កែប ៖ ការផ្លាស់ប្តូររបបមួយទៅរបបមួយទៀត វាមិនអាចងាយស្រួលនោះទេ ដោយការប្តូររបបម្តងៗនឹងធ្វើឲ្យប្រជាជនរងទុក្ខវេទនាឥតស្រាកស្រាន្ត។ការលើកឡើងបែបនេះជាប្រសាសន៍របស់ ឯកឧត្តម កិត្តិសេដ្ឋា ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកែប ថ្លែងក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ភូមិដំណាក់ចំបក់ និងភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨នៅស្នាក់ការគណបក្សសង្កាត់អូរក្រសារ។ឯកឧត្តម បានគូសបញ្ជាក់ទៀតថា បច្ចុប្បន្នក្រុមការងារគណបក្សប្រជាជនកម្ពុជាបានខិតខំអនុវត្តតាមគោលនយោបាយរបស់ខ្លួន ពិសេសបានចុះជាប់ជាមួយប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ដើម្បីពិនិត្យមើលស្ថានភាព ការរស់នៅរបស់ប្រជាពលរដ្ឋ ដោយមិនអាចទុកអ្នកណាម្នាក់ចោលឡើយ ។ឯកឧត្តម កិត្តិសេដ្ឋា បណ្ឌិត ចម ប្រសិទ្ធ ក៏បានក្រើនរំឭកដល់លោកតា លោកយាយ និងបងប្អូនប្រជាពលរដ្ឋ សូមកុំជឿពាក្យញុះញង់របស់ក្រុមខិលខូចមួយក្តាប់តូចដែលតែងតែដើរបំប៉ោងសភាពការណ៍ និងបង្កភាពចលាចល ។ លោកថា គណបក្សនយោបាយខ្លះដើរញុះញង់ឲ្យប្រជាពលរដ្ឋមិនទៅបោះឆ្នោត ខ្លះធ្វើសកម្មភាពផ្សេងៗ ដើម្បីអូសទាញឲ្យលោកតា លោកយាយ និងបងប្អូនប្រជាពលរដ្ឋត្រូវតែបោះឆ្នោតឲ្យគេដើម្បីធ្វើការផ្លាស់ប្តូរអ្នកដឹកនាំ ។ឯកឧត្តមបានបន្ថែមថា ការផ្លាស់ប្តូរពីរបបមួយទៅរបបមួយគឺមិនមានភាពងាយស្រួលនោះទេ ការផ្លាស់ប្តូរនឹងធ្វើឲ្យប្រជាជនយើងរងទុក្ខវេទនា និងនិរាសព្រាត់ប្រាស់ហើយសង្គមជាតិនឹងត្រូវរលាយខ្ទេចខ្ទាំគ្មានសេសសល់អី្វឡើយ ។ ដូច្នេះលោកតាលោកយាយនិងបងប្អូនប្រជាពរដ្ឋសូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០១៨ទាំងអស់គ្នា ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ដើម្បីគាំទ្រសម្តេច ហ៊ុន សែន ដឹកនាំប្រទេសបន្តទៀត ។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដូចបោះឆ្នោតឲ្យខ្លួនឯង។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដូចបានបោះឆ្នោតជូនអ្នកដែលជួយសង្គ្រោះជីវិតយើង ការពារយើង និងជួយយើងគ្រប់ពេលវេលា៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ