(កំពត)៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិដាសស្គរ ឃុំបឹងសាលាខាងជើង និងភូមិកោះខ្លូត ក្នុងឃុំកំពង់ត្រាចខាងកើត នៃស្រុកកំពង់ត្រាច ខេត្តកំពត ចំនួន១៨៨គ្រួសារ បាននិងកំពុងព្រួយបារម្ភយ៉ាងខ្លាំង ខណៈផ្ទៃបឹងឈូកមានកម្ពស់ទឹកខ្លាំង ដោយសារមានភ្លៀងធ្លាក់ជាប់ៗគ្នារយៈពេលប៉ុន្មានថ្ងៃនេះ។ប្រជាពលរដ្ឋខាងលើបានលើកឡើងថា ដីបឹងឈូកកន្លងមកមានបុគ្គលមួយគ្រួសារដែលរស់នៅក្នុងភូមិបឹងធំខាងលិច ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ចេះតែប៉ុនប៉ងចាក់ដីរំលោភយកដោយគ្មានការអៀនខ្មាស់ ប៉ុន្តែការរំលោភនេះត្រូវបរាជ័យ ដោយសារត្រូវអាជ្ញាធរស្រុកទប់ស្កាត់បានទាន់ពេលវេលា។ប៉ុន្តែទោះជាមានការហាមប្រាមមិនអនុញ្ញាតឲ្យមានការទន្ទ្រានដីបឹងឈូកបែបណាក្តី គេឃើញសកម្មភាពបុគ្គលខាងលើ ដែលប្តីឈ្មោះ សំ អេន និងប្រពន្ធ ឈ្មោះសេង យិ រស់នៅក្នុងភូមិបឹងធំខាងលិច ឃុំអង្គសុរភី ស្រុកកំពង់ត្រាច នៅតែរកល្បិចកលគ្រប់រូបភាព ដើម្បីទាមទារយកដីបឹងដែលជាសម្បតិ្តរបស់រដ្ឋមកធ្វើជាសម្បតិ្តឯកជនតែដដែល។ប្រជាពលរដ្ឋកំពុងព្រួយបារម្ភថា បើបុគ្គលលោភលន់ខាងលើនេះចាក់ដីបឹងក្រសោបយកបានសម្រេចវិញ ដីស្រែនិងផ្ទះសំបែងរបស់ពួកគាត់នឹងត្រូវលិចលង់គ្មានសល់ ខណៈមានភ្លៀងបន្តបន្ទាប់គ្នាបែបនេះ។ប្រជាពលរដ្ឋទាំង១៨៨គ្រួសារដែលរស់នៅក្នុងភូមិសាស្ត្រខាងលើ បានសំណូមពរដល់ លោកអូន ខន អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រាចថ្មី និងលោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពតទើបឡើងកាន់តំណែង មេត្តាជួយមានវិធានការទប់ស្កាត់រាល់ករណីវាតទន្ទ្រានដីបឹងឈូកនៅចំណុចភូមិបឹងធំខាងលិច ឃុំអង្គសុរភី ពីសំណាក់ជនខិលខូច ដែលមានខ្នងបង្អែកនៅពីក្រោយនេះផង។គេចាំមើលថា បុគ្គលមួយគ្រួសារ និងប្រជាពលរដ្ឋចំនួន១៨៨គ្រួសារ តើអាជ្ញាធរត្រូវជ្រើសរើសយកខាងណា។ម្យ៉ាងទៀតមានគេខ្សឹបប្រាប់ថាបុគ្គលមួយគ្រួសារដែលថ្លើមធំហ៊ានរំលោភយកដីបឹងឈូកនេះមានខ្នងបង្អែក ពីរឬបីនាក់ចាំកាងពីក្រោយ ហើយគេចង់ដឹងថា អ្នកកាងនោះជានរណាទៅម្តេចក៏ថ្លើមធំពាសមេឃហ៊ានឃុបឃិតចង់ក្រសោបយកដីបឹងបួរបស់រដ្ឋមកធ្វើជាសម្បតិ្តផ្ទាល់ខ្លួនបែបនេះ។ គេចាំអ៊ុតមើលទៀតថា តើអាជ្ញាធរដែលប្រៀបបាននឹងឪពុក ម្តាយ ទាំងថ្នាក់លើ ថ្នាក់ក្រោម អាចការពារដីបឹងធម្មជាតិរបស់រដ្ឋបានដែរឬទេ.?។យ៉ាងណាមិញដីបឹងដែលគេបំណងរំលោភយកនោះ ជាទីតាំងអាងស្តុកទឹកនិងជាជ្រលងបង្ហៀរទឹកសម្រាប់បញ្ជៀសពីជំនន់ភ្លៀងក្នុងរដូវវស្សា ហើយទីតាំងនេះជាចំណុចដែលងាយនឹងប្រឈមការលិចលង់ណាស់ ពិសេសដីស្រែនិងលំនៅឋានប្រជាពលរដ្ឋស្ថិតក្នុងភូមិដាសស្គរ ឃុំបឹងសាលាខាងជើង និងភូមិកោះខ្លូត ឃុំកំពង់ត្រាចខាងកើតតែម្តងឲ្យតែមានភ្លៀងធំៗបន្តជាប់គ្នាពិតជាលិចលង់លំនៅឋាន និងស្រែចម្ការគ្មានសល់ឡើយ ចុះទម្រាំមានការគេចាក់ដីរំលោភយកបឹងឈូកដែលជាផ្លូវបង្ហូរទឹកបណ្តាលឲ្យបិទជិតនោះ តើតំបន់ខាងលើនឹងលិចលង់ដល់កម្រិតណាទៅ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ