(កំពត)៖ ផ្សារសាមគ្គីទីរួមខេត្តកំពត កន្លងមកឲ្យតែមានភ្លៀងធ្លាក់មិនបាច់យូរថ្ងៃទេ ភ្លៀងធ្លាក់តែមួយមេរាងធំបន្តិចក៏មានទឹកជំនន់ នៅលើផ្លូវជុំវិញផ្សារក៏ដូចជាក្នុងផ្សារផងដែរ គឺទឹកលេចដូចក្នុងស្រែបឹង តែមកដល់ពេលនេះ ផ្សារសាមគ្គីទីរួមខេត្តកំពត ទោះបីភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃដូចប៉ុន្មានថ្ងៃនេះក៏ដោយក៏ឃើញថា ផ្សារដែលធ្លាប់តែរងការលិចលង់នៅតាមបរិវេណនានា គឺពុំមានទឹកដក់ឬជន់លេចទៀតឡើយគឺដោយសារតែលោកអភិបាលខេត្តដែលទើបនិងមកទទួលតំណែងគ្រប់គ្រងលើខេត្តកំពត ទើបតែបាន ៧ខែជាងប៉ុណ្ណោះ លោកបានធ្វើការកែសម្រួលប្រព័ន្ធលូនៅជុំវិញបរិវេណផ្សារនិងសាងសង់ជាថ្មីនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន ពិសេសការស្ដាបនាផ្លូវចាក់បេតុងស្ថិតជុំវិញផ្សារទីរួមខេត្ត ធ្វើឲ្យផ្សារដែលធ្លាប់តែរងការលេចលង់នាពេលកន្លងមកបានចៀសផុតពីការលេចលង់ដោយជំនន់ទឹកភ្លៀងទៀតផង។ ប៉ុន្តែទោះបីជាការស្តារឡើងវិញនៅគ្រប់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងបានល្អគួរជាឲ្យចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋនិងមហាជននៅទូទាំងក្រុងយ៉ាងនេះក្តី ក៏នៅតែមានប្រព័ន្ធលូមួយចំនួនតូចទៀតដែលរដ្ឋបាលខេត្តមិនទាន់បានអនុវត្តរួចរាល់ ដូចជានៅចំណុចផ្លូវសួនច្បារដើមពោធិ៍ក្បែរបេនរថយន្តថ្មី ស្ថានីយ៍ប្រេងតូតាល់ និងក្នុងបរិវេណចំណតរថយន្តតែម្តងនៅមានការលេចលង់នៅពេលមានភ្លៀងធ្លាក់ខ្លាំងឬ ជាមធ្យមម្តងៗគឺនៅចំណុចខាងលើនេះនៅមានការលេចលង់គួរឲ្យចាប់អារម្មណ៍បំផុត គឺលិចដូចផ្ទៃបឹងទៅហើយ។ប៉ុន្តែបើតាមប្រភពព័ត៌មានពីលោក លាង រឿនសុធី អភិបាលក្រុងកំពតបានប្រាប់កម្ពុជាថ្មី ឲ្យដឹងនៅរសៀលថ្ងៃទី១៧ខែកក្កដា ឆ្នាំ២០១៨នេះថា នៅចំណុចលេចលង់ខាងលើ ( បរិវេណផ្លូវសួនច្បារដើមពោធិ៍និងបេនរថយន្តថ្មី) ខេត្តកំពុងមានគម្រោងកាយដាក់ប្រព័ន្ធលូទំហំ២ម៉ែត្របួនជ្រុង ដើម្បីធានាការបង្ហូរទឹកតាមប្រព័ន្ធ លូកុំឲ្យមានការកកស្ទះបន្តទៅទៀត។ ជាមួយគ្នានេះដែរលោក អភិបាលក្រុងនិងក្រុមការងារសាលាក្រុងកំពុងចុះស្តារប្រព័ន្ធលូនៅផ្លូវលំមួយខ្សែនៅក្នុងសង្កាត់ក្រាំងអំពិលដើម្បីបញ្ជៀសទឹកជំនន់ ដោយគ្រោះជំនន់ទឹកភ្លៀង ដែលកំពុងតែធ្លាក់ជាប់ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ