(កំពត)៖ អាជីវករនិងពលរដ្ឋក្នុងស្រុកកំពង់ត្រាច ខេត្តកំពត បាននិងកំពុងនាំគ្នារិះគន់អ្នកគ្រប់គ្រងផ្សារក្នុងតំបន់ខាងលើ ហាក់គ្មានទំនូលខុសត្រូវផ្នែកអនាម័យ ពិសេសកាកសំណល់រាវរឹងត្រូវបានគេយកមកប្រមូលទុកជាគំនរយូរថ្ងៃទើបប្រមូលយកទៅបោះចោល ដែលបានបំពុលបរិស្ថាននិងបញ្ចេញក្លិនស្អុយសាយភាយប៉ះពាល់ដល់សុខភាពផងដែរ។អាជីវករក្នុងផ្សារកំពង់ត្រាចបាននិយាយថា បរិវេណផ្សារស្រុកកំពង់ត្រាច ទាំងក្នុងទាំងក្រៅពិតជាមានភាពអាប់អួរអស់រយៈកាលជាច្រើនឆ្នាំមកហើយ ពោលគឺចាប់តាំងពីអ្នកគ្រប់គ្រងមុន រហូតដល់អ្នកគ្រប់គ្រងបច្ចុប្បន្ន ហើយ ដោយទីតាំងផ្សារខាងលើបើយើងសង្កេតមើលទិដ្ឋភាពនៅក្រៅបរិវេណផ្សារពោរពេញដោយភក់ជ្រាំ គ្មានសណ្តាប់ធ្នាប់ ដូចជានៅតាមផ្លូវចេញចូលនៃបរិវេណផ្សារមានសភាពចង្អៀត ដោយចំណុចនោះក្រៅពីមានលំនៅឋានរបស់ពលរដ្ឋ ក៏ក្លាយជាកន្លែងលក់ដូរនិងផ្ញើយានជំនិះយ៉ាងអនាធិបតេយ្យនិងមានសំរាមគរដូចភ្នំទៀតផង។ដោយឡែក បើក្រលេកមើលនៅមុខផ្សារកំពង់ត្រាច(ចំណុចផ្លូវជាតិលេខ៣៣)គឺកាន់តែមានភាពអនាធិបតេយ្យ គ្មានសណ្តាប់ធ្នាប់របៀបរៀបរយនោះទេ ដោយសារតែក្រុមអ្នករត់តាក់សីុយកទីនេះជាចំណតរថយន្ត សម្រាប់ចាប់ដណ្តើមម៉ូយគ្នាយ៉ាងប្រសេកប្រសាចពេញទ្រូងផ្លូវ ដែលធ្វើឲ្យមានការកកស្ទះចរាចរជាញឹកញាប់។ចំណែកអ្នកគ្រប់គ្រងផ្សារនិងផ្នែកភាសីុចំណតរថយន្តចាំតែរាប់ក្បាលឡានយកលុយដោយគ្មានគិតពីផលប៉ះពាល់ដល់សណ្តាប់ធ្នាប់ឡើយ។ជាមួយនេះបើក្រលេកមើលក្នុងផ្សារវិញរិតតែពិបាកមើលនិងពិបាកទ្រាំក្លិនចំហាយសាយភាយដោយសារកាកសំណល់គ្រប់ប្រភេទត្រូវគេយកផ្អាប់ទុកនៅទីនោះរយៈពេលយូរទើបប្រមូកចេញ។គេបានបង្ហើបទៀតថា ផ្សារស្រុកកំពង់ត្រាចបច្ចុប្បន្នគឺគ្រប់គ្រងដោយលោក ប៉ែន សេង ប៉ុន្តែប្រធានផ្សាររូបនោះ បានឲ្យលោក ហាម បាវ គ្រប់គ្រងជំនួសរាប់ឆ្នាំមកហើយៗក្នុងអំឡុងដែលលោកហាម បាវ គ្រប់គ្រងបន្តរហូតមកបច្ចុប្បន្ន ហាក់គ្មានភាពរីកចម្រើនអី្វបន្តិចឡើយ ហើយគេចេះតែលេចឮពាក្យរិះគន់មិនឈប់ឈរពីពលរដ្ឋ និងក្រុមអាជីវករទាំងក្នុងនិងក្រៅបរិវេណផ្សារ ដោយសារតែលោក ហាម បាវ មិនសូវខ្វាយខ្វល់ពីកត្តាអនាម័យនៅក្នុងផ្សារកំពង់ត្រាចឡើយ ប៉ុន្តែអ្នកគ្រប់គ្រងផ្សារនិងភាសីុខាងលើគិតតែប្រមូលលុយភាសីុមិនដែលអត់ឱនដល់អាជីវករណាម្នាក់នោះទេ សូម្បីអ្នកលក់បន្លែតាមកញ្ច្រែងកំបិុកកំប៉ុកក៏លោក ហាម បាវ មិនដែលលើកលែងដែរ។ជាមួយគ្នានេះ មហាជន ព្រមទាំងអាជីវករក្នុងផ្សារកំពង់ត្រាច បានសំណូមពរដល់អាជ្ញាធរស្រុក ជួយរកវិធានការនិងជំរុញដល់អ្នកគ្រប់គ្រងផ្សាររៀបចំសណ្តាប់ធ្នាប់ឲ្យបានល្អប្រសើរជាងនេះផង ពិសេសសំរាមនិងកាកសំណល់ គួរចាត់ចែងបែបណា?។ទាក់ទិននឹងករណីដូចខាងលើ នៅរសៀលថ្ងៃទី១៤ខែកក្កដា ឆ្នាំ២០១៨នេះ កម្ពុជាថ្មី មិនអាចសុំការអត្ថាធិប្បាយពីលោក ហាម បាវ អ្នកគ្រប់គ្រងផ្សារកំពង់ត្រាចបានទេ ដោយសារទូរស័ព្ទរបស់លោកប្រធានទំនាក់ទំនងមិនបាន។ពាក់ព័ន្ធនឹងរឿងដដែល កម្ពុជាថ្មី បានភ្ជាប់ទូរស័ព្ទទៅលោក អូន ខន អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រាច សុំការបំភ្លឺដែរ ប៉ុន្តែលោកថាជាប់រវល់ប្រជុំ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ