(កំពត)៖ លោក សោម ចិនបេក្ខភាពអ្នក តំណាងរាស្ត្រមណ្ឌលកំពត បានមានប្រសាសន៍លើកឡើងថា៖មានគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេស គឺតែងតែនៅជាប់រួមសុខរួមទុកជាមួយប្រជាជនគ្រប់កាលៈទេសៈមិនដែលរត់ចោលប្រជាជនម្ដងណាឡើយហើយក៏មិនសន្យាខ្យល់ដូចគណបក្សដទៃដែរ គឺ«ហ៊ានថា ហ៊ាធ្វើ»។ លោក សោម ចិនបានលើកឡើងដូចនេះ នៅក្នុងឱកាសជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់កំពង់បាយក្រុងកំពត ខេត្តកំពត ចំនួនជាង៣០០នាក់ កាលពីរសៀលថ្ងៃ ទី១៨ ខែកក្កដាឆ្នាំ ២០១៨។ លោក សោម ចិន បានបន្តលើកឡើងទៀតថា៖ គណបក្សប្រជាជនកម្ពុជាតែងតែបានរួមសុខរួមទុក្ខលំបាកជាមួយប្រជាជននិងតែងបានខិតខំប្រឹងប្រែងជម្នះរាល់ការលំបាកសព្វបែបយ៉ាងទាំងតូចទាំងធំ ដើម្បីកសាងសង្គមមួយមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ ដូចដែលយើងបានឃើញនឹងភ្នែកដ៏គួរឲ្យមោទនៈនៅពេលបច្ចុប្បន្នហើយលើសពីការអភិវឌ្ឍន៍នេះទៀត គឺប្រជាជនកម្ពុជា មានឱកាសរស់នៅដោយរីករាយ មានសិទ្ធិចូលរួមសម្រេចជោគវាសនាខ្លួនឯង មានឱកាសចូលរួមគិតពីជោគវាសនាប្រទេសជាតិ និងបានចេញទៅឃើញពិភពលោកកាន់តែទូលំទូលាយជាងពេលណាៗទាំងអស់នេះហើយគឺតម្លៃដ៏ឧដុង្គឧត្តមសម្រាប់ប្រជាជនកម្ពុជាទាំងមូល។ លោកក៏បានបន្តទៀតថា ៖ ភាពជោគជ័យបច្ចុប្បន្ននិងតទៅអនាគតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា គឺជាជោគជ័យរួមរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប និងបន្តធ្វើឲ្យប្រទេសកម្ពុជាដើរទៅមុខយ៉ាងស្វាហាប់ទាំងក្នុងក្របខ័ណ្ឌតំបន់និងអន្តរជាតិ។ ក៏ប៉ុន្តែពិតណាស់ ជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា គឺជាការឈឺចាប់និងជាការបរាជ័យរបស់ ពួកប្រឆាំងខុសច្បាប់ និងពួកបរទេសដែលមាននិន្នាការប្រឆាំងកម្ពុជា។ ក៏ប៉ុន្តែ បើគ្មានរាជរដ្ឋាភិបាលដ៏រឹងមាំ កម្ពុជា គឺពិតជាក្លាយទីលាននៃការសាបព្រួសមនោគមន៍វិជ្ជាទុច្ចរិត អាណាធិបតេយ្យ វឹកវរ កាប់ចាក់គ្មានស្រាកស្រាន្ត កើតឡើងនូវសង្គ្រាមបង្ហូរឈាមគ្នា ហើយក៏គ្មានឱកាសអភិវឌ្ឍន៍ប្រទេសឲ្យរីកចម្រើនបែបនេះដែរ នេះហើយគឺជាការពិត។លោក ក៏បានថ្លែងអំណរគុណដល់សមាជិកមាជិកាបក្សដែលបានចូលរួមស្តាប់ ហើយសង្ឃឹមយ៉ាងមុតមាំថា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះនឹងទៅបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជាទាំងអស់គ្នា ដែលមានលេខរៀងទី២០រូបសញ្ញាទេវតាបាចផ្កាជាសម្គាល់ ដើម្បីបន្តការគាំទ្រសម្ដេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសក្នុងអាណត្តិទី៦នេះ និងអាណត្តិក្រោយៗទៀតសំដៅធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពនិង ការអភិវឌ្ឍប្រកប ដោយចីរភាពនិងកាន់តែរីកចម្រើនថែមទៀត។ ដោយឡែក នៅរសៀលថ្ងៃដដែលលោក សោម ចិន ក៏បានបន្តចុះពិនិត្យស្វែងយល់ ពីស្ថានភាពជំនន់ទឹកភ្លៀងនិងភាពរងការប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធនិងលំនៅដ្ឋានប្រជាពលរដ្ឋក្នុងសង្កាត់មួយចំនួនក្នុងក្រុងកំពត និងបានណែនាំផ្ដាំផ្ញើឲ្យអាជ្ញាធរមូលដ្ឋានបន្តយកចិត្តទុកដាក់តាមដានស្ថានភាពទឹកព្រមទាំងជួយដោះស្រាយបន្ទាន់រាល់ការលំបាករបស់ប្រជាពលរដ្ឋពីបញ្ហាផលប៉ះពាល់នៃជំនន់ទឹកភ្លៀងនេះផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ