នាព្រឹកទី21,07,2018នេះ ក្រោយពីទទួលបានពត៌មានថា មានរថយន្ដសាំយ៉ុង ដឹកឈើប្រណិតនឹងឈើប្រភេទលេខ1លាំងឃ្លុំ ជាច្រើនគ្រឿងកំពង់ចរាចរណ៍ ដឹកជញ្ជូនឆ្លងដែនខុសច្បាប់ទៅប្រទេសវៀតណាម។ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលេីផ្ទៃប្រទេស បានដាក់បទបញ្ជាផ្ទាល់ទៅ លោក សាន ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ដក្រចេះ អោយចុះទប់ស្កាក់និងបង្ក្រាប រថយន្ដសាំយ៉ុងដឹកឈើ ដែលដឹកធ្ងន់ពេកបែកកង់ នៅកណ្ដាលផ្លូវពីគ្រឿង ស្ថិតនៅចំណុចភូមិ ស្រែរនាម ឃុំខ្សឹម ស្រុកស្នួល ខេត្ដក្រចេះ ។ភ្លាមនោះ លោក សាន ប៊ុនថាន មេបញ្ជាការ បានចាត់កំលាំងអាវុធហត្ថខេត្ដ ជាច្រើននាក់ ដឹកនាំដោយ លោក វរៈសេនីយ៍ឯក គឹង ស៊ាងឡៃ មេបញ្ជាកការរងកងរាជអាវុធហត្ថខេត្ថក្រចេះ។បានចុះទៅដល់ទីតាំងរថយន្ដសាំយ៉ុងបែកកង់នោះ តែត្រូវពួកឈ្មួញដឹងខ្លួនក៏បានអូសនឹងបើករថយន្ដទាំងពីគ្រឿងនោះ យកទៅលាក់ទុក តែដោយការខឹតខំប្រឹងប្រែង របស់កងកំលាំងអាវុធហត្ថ បានចុះរុករកឃើញរថយន្ដ ដឹកឈើទាំងពីគ្រឿង បានចាប់ចាប់រឹមអូសរថយន្ដនឹងឈើប្រគល់ជូនជំនាញរដ្ឋបាលព្រៃបានទាំងពីគ្រឿង ដើម្បីចំណាត់ការតាមនិតិវិធីច្បាប់ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ