ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​ឯ​.​ឧ ស សុខា ផ្តល់ឱកាស​ពិសេស សម្រាប់ សិស្ស​-​និស្សិត​០៣​ខេត្ត ដែល​ចង់​បន្ត​ការសិក្សា​ថ្នាក់​អាហារូបករណ៍​៦០​នាក់ នៅ​ប្រទេស​ចិន​
Sun,22 July 2018 (Time 08:36 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 620នាក់)


ក្នុង​ឆ្នាំ​សិក្សារ​២០១៨ – ២០១៩​នេះ ក្រុមការងារ​អាហារូបករណ៍ ឯកឧត្តម ស សុខា តំណាងរាស្ត្រ​មណ្ឌល ព្រៃវែង និង​ជា​អនុប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា នឹង​ធ្វើ​ការប្រឡង​ជ្រើសរើស សិស្ស – និស្សិត ដែល​
​ទទួលបាន​ពិន្ទុ​ខ្ពស់ ចំនួន ៦០​នាក់ ទៅ​បន្ត​ការសិក្សា​នៅ​សាកលវិទ្យាល័យ HeHei University ប្រទេស​ចិន ។​
​នេះ​បើ​យោងតាម សេចក្តីជូនដំណឹង​របស់ លោក អាំង សិរី​ពិសិដ្ឋ ប្រធាន​ក្រុមការងារ​អាហារូបករណ៍​ឯកឧត្តម ស សុខា ( ខេត្ត​ព្រៃវែង បាត់​
​ដំបង និង ខេត្ត​បន្ទាយមានជ័យ ) ចេញ​កាលពី​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៨​នេះ​។​
​សេចក្តីជូនដំណឹង​ដដែល​បានបញ្ជាក់​ថា ៖ អាហារូបករណ៍​នេះ មាន​ពីរ​មុខជំនាញ ដែល​សិស្ស និស្សិត​
​ទាំង​បី​ខេត្ត​នេះ អាច​ជ្រើសរើស​បាន​គឺ ៖
​ទី​១. ជំនាញ​វិស្វករ​សំណង់​ស៊ីវិល​
​ទី​២. ជំនាញ​ទំនាក់ទំនង​ពាណិជ្ជកម្ម​អន្តរជាតិ ។​
​ចំពោះ​លក្ខខណ្ឌ​ជ្រើសរើស លោក អាំង សិរី​ពិសិដ្ឋ បាន​បន្តថា ជ្រើសរើស​ទាំង​ពីរ​ភេទ ដែល​មាន​លក្ខណ​:
​សម្បត្តិ​ដូចខាងក្រោម ៖
-​សញ្ជាតិ​ខ្មែរ​
-​មាន​សញ្ញាបត្រ​ទុតិយភូមិ (​ចំពោះ​សិស្ស​ថ្នាក់​ទី​១២ ឆ្នាំ​២០១៨ អាច​ជំពាក់​ឯកសារ​បាន​)
-​មាន​លិខិតបញ្ជាក់​ពី​ភាព​នៅ​លីវ​
-​មាន​លិខិតបញ្ជាក់​ពី​សុខភាព​
-​បំពេញ​កិច្ចសន្យា​ខិតខំ​រៀនសូត្រ ។​
​កាលបរិច្ឆេទ និង​មណ្ឌល​ប្រឡង​
-​ខេត្ត​ព្រៃវែង ៖ ថ្ងៃ​សៅរ៍ ទី​០១ ខែ​កញ្ញា ឆ្នាំ​២០១៨ ( វិទ្យាល័យ ព្រះ​អង្គ​ឌួង​)
-​ខេត្ត​បាត់ដំបង ៖ ថ្ងៃ​ចន្ទ ទី​០៣ ខែ​កញ្ញា ឆ្នាំ​២០១៨ ( វិទ្យាល័យ សម្តេចឪ )
-​ខេត្ត​បន្ទាយមានជ័យ ៖ ថ្ងៃ​អង្គារ ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៨ (​សាលា​គរុកោសល្យ​វិក្រឹត្យការ​ខេ្តបន្ទាយមានជ័យ​)​។​
​បញ្ជាក់ ៖
-​ចំពោះ​ការទទួល​ពាក្យ ចាប់ពី​ថ្ងៃ​ផ្សាយដំណឹង​នេះ រហូត​ដល់​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០១៨ ។​
-​ទទួល​ពាក្យ​នៅ​លេខាធិការដ្ឋាន សស​យក ខេត្ត​ព្រៃវែង បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ ។​
-​ខេត្ត​ព្រៃវែង ៖ លោក ប៉ាវ សុធី​រ : 097 777 8803 / 099 266 366
-​ខេត្ត​បាត់ដំបង ៖ លោក យី សុង​គី : 012 385 377 / 012 680 670
-​ខេត្ត​បន្ទាយមានជ័យ ៖ លោក ស្រេង សុផល : 077 777 638 / 076 456 2222 ។​


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ