​ពេជ្រ មក​ដល់​នាគ​បាញ់​ទឹក បត់​ឆ្វេង​ឡើង​ផ្លូវ​សុធារស បន្ត​មក​ផ្លូវ​ម៉ៅ​សេទុង ឆត់​ឆ្វេង​ឡើង​មុនី​វង្ស ឡើង​លើ​ស្ពាន​ព្រះមុនីវង្ស បត់​ស្តាំ​មក​ផ្លូវ​ព្រែកប្រា (​ផ្លូវ​៣៦៩) ឆ្ពោះ​មក​ស្ពាន​ព្រែក​សំរោង បត់​ឆ្វេង​មក​ស្តុប Tiger បត់​ធ្វេង​មក​ផ្លូវជាតិលេខ​១ បន្ត​ឡើង​មក​កាន់​ស្ពាន​ព្រះមុនីវង្ស​វិញ ទើប​បន្ត​មក​ក្បាលថ្នល់ ផ្លូវ​២៧១ ឡើង​ផ្លូវ​៣៧១ បន្ត​ឡើង​មក​ស្ពានដែក​។​

​រួច​មក​បន្ត​បត់​ឆ្វេង​ឡើង​ផ្លូវ​២១៧ ទៅ​ស្តុបចំការ​ដូង បត់​ស្តាំ​ទៅ​ផ្លូវ​ព្រៃ​ស បត់​ស្តាំ​ទៅ​ផ្លូវ​បេតុង មុខ​វត្ត​ធម្ម​ត្រៃ ឆ្ពោះ​មក​ផ្លូវ​៣០​ម៉ែត្រ មក​ផ្លូវ​ផ្សារ​ទួល​ពង្រ បត់​ស្តាំ​មក​ផ្លូវ​ចោមចៅ ហើយ​ទើប​មក​បំបែក​គ្នា នៅ​ច្រមុះជ្រូក​ស្ទឹងមានជ័យ​។​

​ដោយឡែក​សម្រាប់​លោក ឃួ​ង ស្រេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ បាន​ដឹកនាំ​មហាជន និង​ក្រុម​យុវជន​រាជធានី​ខ្សែ​ទី​២៖ ដោយ​ចេញ​ពី​កោះ​ពេជ្រ នៅ​ម៉ោង​០៧៖៤០​នាទី​ព្រឹក​ដូចគ្នា ឆ្ពោះ​មក​កាន់​រង្វង់​មូល​ជួន​ណាត មក​ផ្លូវ​ព្រះ​ស៊ី​សុ​វត្តិ បន្ត​មក​ក្រោម​ស្ពាន​ជ្រោយចង្វា បន្ត​មក​ផ្លូវជាតិ​លេខ​៥ មកក្រោម​ស្ពាន​ព្រែក​ព្នៅ ផ្សារ​ព្រែក​ព្នៅ ផ្លូវជាតិ​លេខ​៥ បត់​ឆ្វេង​ចូល​វត្ត​ច័ន្ទ​បុរី​វង្ស​។​

​លុះ​ហួស​វត្ត​២​គីឡូម៉ែត្រ បត់​ធ្វេង​ចូលផ្លូវ​បេតុង​សំរោង បត់​ឆ្វេង​ចូល​ផ្លូវ​១៥១ ឡើង​មក​ផ្សារ​ព្រែក​ព្នៅ ឡើង​ផ្លូវជាតិ​លេខ​៥ មក​ស្ពាន​ព្រែក​ព្នៅ​បត់​ស្តាំ បន្ត​ទៅ​ផ្លូវ​កប់​ស្រូវ រួច​បត់​ឆ្វេង​ចូល​មក​ផ្លូវ​ហាណូយ បន្ត​មក​ស្ពាន​អាកាសស្តុ​បផ្សារ​ដី​ហុយ កាត់​មក​ផ្លូវ​ទ្រុងមាន់ បន្ត​បត់​ស្តាំ​ទៅឡើង​ផ្លូវ​ចោមចៅ ហៅ​ផ្លូវវេង​ស្រេង ឆ្ពោះ​ទៅ​រង្វង់​មូល​ចោមចៅ រួច​បន្ត​បត់​ឆ្វេង​ទៅ​ផ្លូវជាតិ​លេខ​៣ ដើម្បី​បញ្ចប់​ក្បួន​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​នេះ មាន​គណបក្សនយោបាយ​ចំនួន​២០ ចូលរួម​ប្រកួតប្រជែង ហើយ​សម្រាប់​យុទ្ធនាការ​ឃោសនា ជា​លើក​ទី​៣ នា​ព្រឹក​ថ្ងៃទី​២២ កក្កដា​នេះ គេ​សង្កេតឃើញ​មាន​គណបក្ស​ចំនួន​៥ ដែល​ធ្វើ​សកម្មភាព​ឃោសនា​។​

​ពាក់ព័ន្ធ​នឹង​ការឃោសនា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២១ ខែកក្កដា​នេះ ក៏​បាន​ចេញ​សេចក្ដីជូនដំណឹង ស្ដីពី ការបញ្ចៀស​ចរាចរ​ជា​បណ្ដោះអាសន្ន ក្នុងការ​ដង្ហែ​ក្បួន​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ក្នុង​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៨​នេះ​ផង​។​
​លោក រុន សារ៉េត​


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ