កំពត ៖ លោកស្រី លាង ហៃ ជាវ តាយ ប្រធានកិត្តិយសក្រុមបណ្ដាញចលនាស្ត្រីខេត្តកំពត នៅព្រឹកថ្ងៃអាទិត្យ០៤រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨នេះ បានផ្ដល់កិត្តិយសអញ្ជើញសំណេះសំណាល ជាមួយថ្នាក់ដឹកនាំបណ្ដាញចលនាស្ត្រីដែលមកពីថ្នាក់មន្ទីរ អង្គភាព និងក្រុងកំពត ស្រុកទឹកឈូ និងថ្នាក់ឃុំ សង្កាត់ ភូមិសរុបចំនួន ២៥៣ នាក់ ដែលពិធីនេះបានធ្វើឡើងនៅស្នាក់ការគណៈកម្មាធិការគណបក្សស្រុកទឹកឈូខេត្តកំពត ។មានប្រសាសន៍សំណេះសំណាល លោកស្រី លាង ហៃ ជាវ តាយ បានលើកបញ្ជាក់ថា៖ កម្លាំងស្ត្រីគឺជាកម្លាំងឆ្អឹងខ្នងដែលមិនអាចខ្វះបានក្នុងដំណើរការការអភិវឌ្ឍប្រទេសជាតិ ហើយត្រូវបានរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុនសែន បានយកចិត្តទុកដាក់គិតគូរខ្ពស់ក្នុងការលើកកម្ពស់សមភាពយេនឌ័រក្នុងសង្គមរវាងបុរសនិងស្ត្រីក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។ជាមួយឱកាសនោះដែរលោកស្រីក៏បានបន្តផ្ដល់មតិណែនាំដល់បងប្អូនស្ត្រីគឺ៖-ជួយបន្តផ្សព្វផ្សាយដល់បងប្អូនស្ត្រី ក៏ដូច ប្រជាពលរដ្ឋទូទៅ ឲ្យចេះថែទាំសុខភាពប្រព្រឹត្តតែអំពើល្អ អប់រំកូនចៅឲ្យប្រតិបត្តិនូវអំពើល្អ ជាពលរដ្ឋល្អក្នុងសង្គមនិងចេះជួយគ្នាទៅវិញទៅមក -ផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងសូមទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែល មានលេខរៀងទី២០រូបសញ្ញាទេវតាបាចផ្កា នៅលើសន្លឹកឆ្នោតនាថ្ងៃអាទិត្យ ទី២៩ ខែ កក្កដា ឆ្នាំ ២០១៨ ឲ្យបានគ្រប់ៗគ្នា ។ក្នុងឱកាសនោះដែរ លោកស្រីក៏បានឧបត្ថម្ភថវិកាដល់បណ្ដាញចលនាស្ត្រី ដែលបានចូលរួមក្នុងម្នាក់ៗទទួលបាន អាវ និងមួកគណបក្ស សៀវភៅ និង ប៊ិច ព្រមទាំងថវិកា ១ម៉ឺនរៀលផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ