កំពត៖ នៅក្នុងរយៈពេលមួយថ្ងៃពេញនាថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០១៨ លោក ជាវ តាយសមាជិកគណៈកម្មាធិការកណ្ដាលគណបក្ស ប្រជាជន-ប្រធានគណបក្ស ប្រជាជនខេត្តនិងជាអភិបាលនៃគណៈអភិបាលខេត្ត បានបន្តអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយលោក អ្នកគ្រូ នៅក្នុងស្រុកអង្គរជ័យ សរុបចំនួន ១០០៨នាក់និងនៅវេលារសៀលថ្ងៃដដែល បានបន្តជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូសាស្ត្រាក្នុងស្រុកទឹកឈូ និងសាលាគរុកោសល្យខេត្តសរុបចំនួន៨៣៦នាក់នៃខេត្តកំពត។ មានការអញ្ជើញចូលរួមនាឱកាសនោះដែរក៏មានវត្តមានពីសំណាក់ លោក លោកជំស្រី និង អស់លោក ជាសមាជិក សមាជិកាគណបក្សប្រជាជនថ្នាក់ខេត្តនិងថ្នាក់ស្រុកជាច្រើនរូបទៀតដែរ។មានប្រសាសន៍សំណេះសំណាលទៅកាន់លោកគ្រូ អ្នកគ្រូសាស្ត្រាចារ្យ លោក ជាវ តាយ បាននាំមកនូវការសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំនៃគណបក្សប្រជាជន ពិសេសសម្ដេច តេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានកោតសរសើរព្រមទាំងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ ដែលលោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យសហការីអប់រំ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ស្ថាប័នពាក់ព័ន្ធដែលតែងតែបានខិតខំយកចិត្តទុកដាក់សហការរួមគ្នាក្នុងបុព្វហេតុធ្វើឲ្យវិស័យអប់រំ យុវជននិងកីឡាក្នុងខេត្តកំពតមានការវិវត្តន៍រីកចំរើនជាបន្តបន្ទាប់និងបានឆ្លើយតបយ៉ាងប្រសើរតាមផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ២០១៤-២០១៨ និងការកំណែទម្រង់របស់ក្រសួងអប់រំយុវជននិងកីឡា ក៏ដូចជាយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលតែងបានយកចិត្តទុកដាក់គិតគូរខ្ពស់ លើវិស័យអប់រំក្នុងចំណោមវិស័យអាទិភាពទាំង ៤ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធអប់រំនិងការដំឡើងប្រាក់បៀវត្ស ប្រាក់បំណាច់មុខងារជូនមន្ត្រីរាជការគ្រូបង្រៀនដែលជាក់ស្ដែងបច្ចុប្បន្ននេះប្រាក់បៀវត្សរ៍អប្បបរមាគ្រូបង្រៀនកម្រឹតបឋម ត្រូវបានកើនឡើងពី៥០ម៉ឺនរៀល ក្នុងឆ្នាំ២០១៣ ដល់ជាង១លានរៀលក្នុងឆ្នាំ២០១៨នេះនិងនៅចំពោះមុខនេះត្រូវបានឡើងជាបន្តបន្ទាប់ទៀត។ លោក ជាវ តាយក៏បានបន្តបញ្ជាក់ទៀតថា៖ សព្វថ្ងៃនេះសមិទ្ធផលសង្គមនានាក្រៅពីវិស័យអប់រំដែលមានការរីកចម្រើនគឺកើតឡើងដោយសារការខិតខំយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដែលមានចក្ខុវិស័យនិងការដឹកនាំ ដ៏ត្រឹមត្រូវរបស់សម្ដេចតេជោហ៊ុនសែន ព្រមទាំងមានការចូលរួមមិនអាចកាត់ផ្ដាច់បានពីសំណាក់លោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋយើងទាំងអស់គ្នាបានឡើយដោយ តាមរយៈការអនុវត្តនូវរបបគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដែលប្រជាពលរដ្ឋយើងបានប្រើសិទ្ធិរបស់ខ្លួនទៅបោះឆ្នោត ជ្រើសរើសមេដឹកនាំ ដែលខ្លួនស្រលាញ់ពេញចិត្ត។ លោក ជាវ តាយក៏បានបន្តលើកឡើងទៀតថា ចំពោះការអភិវឌ្ឍប្រទេសជាតិទៀតសោតគឺអាស្រ័យលើកត្តាមូលដ្ឋានសុខសន្តិភាពដែលយើងទាំងអស់គ្នាទទួលបានដូចសព្វថ្ងៃនេះ បើគ្មានសុខសន្តិភាពទេកុំថាឡើយការអភិវឌ្ឍន៍សូម្បី សិទ្ធិសេរីភាពក៏គ្មានដែរ។ដូច្នេះយើងទាំងអស់គ្នាត្រូវតែខិតខំចូលរួមថែរក្សាសុខសន្តិភាពនេះអោយបានគង់វង្សយូរអង្វែងដើម្បីបន្តកិច្ចដំណើរការប្រជាធិបតេយ្យនៅកម្ពុជាបន្តទៀត។ដោយប្រើសិទ្ធិតាមរយៈ យើងទាំងអស់គ្នាត្រូវបំពេញកាតព្វកិច្ចជាពលរដ្ឋក្នុងការចូលរួមបោះឆ្នោត ជ្រើសរើសអ្នកដឹកនាំដែលយើងស្រឡាញ់ ដែលយើងចង់បាន ដោយគោរពតាមគោលការណ៍ច្បាប់ និងគោលការនៃលទ្ធិប្រជាធិបតេយ្យ។ព្រោះការបោះឆ្នោតជាការងារដែលសំខាន់សម្រាប់យើងគ្រប់ៗរូប សម្រាប់សង្គមជាតិទាំងមូល ហើយជាការចូលរួមចំណែក ក្នុងការការពារ រក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ និងការធានានូវលក្ខខ័ណ្ឌ ចាំបាច់ដើម្បីការអភិវឌ្ឍន៍ប្រទេសជាតិយើង តទៅទៀត ។លោកប្រធានគណបក្សខេត្តក៏បានក្រើនរំលឹកដល់លោកគ្រូ អ្នកគ្រូសាស្ត្រាចារ្យទាំងអស់សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ពិសេសគឺបោះឆ្នោតជូនគណបក្សប្រជាជនដែលមាន សម្ដេចតេជោហ៊ុន សែនជាប្រធានគណបក្សដើម្បីបន្តការដឹកនាំប្រទេសជាតិឲ្យបានកាន់តែរីកចម្រើនបន្ថែមទៀត។ក្នុង ឱកាសនោះ លោក ជាវ តាយ ក៏បាននាំយកនូវថវិកាសម្ដេចតេជោហ៊ុន សែនឧបត្ថម្ភជូនដល់លោកគ្រូអ្នកគ្រូទូទាំងស្រុកអង្គរជ័យសរុបចំនួន១០០៨នាក់ ព្រមទាំងស្រុកទឹកឈូនិងសាលាគរុកោសល្យខេត្តចំនួន៨៣៦នាក់ម្នាក់ៗ៥ម៉ឺនរៀលផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ