ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​១២​ខណ្ឌ បន្ត​បើក​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត​ទ្រង់ទ្រាយ​ធំ​លើក​ទី​២ ក្នុង​រាជធានី​ភ្នំពេញ​
Sat,14 July 2018 (Time 05:40 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 578នាក់)


(​ភ្នំពេញ​)៖ គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​១២​ខណ្ឌ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៨​នេះ បាន​បន្ត​បើក​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត ទ្រង់ទ្រាយ​ធំ​ជា​លើក​ទី​២ ដោយ​បាន​ជួបជុំគ្នា​នៅ​មជ្ឈមណ្ឌល និង​ពិ​ព​រណ៌កោះ​ពេជ្រ ដោយ​មាន​ការចូលរួម​ពី​អ្នកគាំទ្រ​ប្រមាណ​១៥,០០០​នាក់​។​

​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​ជា​លើក​ទី​២​នេះ ដឹកនាំ​ដោយ​លោក ប៉ា សុជាតិ​វង្ស ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ​, លោក ឃួ​ង ស្រេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ ព្រមទាំង​ថ្នាក់ដឹកនាំ​មួយចំនួនទៀត​។​

​បើ​តាម​ការ​ឲ្យដឹង​ពី​ក្រុមការងារ​ដែល​រៀបចំ​កម្មវិធី បញ្ជាក់ថា ក្បូន​ដង្ហែ​ឃោសនា​បោះឆ្នោត​ជា​លើក​ទី​២ នេះ​ចាប់ផ្តើម​ចេញដំណើរ​ពី​កោះ​ពេជ្រ​នៅ​ម៉ោង​៨​ព្រឹក ដោយ​មាន​មហាជន សហជីព និង​កម្មករ​ចូលរួម​ប្រមាណ​១៥,០០០​នាក់ ប្រើប្រាស់​រថយន្ត​ជាង​១០០​គ្រឿង និង​ម៉ូតូ​៦,០០០​គ្រឿង​។​

​តំរាយ​ផ្លូវ​ក្បូន​ដង្ហែ​ចេញពី​កោះ​ពេជ្រ បត់​ឆ្វេង​ឡើង​ផ្លូវ​សុធារស ទៅ​ផ្លូវ​ម៉ៅ​សេទុង បត់​ស្តាំ​មក​ផ្លូវ​ព្រះមុនីវង្ស មក​ដល់​ស្តុប​ពេទ្យ​ចិន បត់​ឆ្វេង​មក​ផ្លូវ​ព្រះសីហនុ រួម​បន្ត​បត់​ឆ្វេង​មក​រង្វង់​មូល​នាង​គ​ង្ហី​ង រួច​បន្ត​មក​ផ្លូវឆេ​កូ​ស្កូ​វ៉ាគី បត់​មក​ផ្លូវ​កម្ពុជា​ក្រោម ឡើង​មក​កោះ​ពេជ្រ​វិញ ដើម្បី​បញ្ចប់​កម្មវិធី​។​

​គួរបញ្ជាក់​ថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦​នេះ មាន​គណបក្សនយោបាយ​ចំនួន​២០ ចូលរួម​ប្រកួតប្រជែង ហើយ​កាលពី​ថ្ងៃ​បើកឆាក​ដំបូង នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ជាមួយ​ការ​ប្រារព្ធ​ខួប​ទី​៦៧ នៃ​ខួបកំណើត​គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​ជួបជុំ និង​រៀបចំ​ឡើង​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ​នេះដែរ ដោយ​ធ្វើឡើង​ក្រោម​អធិបតីភាព​របស់ សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្ដេច​ពញា​ចក្រី ហេង សំរិន ប្រធានកិត្តិយស ដោយ​មាន​ការចូលរួម​ពី​សមាជិក​ចូលរួម​ប្រមាណ​ជាង​៦​ម៉ឺន​នាក់ មកពី​១២​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ