(កំពត)៖ លោកបណ្ឌិត ប៉ែន ស៉ីម៉ន សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកំពត នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០១៨នេះ បានជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាចំនួនពីរស្រុក គឺស្រុកដងទង់ និងស្រុកកំពង់ត្រាច ខេត្តកំពត ដែលមានសមាជិក សមាជិកាបក្ស ចូលរួមចំនួន៣.២០០នាក់។ពិធីនេះក៏មានវត្តមានចូលរួមពីសំណាក់ លោក-លោកស្រីជាសមាជិកគណបក្សប្រជាជនថ្នាក់ខេត្ត ថ្នាក់ស្រុកនិងថ្នាក់មូលដ្ឋានផងដែរ។មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកបណ្ឌិត ប៉ែន ស៉ីម៉ន បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជាជូនចំពោះសមាជិក សមាជិកា ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពិសេសសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ដែលបានមកចូលរួមនាពេលនេះ។លោកបណ្ឌិត ក៏បានថ្លែងនូវការកោតសរសើរចំពោះការខិតខំយកចិត្តទុកដាក់កសាងនូវអំពើល្អរបស់ក្រុមការងារគណបក្សក៏ដូចជាសមាជិកសមាជិកា ពិសេសបានចូលរួមកសាងនូវសមិទ្ធិផលនានានៅក្នុងមូលដ្ឋានមានការរីកចម្រើនឆ្លើយតបបម្រើបាននូវតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។លោកបណ្ឌិត ប៉ែន ស៉ីម៉ន ក៏បានបន្តលើកឡើងថា៖មានតែគណបក្សប្រជាជនតែមួយគត់ ដែលធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព ការអភិវឌ្ឍន៍និងបម្រើប្រជាពលរដ្ឋនៅជាប់ជាមួយប្រជាពលរដ្ឋ និងជាគណបក្សដែលជួយសង្គ្រោះប្រជាជន សង្គមជាតិពីសង្គ្រាមពីរបបប្រល័យពូជសាសន៍ និងរហូតមកដល់សព្វថ្ងៃនេះសន្តិភាពសុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម សេរីភាព ប្រជាធិបតេយ្យមានពេញបរិបូរណ៌លើផ្ទៃប្រទេស ជាមួយនឹងការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ប្រជាពលរដ្ឋរស់នៅក្នុងភាពសុខសាន្ត ជីវភាពក៏មានការរីកចម្រើនសម្បូរសប្បាយចាប់ពីទីក្រុងរហូតដល់ទីជនបទ។ទាំងនេះគឺបានកើតចេញពីការដឹកនាំល្អ ធ្វើនូវអំពើល្អប្រកបដោយគតិបណ្ឌិតឈ្លាសវៃដើរលើផ្លូវត្រូវរបស់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោហ៊ុនសែនជាប្រមុខ ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋយើងទាំងអស់គ្នា ហើយសមិទ្ធិផលទាំងនេះគឺយើងបានមកពីញើសឈាមទៅប្ដូរ។ ដូច្នេះយើងទាំងអស់គ្នាត្រូវតែបន្តចូលរួមកសាងនូវអំពើល្អបម្រើជូនប្រជាពលរដ្ឋនិងថែរក្សាសន្តិភាពឲ្យនៅគង់វង្សដើម្បីធ្វើដំណើររួមគ្នាកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិសម្រាប់អនាគតយើងកូនចៅយើងទាំងអស់គ្នាកាន់តែមានជីវភាពធូរធាររីកចម្រើនទៅមុខបន្តទៀត។ជាពិសេសសំដៅបង្កើនការគាំទ្រនិងមានជំនឿជឿជាក់ពីសំណាក់ប្រជាពលរដ្ឋមកលើការដឹកនាំរបស់គណបក្សប្រជាជនឲ្យបានកាន់តែច្រើនឡើងនិងឈានទៅទទួលបានជ័យជម្នះចំពោះលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ឆ្នាំ២០១៨ខាងមុខនេះ។ក្នុងឱកាសនោះដែរ លោកបណ្ឌិត ប៉ែន សីុម៉ន ក៏បានក្រើនរំឭកដល់សមាជិក សមាជិកា និងប្រជាពលរដ្ឋត្រូវចូលរួមអញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០១៨ទាំងអស់គ្នា គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០មានរូបទេវតាជាសម្គាល់ ដើម្បីគាំទ្រដល់ សម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសមានការអភិវឌ្ឍន៍ និងរីកចម្រើនបន្ថែមទៀត។បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដូចបោះឆ្នោតឲ្យខ្លួនឯង។បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជួយរក្សាបាននូវសុខ សន្តិភាព និងស្ថេរភាព ជូនជាតិជាតិមាតុភូមិរបស់យើង៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ