ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់ទោចក្រយានយន្តជូនប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ ទូទាំងប្រទេស ចំនួន ១៦៤៦គ្រឿង ដើម្បីយកទៅប្រើប្រាស់ជាមធ្យោបាយបម្រើការងារ រក្សារ ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានទាំងនោះ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ ស្នងការរាជធានី/ខេត្ត និងលោកស្នងការរងទទួលផែនភស្តុភារនិងហិរញ្ញវត្ថុពីតាមបណ្តាស្នងការដ្ឋាននគរបាលរាជធានី/ខេត្ត ជាច្រើនរូបផងដែរ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុច ៦កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨។សម្តេចក្រឡាហោមបានជំរុញដល់នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ត្រូវយកចិត្តទុកដាក់បំរើប្រជាពលរដ្ឋឲ្យបានខ្លាំងក្លាបន្ថែមទៀត ដោយមិនប្រកាន់និន្នាការគណបក្សនយោបាយនិងសាសនានោះឡើយ។ជាមួយគ្នានោះ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ៖ មេឃុំ/ចៅសង្កាត់ ទូទាំងប្រទេស ត្រូវដឹងថា ខ្លួនទទួលអាណត្តិ ៥ឆ្នាំ ពីប្រជាពលរដ្ឋបោះឆ្នោតអោយ ទើបខ្លួនបានកាន់តំណែងជាមេឃុំ រឺចៅសង្កាត់។ ដូច្នេះ មេឃុំ រឺចៅសង្កាត់ ត្រូវខិតខំបម្រើប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន អោយបានល្អប្រសើរ។ការផ្តល់ជូនម៉ូតូជាច្រើនគ្រឿងនេះ គឺបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ ពីរាជរដ្ឋាភិបាលកម្ពុជា ចំពោះ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព របស់បងប្អូនប្រជាពលរដ្ឋខ្មែរ ក៏ដូចជាការលើកទឹកចិត្ត ដល់មន្ត្រីនគរបាលប៉ុស្ថិ៍រដ្ឋបាលឃុំ/សង្កាត់ ឱ្យបន្តខិតខំថែមទៀត ក្នុងការបម្រើបងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានកាន់តែល្អប្រសើរជាងមុន។សូមរំលឹកថានេះគឺជាលើកទីបួនហើយដែលក្រសួងមហាផ្ទៃបានសម្រេចប្រគល់ម៉ូតូដល់គ្រប់ ប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងប្រទេសដើម្បីធ្វើយ៉ាងណាផ្តល់ភាពងាយស្រួលបន្ថែមទៀតដល់ពួកគេក្នុងការចុះបំរើប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ ក្រៅពីប្រគល់នូវតូចចក្រយានយន្ត ក្រសួងមហាផ្ទៃក៏បានសម្រេចប្រគល់នូវសាំងចំនួន១២០លីត្រនិងថវិកាចំនួន១២០០០០០ក្នុងមួយត្រីមាសផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ