ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន សំណេះសំណាល​ជាមួយ សមាគមនារី​ក្រសួង​ព័ត៌មាន​ទូទាំង​២៥​រាជធានី​-​ខេត្ត និង​អំពាវនាវ​ឲ្យទៅ​បោះឆ្នោត​គ្រប់ៗ​គ្នា​
Mon,02 July 2018 (Time 12:18 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 537នាក់)


ភ្នំពេញ ៖ លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន សមាជិកា​គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា នា​ព្រឹក​ថ្ងៃអាទិត្យ ទី​០១ ខែកក្កដា ឆ្នាំ​២០១៨​នេះ បាន​អញ្ជើញ​សំណេះសំណាល ពិសារ​អាហារ​សាមគ្គី​ជាមួយ សមាគម​នារី​កម្ពុជា ដើម្បី​អភិវឌ្ឍន៍ សាខា​ក្រសួង​ព័ត៌មាន ជា​លើក​ទី​២ ចំនួន​២៥០​នាក់ ដើម្បី​ត្រៀម​លក្ខណៈ​ឈាន ទៅ​ការបោះឆ្នោត​ជ្រើសរើស តំណាងរាស្ត្រ​នីតិកាល​ទី​៦ ។​

​នា​ឱកាស​នោះ​ដែរ​លោកស្រី ខៀវ ទេព រង្សី កាញារីទ្ធ ប្រធានកិត្តិយស​នៃ​សមាគម​នារី​កម្ពុជា ដើម្បី​អភិវឌ្ឍ​ន៏​សាខា​ក្រសួង​ព័ត៌មាន បាន​លើកឡើង​ថា សមាជិក សមាគម​នារី​កម្ពុជា ដើម្បី​អភិវឌ្ឍន៍​សាខា​ក្រសួង​ព័ត៌មាន ជា​មន្ត្រីរាជការ​នៃ​បណ្តា​រាជ ធា​នី​-​ខេត្ត​ទាំង​២៥​។​

​តំណាង​អោយ​សមាជិកា​ស​មាគ​ម​នារី​ក្រសួង​ព័ត៌មាន លោកស្រី ខៀវ ទេព រង្សី កាញារីទ្ធ ថ្លែង​អំណរ​គុណ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដែល​បាន​ផ្តួចផ្តើម​ឲ្យមាន​ការទទួលទាន​អាហារ​សាមគ្គី​នេះ​ឡើង ដើម្បី​ទទួលយក​នូវ​មតិ​សំណេះសំណាល​ល្អ​។​

​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​លើកឡើង​ថា ស្ត្រី​ក្នុង​វិស័យ​សារព័ត៌មាន បាន​ចូលរួម​ផ្សព្វផ្សាយ​ព័ត៌មាន ជូន​ប្រជាពលរដ្ឋ​ពី​គ្រប់ទិសទី នៅ​ទូទាំង​ប្រទេស ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត វិលត្រឡប់​មក​វិញ និង​ចូលរួម​ចលនា មហាជន​និង​សមរភូមិ​មុខ និង​បង្កើត​កម្មវិធី​សម្លេង​អំពាវនាវ «​នាទី​ឃោសនា ជន​វង្វែងផ្លូវ​» ដល់​ប្រពល​រដ្ឋ​ដែល​ចាញ់​ឃោសនា ខ្មែរ​របប​ខ្មែរក្រហម​ឲ្យ​វិល​មក​រួមរស់​ក្នុងសង្គម​ជាតិ​វិញ​។​

​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បានបញ្ជាក់​ថា នយោបាយ​ឈ្នះ​-​ឈ្នះ​របស់​សម្ដេច​តេជោ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី បានធ្វើឱ្យ​អង្គការ​ចាត់តាំង​របស់​ខ្មែរក្រហម ត្រូវ​រលំរលាយ​ទាំងស្រុង ទាំង​ខាង​នយោបាយ ទាំង​យោធា និង​បង្កើតបាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​ចាប់ តាំងពី​ចុង​ឆ្នាំ​១៩៩៨​មក នេះ​គឺជា​សច្ចធម៌​ប្រវត្តិសាស្ត្រ​ដែល​មិន​អាច​បំភ្លៃ​បាន​។​

​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន បញ្ជាក់ទៀតថា រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បាន​ដឹកនាំ​ប្រទេស​ឱ្យ​មាន​សន្ដិភាព​ឆ្ពោះទៅរក​ការអភិវឌ្ឍ ដើម្បី​បម្រើ​ប្រជាជន កសាង និង​ការពារ​ប្រទេស​ឱ្យ​បាន ធានា​កំណើនសេដ្ឋកិច្ច និង​រក្សាបាន​នូវ​ស្ថេរភាព​ម៉ាក្រូសេដ្ឋកិច្ច​ល្អប្រសើរ​។ ជាពិសេស អ្វី​ដែល​ជា​ការ​ពិត​មិន​អាច​ប្រ កែ​កបាន គឺ «​មរតក​តេជោ​» គឺជា​សន្តិភាព ការបង្រួបបង្រួម​ជាតិ និង​ការកសាង​សេដ្ឋ កិច្ច​ចេញពី​ភាព​ខ្ទេចខ្ទាំ​នៃ​ភ្លើង សង្គ្រាម​ដែល​បានមក​ពី​ការធ្វើ​ពលិកម្ម និង​ការប្រឹងប្រែង​របស់​សម្ដេច​តេជោ រួម​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ដទៃទៀត និង​រួម​ជាមួយ​ប្រជាពលរដ្ឋ​ផង​ដែរ​។​

​លោកស្រី​ឧបនាយករដ្ឋមន្ត្រី​បញ្ជាក់ទៀតថា នៅសល់​រយៈពេល​៦​ថ្ងៃ​ទៀត យុទ្ធនាការ​ឃោសនា​គណ​បក្ស​នយោបាយ​នឹង​មកដល់ គឺ​នៅ​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៨​។ នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា​នោះ​ដែរ នឹង​មាន​ការ​អបរ​អរ​សាទរ នៃ​នយោបាយ​ឈ្នះ ឈ្នះ ២០​ឆ្នាំ និង​សមិទ្ធិផល​ដែល​សម្រេច​បាន​ដឹកនាំ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល​កម្ពុជា និង​ការបង្រួបបង្រួម​ជាតិ​២​ធ្នូ ឆ្នាំ​១៩៧៨​។ សម្តេច​តេជោ ហ៊ុន សែន នឹង​ថ្លែង​សារ​នយោបាយ​នៅក្នុង​ឱកាស​បើក ថ្ងៃ​យុទ្ធនាការ​ឃោស​នៅ​កោះ​ពេជ្រ នា​ថ្ងៃ​ទី​៧ ខែកក្កដា សប្តាហ៏​ខាង​មុខ​។​

​ជាមួយគ្នា​នោះ​ដែរ លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​អំពាវ​ដល់​មន្ត្រីរាជការ ប្រជាពលរដ្ឋ​ទាំងអស់​ទៅ​បោះ ឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា​នាពេលខាងមុខ ដើម្បី​គាំទ្រ​សម្តេច​តេជោ ហ៊ុន សែន បន្ត​ដឹកនាំ​អភិវឌ្ឍន៍​ប្រទេស កាន់តែ​រីកចម្រើន​ថែម​ទៀត​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ