ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​១​ខ្សែ​ស្ថិតក្នុង​ភូមិ​អូរ​ក្រសារ ត្រូវបាន​ធ្វើ​ពិធី​បើក​ការដ្ឋាន​នៅ​រសៀល​នេះ​
Tue,03 July 2018 (Time 08:08 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 500នាក់)


កែប ៖ ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​១​ខ្សែ ដែល​ជា​គម្រោង​មូលនិធិ​របស់​សង្កាត់​អូរ​ក្រ​សារ មាន​ប្រវែង​១.៨៥០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​អូរ​ក្រ​សារ សង្កាត់​អូរ​ក្រ​សារ ក្រុងកែប ខេត្ត​កែប ត្រូវបាន​បើក​ការដ្ឋាន​ស្ថាបនា នៅ​រសៀល​ថ្ងៃ​ច័ន្ទ​៥​រោច ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិ​ស័ក ព ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០១៨ ក្រោម​អធិបតីភាព លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប និង​លោក ទេព យុទ្ធី សមាជិក​ព្រឹទ្ធសភា​ភូមិភាគ​៥​។​

​ពិធី​នេះ​ក៏​មាន​ការចូលរួម​ពី​សំណាក់ លោកស្រី​ទិត សុខា អភិបាលក្រុង​កែប ព្រមទាំង​អស់លោក​ជា​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជំនាញ​ទូទាំង​ខេត្ត អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ខាងលើ​។​

​លោកស្រី ទិត សុខា អភិបាលក្រុង​កែប​បានឲ្យដឹងថា ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​១​ខ្សែ​នេះ​មាន​ប្រវែង​១.៨៥០​ម៉ែត្រ ទទឹង ៤ ម៉ែត្រ បង្កប់​ដោយ​ប្រព័ន្ធ​លូ​ចំនួន ៥​កន្លែង និង​ដាំ​កូនឈើ​ប្រភេទ​ដើម​គគី​នៅតាម​ចញ្ចើមផ្លូវ​ផងដែរ​។​

​មានមតិ​សំណះសំណាល​ក្នុង​ពិធីបើកការដ្ឋាន​ផ្លូវ​នេះ លោក​កែន សត្ថា អភិបាលខេត្ត​កែប ក៏​បាន​បញ្ជាក់ថា បច្ចុប្បន្ន​ដោយសារ​ប្រទេស​យើង​មាន​សុខ​សន្តិភាព​ពេញលេញ ទើប​យើង​មានអី្វៗ​គ្រប់បែប​យ៉ាង​រហូតមក​ដល់​សព្វថ្ងៃនេះ ដូចជា សាលារៀន មន្ទីរពេទ្យ វត្ត​អារាម ស្ពាន ផ្លូវលំ ផ្លូវថ្នល់ ផ្លូវ​បេតុង រហូត​ដល់​ផ្លូវ​ក្រាល​កៅស៊ូ​យ៉ាង​ស្រស់​ប្រណិត​។​លោក​ថា បើ​យើង​ក្រលេក​មើល​ដងផ្លូវ​ដ៏​ធំ​ទូលាយ​ដែល​ជា​អំណោយ​របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ពី​រង្វង់​មូល​សេះស​ឆ្ពោះទៅកាន់​មាត់ឆ្នេរ​ហែល​ទឹក​នោះ​គឺជា​ផ្លូវ​ដោយ​បាន​ស្ថាបនា​យ៉ាង​ល្អ​ឥតខ្ចោះ​គឺ​អ៊ុត​កៅស៊ូ​"​អេ​សី​ុ​"​តាក់តែង​ដោយ​សួនផ្កា​នៅ​ចំ​កណ្តាល និង​បំពាក់​ដោយ​អំពូល​ភ្លើង​សឡា​(​ឋាម​ពល​ព្រះអាទិត្យ​) ហើយក៏​បាន​ចាត់ទុក​ជាប្រ​វតិ្ត​សាស្ត្រ​មួយដែល​ខេត្ត​កែប​របស់​យើង​ពុំ​ធ្លាប់​មាន​កន្លងមក​។​លោក អភិបាលខេត្ត​កែប បាន​គូសបញ្ជាក់​ទៀត​ថា ចំពោះ​ពិធីបើកការដ្ឋាន​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​១​ខ្សែ​ដែល​ជា​គម្រោង​មូលនិធិ​របស់​សង្កាត់​ខាងលើ នឹង​បាន​ផ្តល់​នូវ​ភាពងាយស្រួល ក្នុងការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាព​ល​រដ្ឋ​នៅក្នុង​មូលដ្ឋាន ពិសេស​ក្មួយៗ ចៅៗ​ជា​សិស្សសាលា​បាន​ទៅ​រៀនសូត្រ​ទាន់ពេលវេលា​។​ដូច្នេះ​បើ​បាន​ផ្លូវ​ល្អ​ហើយ សូម​លោកតា លោកយាយ​និង​បងប្អូន​ប្រជា​ពល​ព្រមទាំង​ក្មួយៗ ត្រូវ​ចេះ​រួមគ្នា​ថែរក្សា​ឲ្យបាន​ស្ថិតស្ថេរ​គង់វង្ស យូរអង្វែង​។​ជាមួយនេះ លោក កែ​ន សត្ថា ក៏បាន​ក្រើនរំឭក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​អាយុ​បោះឆ្នោត សូម​អញ្ជើញ​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៩​ខែកក្កដា ឆ្នាំ​២០១៨​ខាង​មុខ​ឲ្យបាន​គ្រប់ៗ​គ្នា ដើម្បី​បន្ត​គ្រាំទ្រ​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន ដឹកនាំ​នាវា​កម្ពុជា​ឲ្យមាន​ភាព​រីកចម្រើន មាន​សុខសន្តិភាព ដូច​សព្វថ្ងៃនេះ​។​

​ក្នុងឱកាស​នោះ លោក​អភិបាលខេត្ត ក៏​បាន​ចែក​ជូន​នូវ​វត្ថុ​អនុស្សាវរីយ៍ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ដែល​មក​ចូលរួម​កម្មវិធី​នេះ​ផង​ដែរ​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ