ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
អាជ្ញាធរ​និង​ក្រុមការងារ​ក្នុង​ខណ្ឌ​ដូនពេញ​អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ​ឧបាសក ពេញ តុង​ហេង
Fri,20 July 2018 (Time 08:01 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 548នាក់)


ភ្នំពេញ ៖ បន្ទាប់ពី​បាន​ទទួល​សេចក្តីជូនដំណឹង​ដ៏​សែន​ក្រៀមក្រំ លោក​សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ និង​ភរិយា ហេង សុខ​គង់ ព្រមទាំង​ក្រុមគ្រួសារ​មានទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ដែល ឧបាសក ពេញ តុង​ហេង អាយុ​៧៣ ឆ្នាំ បាន​ទទួល​មរណភាព​នៅ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង ១២,២៥ នាទី​រសៀល ដោយ​ជរាពាធ​។​

​សព​រក្សាទុក​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា​នៅ​គេហដ្ឋាន លោក សុខ ពេញវុ​ធ ផ្ទះ​លេខ​១៣-១៤ ភូមិ​ត្នោតជ្រុំ​៤ សង្កាត់​បឹងទំពន់​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ អាជ្ញាធរ​និង​ក្រុមការងារ ក្នុង​ខណ្ឌ​ដូន​អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ​ឧបាសក ពេញ តុង​ហេង ក្រុមប្រឹក្សា​ខណ្ឌដូនពេញ ដឹកនាំ​ដោយ ឯកឧត្តម សួន រិនឌី អនុប្រធាន​ទី​១​ក្រុមការងារ​ថ្នាក់​ជាតិ​ចុៈជួយ​ខណ្ឌដូនពេ​ញ លោក ហែម អាន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ អញ្ជេី​ញ​ចូល​គោរព​វិញ្ញាណក្ខ័ន្ធ សព​លោក​តា​ឧបាសក ពេញ តុង​ហេង ឪពុកក្មេក លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ ដែល​បាន​ទទួលមរណភាព នៅ​ថ្ងៃ​ពុធ ៦​កើត ខែ​ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង ១២,២៥ ក្នុង​ជន្មាយុ ៧៣​ឆ្នាំ ដោយ​ជរាពាធ ។ មន្ត្រីរាជការ​ចំណុះ​សាលាខណ្ឌ​ដូនពេញ​មេត្តា​អញ្ជើញ​ចូលរួម​ជា​ច្រើន​កុះករ ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ