(កែប)៖ ផ្លូវជាតិលេខ៣៣នៃភូមិសាស្ត្រខេត្តកែប ដែលរងការខូតខាតមួយអន្លើ ត្រូវបានមន្ត្រីជំនាញរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប យកគ្រឿងចក្រឈូសឆាយជួសជុលយ៉ាងសស្រាក់សស្រាំ ក្រោមតំណក់ភ្លៀងរលឹមព្រឹចៗ។ជាទូទៅបើយើងក្រលេកមើលលើកំណាត់ផ្លូវជាតិលេខ៣៣ដែលតភ្ជាប់ពីទីប្រជុំជនស្រុកកំពង់ត្រាច ឆ្ពោះទៅកាន់ទីរួមខេត្តកំពត ដែលមានប្រវែងប្រមាណ៣៦គីឡូម៉ែត្រនោះពិតជាបានឃើញចំណុចផ្លូវជាច្រើនកន្លែងត្រូវរងការខូចខាតជាបន្តបន្ទាប់ ដោយចំណុចខ្លះបានក្លាយជាជង្ហុកនិងរណ្តៅធំៗ ធ្វើឲ្យអ្នកដំណើរជួបការពិបាកយ៉ាងខ្លាំង។ដោយឡែកចំពោះផ្លូវជាតិលេខ៣៣ដែលឆ្លងកាត់តាមភូមិសាស្ត្រខេត្តកែប ក៏មានកន្លែងខ្លះមានស្ថានភាពយ៉ាប់យឺន គឺខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ ដូចជានៅចំណុចមុខមន្ទីរសុខាភិបាលខេត្តកែប និងស្ថិតក្នុងភូមិសាស្ត្រឃុំពងទឹក ស្រុកដំណាក់ចង្អើរជាដើម។ជាមួយនឹងបញ្ហាប្រឈមខាងលើ គេសង្កេតឃើញក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប បានអនុវត្តការងារជួសជុលផ្លូវយ៉ាងមមាញឹក បើទោះជាអាកាសធាតុមិនអំណោយផលបែបណាក៏ដោយ។សូមជម្រាបថា៖ បើយោងតាមការលើកឡើងពីសំណាក់មហាជន គឺករណីបណ្តាលឲ្យផ្លូវងាយខូចខាតឆាប់រហ័សបែបនេះ អាចមករថយន្តដឹកទំនិញខ្នាតធំភាគច្រើនផ្ទុកលើសចំណុះ បើកបរឆ្លងកាត់ទាំងយប់ទាំងថ្ងៃ ម្យ៉ាងទៀតអាចបណ្តាលមកពីអាកាសធាតុអាប់អួរគឺមានភ្លៀងធ្លាក់បន្តបន្ទាប់ជាង១០ថ្ងៃមិនឈប់សោះ ទើបធ្វើឲ្យផ្លូវជាតិលេខ៣៣នេះប្រឈមនឹងការខូចខាតយ៉ាងធ្ងន់ធ្ងរបែបនេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ