កំពត ៖ ក្នុងដំណាក់កាលដំបូងនៃការជួយសម្រាលទុក្ខលំបាកខ្វះខាតក្នុងគ្រាបន្ទាន់លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត រួមនិង សហការី នៅព្រឹកថ្ងៃទី១៩ខែកក្កដាឆ្នាំ២០១៨ បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកនូវអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្តដើម្បីជួយសម្រាលទុក្ខលំបាកក្នុងគ្រាបន្ទាន់ជូនចំពោះប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងប្រមាណ៧០គ្រួសារ មកពីភូមិចំនួន០៤ក្នុងឃុំត្រពាំងភ្លាំង ស្រុកឈូកខេត្តកំពត។ មានប្រសាសន៍សំណេះសំណាល លោក ជាវ តាយ ក្នុងនាមប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បាននាំមកនូវការផ្ដាំផ្ញើរសួរសុខទុក្ខ ពីសំណាក់ សម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋ រងគ្រោះ ទាំងអស់ ដែលជានិច្ចកាលសម្ដេច ប្រធានកាកបាទក្រហមកម្ពុជាតែងតែបានយកចិត្តទុកដាក់ខ្ពស់ក្នុងបុព្វហេតុជួយសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះថ្នាក់ដោយសារគ្រោះមហន្តរាយនានាដែលកំពុងត្រូវការជំនួយមនុស្សធម៌ដោយជំហរអព្យាក្រិត មិនប្រកាន់និន្នាការ សាសនា ពូជសាសន៍ ពណ៌សម្បុរពោលទីណាមានជនរងគ្រោះទីនោះតែងមានកាកបាទក្រហមកម្ពុជាជួយជានិច្ច។លោក ជាវ តាយ បានបញ្ជាក់ទៀតថា ទោះបីអំណោយនាពេលនេះមិនបានឆ្លើយតបនឹងតម្រូវការគ្រប់គ្រាន់របស់បងប្អូនប្រជាពលរដ្ឋរងគ្រោះ ទាំងអស់ក៏ពិតមែន តែវាក៏អាចបានជួយសម្រាលការខ្វះខាតក្នុងគ្រាបន្ទាន់របស់បងប្អូនដែលកំពុងជួបការលំបាក បានមួយចំនួនផងដែរ។ ដូចនេះសូមបងប្អូនត្រូវបន្តយកចិត្តទុកដាក់លើ ជីវភាពរស់នៅរបស់គ្រួសារឲ្យបានល្អឡើងវិញបន្តទៀត ពិសេសចំពោះបញ្ហាអនាម័យ ពោលគឺការរស់នៅស្អាត ហូបស្អាត ផឹកស្អាតដើម្បីបង្ការជៀសវាងជំងឺរាតត្បាតផ្សេងៗឬក៏យកចិត្តទុកដាក់ថែរក្សាចំពោះកូនចៅជៀសវាងការបណ្ដែតបណ្ដោយឲ្យលេងទឹកដែលនាំឲ្យកើតឡើងជាបញ្ហាគ្រោះថ្នាក់មើលមិនឃើញឡើយ។ចំពោះអំណោយដែលបានជួយឧបត្ថម្ភប្រជាពលរដ្ឋរងគ្រោះទាំង៧០គ្រួសារនាពេលនោះ រួមមាន៖ ប្រពលរដ្ឋក្នុង០១គ្រួសារទទួលបានអង្ករ១០គីឡូ មី១កេះទឹកស៉ីអ៉ីវ០១យួរនិង ប្រាក់៥ម៉ឺនរៀល ដើម្បីជាការជួយសម្រាលការលំបាកខ្វះខាតក្នុងបន្ទាន់ប៉ុណ្ណោះ។សូមជម្រាបដែរថា៖ ជំនន់ទឹកភ្លៀងនេះបន្ទាប់ ពីមានភ្លៀងធ្លាប់ជាប់ៗគ្នាប្រមាណជាង១០ថ្ងៃកន្លងមកបើទោះបីខេត្តកំពតមិនបានទទួលរងសម្ពាធធ្ងន់ធ្ងរក៏ពិតមែនតែបានធ្វើឲ្យមានផលប៉ះពាល់បន្តិចបន្តួចដល់ហេដ្ឋារចនាសម្ព័ន្ធរួមនិងលំនៅដ្ឋាន ដំណាំកសិកម្ម និងសត្វចិញ្ចឹមមួយចំនួនរបស់ប្រជាពលរដ្ឋក្នុងក្រុងនិងស្រុកចំនួន៤ផងដែរ ក្នុងនោះមានក្រុងកំពត ស្រុកទឹកឈូ ស្រុកជុំគិរី និងស្រុកឈូក៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ